ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​កំពង់ស្ពឺ ថា ប្រជាពលរដ្ឋ​អ្នក​ចង្អុលបង្ហាញ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​ដី​ប្រឡាយ ធ្វើជា​កម្មសិទ្ធិ ការលើកឡើង​នេះ គ្មាន​សម្លាភាព ខុស​ការ​ពិត​

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​កំពង់ស្ពឺ ថា ប្រជាពលរដ្ឋ​អ្នក​ចង្អុលបង្ហាញ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​ដី​ប្រឡាយ ធ្វើជា​កម្មសិទ្ធិ ការលើកឡើង​នេះ គ្មាន​សម្លាភាព ខុស​ការ​ពិត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​÷ គួរ​រំលឹក​ផងដែរ​ថា​កាលពី​កំឡុង​ឆ្នាំ​២០០៨-២០០៩ មន្ត្រី​ជំនាញ​បាន​ចុះ​វាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ប្រមូល​ទិន្នន័យ បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ និង​ចេញ​បណ្ណ​កម្ម​សិទ្ធ​នៅ​ឆ្នាំ​២០០៩ (​ប្លង់រឹង​) ចែកជូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ដើម្បី​យក​ទៅ​ប្រើប្រាស់​ឲ្យស្រប​ទៅ​នឹង​ច្បាប់ និង​បញ្ចៀស​ការ​មាន​ជម្លោះ​វិវាទ​ដីធ្លីរ និង​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​ស្រប​ច្បាប់​ត្រឹមត្រូវ ។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​សាលាស្រុក​សំរោង​ទង បាន​រៀបចំ​កិច្ចប្រជុំ ស្តីពី ការកំណត់​ប្រឡាយទឹក​ទទឹង ៣០​ម៉ែត្រ តាម​បណ្តោយ​ប្រឡាយ មាន​ប្រវែង​ជាង ២០០០​ម៉ែត្រ ដែល​មាន​ទីតាំង​ស្ថិតនៅ ភូមិ​លំពែងព្រះរាម ភូមិ​អូរ​ក្រាំង​អំបិល ភូមិ​ព្រៃ​ផ្តៅ ភូមិ​ស្រែអំបិល ភូមិ​ត្រពាំង​រកា ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការ​ញ្ជើ​ញ​ចូលរួម​ពី លោក ទិ​ត្យ វុទ្ធី អភិបាលរង ខេត្ត​កំពង់ស្ពឺ​. លោក តាប់ ម៉ាឡៃ ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម នឹង​សំណង់ និង សុរិយោដី​ខេត្ត​កំពង់ស្ពឺ លោក គង់ ប៊ុន​ណាត អភិបាលរង ស្រុក​សំរោង​ទង លោក ហែម ហ៊​ន មេឃុំ​ត្រពាំង​គង និង​ប្រជាពលរដ្ឋ​ចំនួន​០៦​ភូមិ ដែល​មាន​ក្បាលដី​ចំនួន ៨២​ក្បាលដី ស្មើ នឹង​៨២​គ្រួសារ នៅក្នុង​សាលាស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​នៅក្នុង​កិច្ចប្រជុំ​ដោះស្រាយ​នោះ​លោក ទិ​ត្យ វុទ្ធី អភិបាលរង​ខេត្ត​កំពង់ស្ពឺ​បាន​មានប្រសាសន៍​លើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​នោះ​គឺ​ដី​ខ្នង​ប្រឡាយ ដែល​បាន​ចង្អុល​ឱ្យ​ជំនាញ​ចុះ​វាស់វែង​ចេញ​ប័ណ្ណកម្មសិទ្ធិ (​ប្លង់រឹង​ឲ្យ​) រួម​ទាំង​អាជ្ញាធរ និង​ជំនាញ​ដែល​បាន​ចុះ​ទៅ​វាស់វែង​ក៏​រួមចំណែក​ខុស​ផងដែរ ដូច្នេះ​អាជ្ញាធរ​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​បរិច្ចាគ​ដី​ម្ខាង ៥ ម៉ែត្រ ក្នុង ១ ក្បាលដី ដើម្បី​ពង្រីក​ខ្នង​ប្រឡាយ​ឲ្យបាន​ធំ ។​

​លោក ទិ​ត្យ វុទ្ធី បាន​ថ្លែង​បន្តទៀតថា កាលណា​ប្រជាពលរដ្ឋ​បរិច្ចាគ​ដី​ម្ខាង ៥ ម៉ែត្រ ក្នុង ១ ក្បាលដី និង​ពង្រីក​ខ្នង​ប្រឡាយ ដើម្បី​ធ្វើ​ជា​ផ្លូវ​ឲ្យបាន​ធំ ស្រួល​ធ្វើដំណើរ​ចេញចូល ហើយ​ដីស្រែ​នៅ​ខាងក្រោយ​ក៏​មាន​ហាងឆេង នឹង​មាន​តម្លៃ​ខ្ពស់​ផងដែរ លោក ទិ​ត្យ វុទ្ធី លើកឡើង​នេះ លោក​គិតពី​ផលប្រយោជន៍​ដីស្រែ​អ្នក​ខាងក្រោយ តែ​លោក​មិន​បាន​លើកឡើង​ពី​ផលប៉ះពាល់ និង​សំណង​ណាមួយ​ដល់​អ្នក​ខាង​មុខ​នោះ​ឡើយ ។​

​ដោយឡែក​លោក តាប់ ម៉ាឡៃ ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម នឹង​សំណង់ និង សុរិយោដី​ខេត្ត​កំពង់ស្ពឺ បាន​លើកឡើង​ថា​ប្រឡាយទឹក​នេះ​មាន​ទទឹង​៤០​ម៉ែត្រ ក្រោយ​ពី​អាជ្ញាធរ និង​ជំនាញ​ចុះ​ពិនិត្យ​ឃើញថា​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ច្រើន ទើប​អាជ្ញាធរ​និង​ជំនាញ​កំណត់​យក​តែ ៣០​ម៉ែត្រ ។​

​លោក តាប់ ម៉ាឡៃ បាន​បន្ថែមទៀតថា ប្រជាពលរដ្ឋ​ជា​អ្នក​ចង្អុលបង្ហាញ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​យក​ដី​ខ្នង​ប្រឡាយ​ធ្វើជា​កម្មសិទ្ធិ ទោះ​ប្រជាពលរដ្ឋ​បាន​មក​ទិញ​បន្ត​ពី​ម្ចាស់​ដើម យោង​ទៅលើ​ប័ណ្ណកម្មសិទ្ធិ​(​ប្លង់រឹង​) ក៏​រួមចំណែក​ក្នុង​ការ​ខុស​ដែរ ព្រោះ​មក​សាងសង់ និង​រស់នៅ​លើ​ដី​ខ្នង​ប្រឡាយ ។​

​ការលើកឡើង​របស់​លោក តាប់ ម៉ាឡៃ ខាងលើនេះ ស្ដាប់​ទៅ​គួរឱ្យ​អស់សំណើច ធ្វើ​ជា​មន្ត្រី​បែរជា​មក​ចោទ​ប្រជាពលរដ្ឋ​ថា​ជា​អ្នកចង្អុល​ឲ្យ​ជំនាញ​ចុះ​ទៅ​វាស់វែង​ទៅវិញ ទាំង​ដែល​មន្ត្រី​ជំនាញ​បាន​ចុះ​វាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ប្រមូល​ទិន្នន័យ បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ និង​ចេញ​បណ្ណ​កម្ម​សិទ្ធ​នៅ​ឆ្នាំ​២០០៩ (​ប្លង់រឹង​) ចែកជូន​ដល់​ប្រជាពលរដ្ឋ​ផង​នោះ​. តើ​ការនិយាយ​មិន​ទទួលខុសត្រូវ​ពី​អាជ្ញាធរ និង​ជំនាញ​ខាងលើ​នេះ​គ្មាន​សម្លាភាព ទទួលខុសត្រូវ (​ស្មើ​នឹង​ស៊ីញ៉េ​នឹងដៃ​លុ​បនឹង​ជើង​)​ខណៈ​ប្រជាពលរដ្ឋ​អ្នកទិញ​ដី​បន្ត​ពី​ម្ចាស់​ដើម ដោយ​យោង​ទៅលើ​ប័ណ្ណកម្មសិទ្ធិ​(​ប្លង់រឹង​) បែ​ជា​ពួកគាត់​រងគ្រោះ​. អាជ្ញាធរ​រួចខ្លួន​ទៅវិញ​.?​។​

​លោក តាប់ ម៉ាឡៃ បាន​លើកឡើង​ទៀត​ថា ប្រឡាយ​ទឹក​ខាងលើ​នេះ​កន្លងមក​គឺជា​ប្រឡាយ​ស្ទុប​ទឹក​សម្រាប់​ស្រោចស្រប់​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ដីស្រែ​របស់​ប្រជាពលរដ្ឋ គាត់​បាន​លក់ និង​មាន​អ្នកវិនិយោគ​ធ្វើជា​រោងចក្រ ជាច្រើន​ផងដែរ លោក​បាន​បន្ថែមទៀតថា ប្រឡាយ​ទឹក​ខាងលើ​នេះ អនាគត​ទៅ​ប្រហែលជា​លែង​មាន​តម្រូវការ​ស្ទុប​ទឹក​ស្រោច​ស្រព្យ​ផលដំណាំ​កសិកម្ម​ទៀតហើយ ។​

​ប្រជាពលរដ្ឋ​ខ្លះ​មាន​ការងឿងឆ្ងល់​ថា បើ​យោង​ទៅ​តាម​ការលើកឡើង​របស់លោក តាប់ ម៉ាឡៃ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត ថា​ថ្ងៃ​អនាគត​ប្រឡាយ​ស្ទុប​ទឹក និង​រំដោះ​ទឹក​ខាងលើ​នេះ​លែង​មាន​តម្រូវការ​ស្រោចស្រប​ផលដំណាំ​ទៀតហើយ ចុះ​ហេតុអ្វី​បានជា​មាន​តម្រូវ​ឲ្យ​ពង្រីក​ប្រឡាយ​ទឹក​នេះ​ដល់​ទៅ ៣០​ម៉ែត្រ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដី​របស់​ពួកគាត់​ជាច្រើន ទាំង​ដែល​មិន​បាន​លើកឡើង​ពី​សំណង​ផលប៉ះពាល់​ជូន​ពួកគាត់​ផង​នោះ​.! តើ​ការពង្រីក​ប្រឡាយ​មួយ​ខ្សែ​នេះ​មាន​អាថ៌កំបាំង​អ្វី​នៅ​ពីក្រោយ​.??? ។​

​លោកស្រី យី​ម សូរិយ៉ា អាយុ​ជាង​៣០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ក្រាំង​អំបិល បាន​ឱ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​ថា កាល​កំឡុង​ឆ្នាំ​២០១៣ លោកស្រី​បាន​ទិញ​ដី​លំនៅ​ឋាន​មួយ​កន្លែង​ដែល​មាន​ទំហំ ៣៨៧ ម៉ែត្រ​កូរ៉េ ដែល​មាន​លេខ​ក្បាលដី​៦៩ ស្ថិតនៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ដោយ​យោង​ទៅលើ​វិញ្ញាបនប័ត្រ​សម្គាល់ម្ចា​ស់​អចលនវត្ថុ​លេខ 050713050069 ចុះ​នៅ​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០០៩ ដោយ​លោក ឡាយ គីម​ហ៊ាង ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​កំពង់ស្ពឺ ។​

​លោកស្រី យី​ម សូរិយ៉ា បាន​បន្តទៀតថា​ក្រោយមក​លោក​ស្រី​បាន​សាងសង់​ផ្ទះ និង​រស់នៅ​អាស្រ័យ​ផល​លើ​ទីតាំង​ដី​រហូតមកដល់​ឆ្នាំ​២០១៥ គាត់​បាន​ដោះដូរ​ដី​មួយ​ផ្នែក​ខាងត្បូង​ឱ្យទៅ​គេ នឹង​បាន​កាត់ឈ្មោះ​ផ្ទេកម្មសិទ្ធិ​ម្ចាស់​អចលនវត្ថុ លេខ​.0507.1305.0547 ចុះ​នៅ​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២០ ដោយ​លោក តាប់ ម៉ាឡៃ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​កំពង់ស្ពឺ រហូតមកដល់​ឆ្នាំ​២០២៥ អាជ្ញាធរ និង​មន្ត្រី​ជំនាញ មាន​គម្រោង​ពង្រីក​ប្រឡាយ ៣០​ម៉ែត្រ បែ​ជា​ចោទ​គាត់​ថា​មក​ទិញ​ដី និង​សាងសង់​រស់នៅ​លើ​ដី​ខាងលើ​នេះ​ក៏​រួមចំណែក​ខុស និង​ស្នើ​ឱ្យ​គាត់​បរិច្ចាគ​ដី ៥​ម៉ែត្រ​ក្នុង​១​ក្បាល​ដី​ដើម្បី​ពង្រីក​ប្រឡាយ តែ​មិន​បាន​និយាយ​ពី​សំណង​ណាមួយ​នោះទេ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ប្រជាពលរដ្ឋ​ដែល​ជួប​ផលប៉ះពាល់​មាន​ចំនួន​០៦​ភូមិ មាន​៨២​ក្បាលដី ស្មើនឹង ៨២​គ្រួសារ មាន​ប្រជាពលរដ្ឋ​បាន​ទទួល​អំណ​ង​ដី​ពី​រដ្ឋ នឹង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​ចុះ​វាស់វែង និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​(​ប្លង់រឹង​)​ជូន​ពួកគាត់​ជា​ប្រព័ន្ធ​កាល​ពី​កំឡុង​ឆ្នាំ​២០០៩. ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ខ្លះ​គាត់​បាន​ទិញ​បន្ត​ពី​ម្ចាស់​ដើម​ដោយ​យោង​ទៅលើ​ប័ណ្ណកម្មសិទ្ធិ​(​ប្លង់រឹង​) តែ​លោក​អភិបាលរង​ខេត្ត និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត ថា​ប្រជាពលរដ្ឋ​ដែល​មក​ទិញ​ដី ដែល​ធ្វើ​ការសាងសង់ និង​រស់នៅ​នោះ គឺជា​អ្នក​រួម​ចំណែក​ខុស​ទៅ​វិញ​.! ៕

​តើ​ក្នុង​ករណី​ខាងលើ​នេះ​ខាង​ណា​អ្នក​ខុស​ឲ្យ​ពិតប្រាកដ​..???????

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល