ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

សម្តេច​ធិបតី​៖ កុំ​ខ្លាច​មក​ទទួល​សេវា ពេទ្យ​ធំ​ខ្នាត​អន្តរជាតិ គឺ​សម្រាប់​ពលរដ្ឋ​ទាំងអស់​

សម្តេច​ធិបតី​៖ កុំ​ខ្លាច​មក​ទទួល​សេវា ពេទ្យ​ធំ​ខ្នាត​អន្តរជាតិ គឺ​សម្រាប់​ពលរដ្ឋ​ទាំងអស់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវាកម្ម​នៅ​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្តិភាព ដែល​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែតុលា ឆ្នាំ​២០២៣ នេះ​។ ក្នុងន័យនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាងថា សម្តេច​ចង់​តែ​ឃើញ​ពលរដ្ឋ​សុខភាព​ល្អ ប៉ុន្តែ​បើ​ពលរដ្ឋ​ត្រូវការ​ប្រើប្រាស់​សេវា ពួក​គាត់​អាច​ទៅកាន់​មន្ទីរពេទ្យតេជោ​សន្តិភា​ព​។​

​សម្តេច​ធិបតី​៖ «​បើ​ត្រូវការ មក​ប្រើប្រាស់​សេវា​នៅទីនេះ កុំ​ខ្លាច គឺ​ធ្វើ​សម្រាប់​បងប្អូន​ហើយ ពេទ្យ​ធំ​ខ្នាត​អន្តរជាតិ មិនមែន​ធ្វើ​ឱ្យ​អ្នកណា​ទេ គឺ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ដែល​នឹង​ទទួលផល​»​។​

​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​» គឺជា​ការអនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​១ នៃ​គោលនយោបាយ​ជា​អាទិភាព​ទាំង ៦ របស់​រដ្ឋាភិបាល​អាណត្តិទី​៧ ក្រោម​ការដឹកនាំ​របស់​សម្តេច ហ៊ុន ម៉ា​ណែ​ត ពោល​គឺ «​ការពង្រីក​វិសាលភាព​មូលនិធិ​សមធម៌​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​»​។​

​សូម​ជម្រាប​ជូន​ថា «​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​» គឺជា​មន្ទី​ពេទ្យ​ដ៏​ធំ​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចាប់ផ្តើម​សាងសង់ កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២ ដោយ​ក្រុមហ៊ុន ស៊ីជេ​អ៉ី​ស៊ី CJEC co,Ltd សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ នៅលើ​ផ្ទៃដី​ប្រមាណ ៧.៥៨​ហិកតា ស្ថិតក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ មន្ទីរពេទ្យ​ជាតិ​នេះ មាន​គ្រែ​សរុប​ទាំងអស់​ចំនួន ៩,៤៩៦​គ្រែ ក្នុងនោះ​គ្រែ​សម្រាក​ព្យាបាល​សម្រាប់​អ្នកជំងឺ​មាន​ចំនួន​សរុប ៩,២៤៤​គ្រែ គ្រែ​សម្រាប់​គ្រូពេទ្យ​ប្រចាំការ​ចំនួន ៤៦​គ្រែ និង​គ្រែ​សម្រាប់​បុគ្គលិក​ស្នាក់នៅ​ចំនួន​២០៦​គ្រែ​។​

​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្ដិភាព មាន​ចំនួន​១១​អគារ ដែល​មាន​អគារ​ព្យាបាល និង​សង្គ្រោះ​បន្ទាន់ (E) មាន​ទំហំ ៧,៤៨០ ម៉ែត្រការ៉េ​, អគារ​ព្យាបាល​កម្រិតធ្ងន់ (H1 និង H2) មាន​គ្រែ​សរុប​ចំនួន​៥២៧​គ្រែ​, អគារ​ព្យាបាល​កម្រិត​ស្រាល (H3,H4,H5, H6 និង H7), អគារ​បច្ចេកទេស​(T1), អគារ​បច្ចេកទេស (T2), អគារ​ផ្គត់ផ្គង់ និង​ព័ត៌មាន (A) មាន​ទំហំ​២,៨៣៥ ម៉ែត្រការ៉េ​, អគារ​ស្នាក់​នៅ​សម្រាប់​បុគ្គលិក (S) មាន​គ្រែ​សរុប​ចំនួន ២៣៤ គ្រែ​។ ចំណត​រថយន្ត​មាន​ផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែល​អាច​ចត រថយន្ត​បាន​ចំនួន ២១០ គ្រឿង មាន​សួនច្បារ​ព័ណ៌​បៃតង​ទំហំ ៤,៤៩០ ម៉ែត្រការ៉េ​ផងដែរ​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល