ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ ការពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជា​រឿង​ដ៏​ចាំបាច់​ដើម្បី​ធានា​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​គុណភាព និង​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​

ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ ការពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជា​រឿង​ដ៏​ចាំបាច់​ដើម្បី​ធានា​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​គុណភាព និង​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងថា ការពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន បាន​រួមចំណែក​ធានា​លំហ​ព័ត៌មាន​សម្បូរបែប ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ព្រមទាំង​ចូលរួម​បន្ត​លើកកម្ពស់​សេរីភាព​ខាង​សារព័ត៌មាន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។ និន្នាការ​បច្ចុប្បន្ននេះ អ្នកសារព័ត៌មាន​ទាំង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី និង​ទំនើប បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​មាន​សុ​ក្រិត​ត្រឹមត្រូវ ដើម្បី​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​រួមចំណែក​ដល់​ការលើកកម្ពស់​វិបុលភាព និង​សុខដុម​នីយកម្ម​សង្គម​។​

​ក្នុងឱកាស​អនុញ្ញាតឱ្យ​ឧកញ៉ា នូ សូ​លីដា តំណាង​អង្គភាព​ព័ត៌មាន Cambo Times ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ដើម្បី​នាំ​យក​សម្ភារ​មួយចំនួន​ជួយ​គាំទ្រ​ការងារ​សង្គម​ចុះជួយ​មូលដ្ឋាន​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៥​នេះ​, ឯកឧត្តម នេត្រ ភ​ក្ត្រា ក៏​បាន​ណែនាំ​ដល់​ស្ថាប័ន​ព័ត៌មាន និង​អ្នក​ផលិត​ព័ត៌មាន សូម​រួមគ្នា​ផលិត​ព័ត៌មាន​ល្អៗ​ពី​សង្គម​ជាតិ ព្រមទាំង​រួមគ្នា​ផ្សព្វផ្សាយ​រឿង​វិជ្ជមាន​របស់​កម្ពុជា ជូន​ដល់​ពិភពលោក ដើម្បី​ធ្វើ​យ៉ាងណា​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា អភិវឌ្ឍន៍​សង្គម​ជាតិ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម នេត្រ ភ​ក្ត្រា បានឱ្យដឹងថា ក្រសួង​ព័ត៌មាន​បាន​ធ្វើ​បច្ចុប្បន្នភាព​ស្ថិតិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ដែល​មាន​អង្គភាព​សារព័ត៌មាន​ទាំងអស់​ជាង​ពីរ​ពាន់ ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី និង​ទំនើប ក្នុងនោះ​ស្ថិតិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​មាន​ចំនួន​ប្រមាណ ១០០០​អង្គភាព​ដែល​កំពុង​ដំណើរការ​ជាប្រចាំ​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​បាន​ដោយ​សេរី និង​ដោយ​ឯករាជ្យភាព​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា សន្តិសុខ​ព័ត៌មាន​ត្រូវបាន​ពង្រឹង​ក្នុង​អាណត្តិ​ទី​៧ នៃ​ក្រសួង​ព័ត៌មាន ហើយ​សណ្តាប់ធ្នាប់​ក្នុង​ផ្នែក​សារព័ត៌មាន​ត្រូវបាន​វាយតម្លៃ​ថា​មាន​ភាពល្អប្រសើរ រាប់​ចាប់តាំងពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៣​មក ដែល​ក្រសួង​ព័ត៌មាន​បាន​ចាប់ផ្តើម​អនុវត្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ក្របខណ្ឌ​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដោយ​ក្រសួង​បាន​អនុវត្ត​សកម្មភាព​ការងារ​របស់​ខ្លួន​ជា​ប្រចាំ​ដោយ​ផ្តោត​លើ​សន្តិសុខ​ព័ត៌មាន ពោល​គឺ​បាន​ជំរុញ​សុក្រឹត្យភាព និង​ប្រសិទ្ធភាព​ការងារ​ដើម្បី​ធានា​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បានបញ្ជាក់​ថា ក្នុងការ​ប្រកប​ការងា​រ​ប្រចាំថ្ងៃ​របស់​ខ្លួន អ្នកសារព័ត៌មាន​ចាំបាច់​ត្រូវ​បន្ត​ពង្រឹងសមត្ថភាព និង​ដុសខាត់​ជំនាញ​ក្នុង​ការសរសេរ ផលិត និង​ផ្សព្វផ្សាយ ដោយ​ត្រូវ​ធ្វើ​ទំនើបកម្ម​ការងារ​ឱ្យស្រប​ទៅ​នឹង​ភាព​រីកចម្រើន​នៃ​សង្គម​ឌីជីថល និង​ការវិវត្ត​នៃ​បច្ចេកវិទ្យា ដើម្បី​ជំរុញ​ភាព​ប្រកួតប្រជែង និង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​មក​លើ​គុណភាព​ព័ត៌មាន និង​ការផ្សាយ​ទាំងនោះ​។ ជាងនេះទៀត អ្នកសារព័ត៌មាន​ចាំបាច់​ត្រូវ​យល់​ឱ្យបាន​ច្បាស់​អំពី​ព្រំដែន​នៃ​ការអនុវត្ត​ការងារ​វិជ្ជាជីវៈ ប្រកាន់ខ្ជាប់​ការប្រើប្រាស់​សិទ្ធិ និង​តួនាទី​ជា​អ្នកសារព័ត៌មាន​ឱ្យបាន​ត្រឹមត្រូវ​ចៀសវាង​កុំឱ្យ​ការប្រើ​សិទ្ធិ និង​សេរីភាព​ហួស​ពី​ដែន​ដែល​ច្បាប់​បាន​កំណត់​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​លើកទឹកចិត្ត​បន្ថែម​ដល់​អង្គភាព​ព័ត៌មាន ខេ​ម​បូ​ថា​មស៍ និង​អ្នក​ប្រកប​អាជីព​ក្នុង​វិស័យ​ព័ត៌មាន​ទាំងអស់​ឱ្យ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ខ្លួន និង​ធានា​ការអនុវត្ត​តួនាទី​ដោយ​ស្របច្បាប់ រួមចំណែក​លើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ និង​សណ្ដាប់ធ្នាប់​សារព័ត៌មាន​កម្ពុជា​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ក្រោម​ដំបូល​នៃ​សុខសន្តិភាព ប្រជាពលរដ្ឋ​កម្ពុជា មាន​សិទ្ធិ​សេរីភាព​គ្រប់បែបយ៉ាង ដើម្បី​បញ្ចេញ​មតិ និង​ទទួលបាន​ព័ត៌មាន​គ្រប់បែបយ៉ាង ដូច្នេះ ការផលិត​មាតិកា​ព័ត៌មាន ដែល​មាន​គុណភាព ផ្តល់​ចំណេះដឹង គឺជា​ចំណុច​សំខាន់​សម្រាប់​ទាញ​ចំណាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ក្រសួង​ព័ត៌មាន​តែងតែ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដោយ​ក្រសួង​ជឿជាក់​ថា​ការ ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​ផ្សព្វផ្សាយ​ចម្រុះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ប្រជាជន​កម្ពុជា ក៏ដូចជា​សាធារណជន​ទូទៅ ទទួលបាន​ព័ត៌មាន​ពិត​ឆាប់រហ័ស​អំពី​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ​ថែមទាំង ជំរុញ​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល