ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

អ្នកវិនិយោគ​ចិន គ្រោង​មក​បង្កើត​រោងចក្រ សហគ្រាស​ចំនួន​ ២៥ ​កន្លែង​បន្ថែមទៀត នៅ​ខេត្ត​កំពង់ស្ពឺ នៅ​ចុងឆ្នាំ​២០២៣

អ្នកវិនិយោគ​ចិន គ្រោង​មក​បង្កើត​រោងចក្រ សហគ្រាស​ចំនួន​ ២៥ ​កន្លែង​បន្ថែមទៀត នៅ​ខេត្ត​កំពង់ស្ពឺ នៅ​ចុងឆ្នាំ​២០២៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ស្ពឺ ៖ អ្នកវិនិយោគ​ផ្នែក​រោងចក្រ សហគ្រាស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន គ្រោង​មក​បង្កើត​រោងចក្រ សហគ្រាស​ចំនួន ២៥​កន្លែង​បន្ថែមទៀត នៅក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ​ជា ២៣០០០​កន្លែង លើ​តម្រូវការ​សរុប​ប្រមាណ​ជាង ៥០,០០០​កន្លែង នៅ​ចុងឆ្នាំ​២០២៣​។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ក្នុងឱកាស​ដឹកនាំ​ប្រតិភូ​ខេត្ត​ជួបពិភាក្សា​ការងារ និង​ពិនិត្យច្រ​វ៉ា​ក់​ផលិតកម្ម​តាម​បណ្តា​រោងចក្រ សហគ្រាស នៅ​ខេត្ត​ក្វាង​ចូ​វ សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣​។

​លោក វ៉ី សំណាង បានឱ្យដឹងថា ក្នុង​ដំណើរ​បំពេញបេសកកម្ម​នៅ​ឯ​ខេត្ត​ក្វាង​ចូ​វ គណៈប្រតិភូ​បាន​ជួបពិភាក្សា​ការងារ និង​ទស្សនៈកិច្ច​ផ្ទាល់​នៅ​តាម​បណ្តា​សួន​ឧស្សាហកម្ម​ធំៗ មានដូចជា ១. សួន​ឧស្សាហកម្ម SITOY GROUP ស្ថិតនៅ​សង្កាត់ ហូ​វ ជៀក ក្រុង​តុង​ហ្គ័​ន (​មាន ៤​រោច​ក្រ សហគ្រាស​) ដែល​កំពុង​ផលិត​កាបូប​ម៉ាក​យីហោ​ល្បីៗ​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស ហើយ​ម៉ាក​យីហោ​ទាំងអស់ នឹង​ត្រូវ​ទៅ​បង្កើត​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ​។

​លោក TERAS YEUNG អគ្គនាយក​ក្រុមហ៊ុន SITOY GROUP បានបញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​ប្តេជ្ញា​ដោយ​ភាពជឿជាក់ និង​ទៅ​បង្កើត​សាខា​នៅ​ខេត្ត​កំពង់ស្ពឺ​ចំនួន ២​រោងចក្រ ដោយ​ផលិត​កាបូប​ម៉ាក​ល្បីៗ​ដែល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ជំហាន​ដំបូង​ចំនួន​ប្រមាណ ៣,០០០​កន្លែង​។

២. នៅ​សួន​ឧស្សាហកម្ម ហុង អ៊ី (​មាន​៦​រោងចក្រ សហគ្រាស​) កាត់ដេរ​លើ​ផ្នែក​សម្លៀកបំពាក់​។ ប្រធាន​រោងចក្រ​សហគ្រាស​ទាំងនេះ​ក៏​នឹង​ត្រូវ​ទៅ​បង្កើត​សាខា​នៅ​ខេត្ត​កំពង់ស្ពឺ​ផងដែរ ដែល​នឹង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ជំហាន​ដំបូង​ប្រមាណ ៦,០០០​កន្លែង​។

៣. សួន​ឧស្សាហកម្ម ហ្វី​ចូ​វ (​មាន​៤៤​រោងចក្រ សហគ្រាស​) ជា​រោងចក្រ ផលិត​សម្លៀកបំពាក់ និង​តម្បាញ​, ផលិត​ស្បែកជើង​, គ្រឿង​បង្គុំ​អេឡិចត្រូនិក​, ស្រោម​ទូរ​សព្ទ និង​ស្គ្រីន​ទូរសព្ទ​, ជ្រលក់​ពណ៌​ក្រណាត់​។ សួន​ឧស្សាហកម្ម​នេះ​មាន​រោងចក្រ សហគ្រាស​ចំនួន ១៧ ដែល​នឹង​ត្រូវ​ទៅ​បង្កើត​នៅ​ខេត្ត​កំពង់ស្ពឺ ដោយ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ជំហាន​ដំបូង​ប្រមាណ ១៤,០០០​នាក់​។

​លោក វ៉ី សំណាង បាន​លើកឡើង​ដោយ​គូសបញ្ជាក់ថា ការសម្រេចចិត្ត​របស់​អ្នកវិនិយោគ​ទាំងអស់​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ខេត្តកំពង់ស្ពឺ បាន​បង្ហាញ​ឱ្យឃើញ​ពី​ការជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​ធ្វើឱ្យ​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ពេញលេញ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល