ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ បាន​ចូលរួម​ពិនិត្យ​ទីតាំង​កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ក្នុងស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​

ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ បាន​ចូលរួម​ពិនិត្យ​ទីតាំង​កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ក្នុងស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ បាន​អញ្ជើញ​ចូលរួម​ពិនិត្យ​ទីតាំង​កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ក្នុងស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ដឹកនាំ​ដោយ ឯកឧត្តម សរ សុវណ្ណ អនុប្រធាន​ប្រចាំការ និង​ជា​ប្រធាន​លេខាធិការដ្ឋាន (​ផ​.​ក​.​អ​) ។​

​សូមបញ្ជាក់​ថា កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព គឺ​ផ្តួចផ្តើម​ដោយ​សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី ដែល​នឹង​ផ្តល់​ដី នៅក្នុង​តំបន់​មួយ​ចំនួន​ដល់​អ្នកក្រីក្រ​គ្មាន​ដី​ពិតប្រាកដ ប្រកបដោយ​សមធម៌ ដើម្បី​រួមគ្នា​កសាង​សហគមន៍ ក្នុង​ការប្រើប្រាស់​អាស្រ័យ​ផល និង​ការការពារ​ព្រៃ និង​ដី​រដ្ឋ​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​

​បើ​តាម​លេខាធិការដ្ឋាន​គណៈកម្មាកា​រ​ធិ​ការជាតិដឹ​កនាំអនុវត្ត​កម្មវិធី​ផ្តល់​ដី​ការពា​រ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ដោយ ចីរភាព បានឱ្យដឹងថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​និង​កំពុង​ដាក់​ឱ្យ​ដំណើរការ “​កម្មវិធី​ផ្តល់​ដី​ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព​” ក្នុង​គោលបំណង​បង្កើន​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព សម្រាប់​កូនចៅ​ត​ជំនាន់​ផង និង​បង្កើន​ប្រសិទ្ធភាព ផលិតភាព នៃ​ការប្រើប្រាស់​ដី​រដ្ឋ​ផង តាមរយៈ​ការផ្តល់​ដី​ក្រោម​ទម្រង់​សម្បទាន​ដី​សង្គមកិច្ច ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ដី​សម្រាប់​សង់​លំនៅឋាន និង​ក្រីក្រ​គ្មាន​ដី​សម្រាប់​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ និង​គាំទ្រ​តម្រោង​អភិវឌ្ឍ​សហគមន៍ ព្រមទាំង​ការពារ​ព្រៃ​នៅ​ជិត​ទីតាំង​ផ្តល់​ដី​ប្រកប​ដោយ​ចីរភាព ។​

​កម្មវិធី​នេះ រួម​គ្នា​គិត រួមគ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ និង​រួម​គ្នា​ទទួលផល ព្រមទាំង​ដោះស្រាយ​ការ​ទន្ទ្រាន​ដី​រដ្ឋ ដែល​ដំណើរការ​អនុវត្ត​កម្មវិធី​នេះ មាន​ដំណាក់កាល​សំខាន់​ចំនួន​៥ ដែលមាន​ខ្លឹមសារ​សង្ខេប​ដូចខាងក្រោម​៖

១. ដំណាក់កាល​រៀបចំ គ្របដណ្តប់​លើ​យន្តការ​ការកំណត់​ទីតាំង​ដី​នៅ​ចំណុច​អូរ​សែ​វ ភូមិ​ហាង​សា​រ៉ា​ត ឃុំ​សាម​មួយ ស្រុក​សេ​សាន្ត ខេត្ត​ស្ទឹងត្រែង
២. ដំណាក់កាល​បច្ចេកទេស ផ្តោត​លើ​កិច្ចការ​រៀបចំ​ដីធ្លី​និង​រើស​បុគ្គល​មាន​សិទ្ធិ​ទទួល​ដី​។
៣. ដំណាក់កាល​ពិនិត្យ​ភាពសមស្រប​(​រយៈពេល​៧២​ថ្ងៃ​)
៤. ដំណាក់កាល​ពិនិត្យ សម្រេច និង​ផ្តល់​សុពលភាព​លើ (១) បុគ្គល​មាន​សិទ្ធិ​ទទួល​ដី និង​បុគ្គល​អាច​មាន​សិទ្ធិ​ទទួល​ដី​បន្ទាប់ (២) ផែនការ​ប្រើប្រាស់​ដី (៣) ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង (៤) ផែនការ​បែងចែក​ដី​ឡូតិ៍​លម្អិត ដោយ​គណៈកម្មាធិការ​ជាតិ​។
៥. ដំណាក់កាល​ផ្តល់​ដី​ការពារ​ព្រៃ និង​ការអភិវឌ្ឍ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល