ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​រក្សាទុក និង​ជួញដូរ សារធាតុ​ញៀន

ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​រក្សាទុក និង​ជួញដូរ សារធាតុ​ញៀន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កណ្តាល ៖ នា​ថ្ងៃ​ចន្ទ័ ១៥​រោច ខែ ពិសាខ ឆ្នាំ ម្សាញ់ ស​ប្ត សក័ ព ស ២៥៦៩ ត្រូវ​និង​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៥ សមត្ថកិច្ច​ស្រុក​កៀនស្វាយ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​នឹង​ជួញដូរ និង​រក្សា សារធាតុ​ញៀន មួយចំនួន ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី ២៦ ខែ​ឧសភា​ឆ្នាំ ២០២៥ វេលា​ម៉ោង ១០:៤០ នាទី នៅ​ចំណុច ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ខណៈពេលដែល​សមត្ថកិច្ច​បាន​ចុះ​អនុវត្តិ​ដីការ បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ ឈ្មោះ ផាន់ សុភ​ស្ស័ ។​

​ជនសង្ស័យ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន មានឈ្មោះ ៖
១/​ឈ្មោះ ផាន់ សុភ​ស្ស័ ( ហៅ​ទក​) ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល (​មាន​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន ចេញ​ដោយ សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​នៃ​សាលាតំបូង​ខេត្ត​កណ្តាល​) ។ ជនសង្ស័យ​រូបនេះ ក៏​មាន​ដីកា ចេញ​ដោយ ផូង វណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តកណ្តាល (​ឃាត់ខ្លួន​) ផងដែរ ។​

២/​ឈ្មោះ អ៊ិន ប្រា​ស្នា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​ក្បាលជ្រោយ សង្កាត់​ព្រែក​ឯង ខណ្ឌ័​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​វត្តុតាង ដែល​សមត្ថកិច្ច​ចាប់​យក រួមមាន ៖
១/​ម្សៅ​ក្រាម​ព​ណ័ស​ថ្លា​សង្សយ័​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​១៤​កញ្ចប់​(​តូច​៧ មធ្យម​២ ធំ​៥) (​ទំងន់ ៩៧,៧២​ក្រាម​) ។​
២/​សម្ភា​រះ​វេច​ខ្ចប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​
៣/​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​មួយចំនួន​។​
៤/​ទូរ​សព្ទ័​ចំនួន​២​គ្រឿង (​ម៉ាក​Tecno​ពណ័​ទឹកមាស​១ ម៉ាក​vivo​ពណ័​ទឹកសមុទ្រ​១)​។​
៥/​ក្រដាស់​វេរ​លុយ​វី​ង​ចំនួន​១​សន្លឹក​។​

​បើ​តាម​ហេតុការណ៍​បានអោយដឹងថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ សហការ​ជាមួយ​កម្លាំង​ជំនាញ​គ្រឿងញៀន​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ បាន​ចុះ​ស្រាវជ្រាវ​រក​មុខសញ្ញា​ដែល​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនរបស់​សាលាដំ​បូង​ខេត្តកណ្តាល ។​

​ពេល​ជិះ​មកដល់​ចំណុច​មុខ​ផ្សារ​គគីរ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ក៍​ជួបប្រទះ​មុខសញ្ញា​ឈ្មោះ ផាន់ សុភ​ស្ស័​(​ទ​ក​)​ភេទ​ប្រុស (​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​) កំពុង​ឈរ​នៅមុខ​ផ្សារ​គគីរ កំលាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន ហើយ​សមត្ថកិច្ច​បាន​ធ្វើ​ការត្រួតពិនិត្យ​នៅ​ក្នុង​ហោប៉ៅ​ខោ​រកឃើញ​ម្សៅ​ក្រាម​ស​ថ្លា​សង្សយ័​សារធាតុ​ញៀន​(​ម៉ា​ទឹក​ក​) ចំនួន ១ កញ្ចប់​មធ្យម ។ បន្ទាប់មក កំលាំង​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​យក​មក​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក ដើម្បី​ធ្វើ​ការសាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាព​ថា​ថ្នាំញៀន​ចំនួន​០១​កញ្ចប់​មធ្យម​ខាងលើ ពិត​ជា​របស់​ពួកខ្លួន​ប្រាកដ​មែន ចំពោះ​ថ្នាំញៀន​នោះ​គឺ​ខ្លួន​បាន​ទិញ​ពី​មនុស្ស​ប្រុស​ម្នាក់ ឈ្មោះ អ៊ិន ប្រា​ស្នា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ នៅ​ចំនុច​ផ្លូវលំ​ទល់មុខ​ផ្សារ​ព្រែក​ឯង សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ តំលៃ ១០០០០០​រៀល (​ដប់​ម៉ឺន​រៀល​) ។
​ក្រោយ​បាន​ចំលើយសារភាព​របស់​ឈ្មោះ ផាន់ សុភ​ស្ស័​(​ទ​ក​) នៅ​ម៉ោង​១៤:០៧​នាទី កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿង​ស្រុក សហការ​ជាមួយ​ប៉ុស្តិ​គគីរ ដឹកនាំ​ដោយ​លោក វ​/​ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀន​បន្ត​ចុះ​ទៅ​ដល់​ចំនុច​បន្ទប់​ជួល របស់​ឈ្មោះ អ៊ិន ប្រា​ស្នា ភេទ​ប្រុស ស្ថិតនៅ​ភូមិ​ក្បាល​ជ្រោយ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រួច​ធ្វើការ​ឃាត់ខ្លួន ឈ្មោះ អ៊ិន ប្រា​ស្នា​ដកហូត​បាន ម្សៅ​ក្រាម​ស​ថ្លា​សង្សយ័​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​១៣​កញ្ចប់​(​តូច​៧ មធ្យម​១ ធំ​៥) ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១ សម្ភា​រះ​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន បន្ថែមទៀត ក្រោយ​ត្រួតពិនិត្យ​រួច​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ឈ្មោះ អ៊ិន ប្រា​ស្នា មក​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ដើម្បី​សួរ​នាំ​បន្ត នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ អ៊ិន ប្រា​ស្នា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លក់​ថ្នាំ​ញៀន​ទៅអោយ​ឈ្មោះ ផាន់ សុភ​ស្ស័​(​ទ​ក​) ចំនួន​១​កញ្ចប់​មធ្យម​តំលៃ ១០០០០០​រៀល ប្រាកដ​មែន ។

​ចំពោះ​ថ្នាំញៀន​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពិត​ជា​របស់​ខ្លួន​ប្រាកដ​មែន គឺ​ខ្លួន​បាន​ទិញ​ពី​មនុស​ប្រុស​ម្នាក់​(​មិន​ស្គាល់​ឈ្មោះ​) ជាប់ឃុំ នៅ​ពន្ធនាគារ ព្រៃ​ស​(​ម​១) (​មិន​ស្គាល់​អាគារ​) ទំនាក់ទំនង​តាមរយះ​ទូរ​សព្ទ័​លេខ 088 73130060 ចំនួន​១​កញ្ចប់​ធំ តំលៃ​៧០០$(​ប្រាំពីរ​រយ​ដុល្លា​) កន្លងមក​ខ្លួន​ធ្លាប់​ទិញ​ថ្នាំញៀន​ចំនួន​៦​ដង​មក​ហើយ ក្នុង​ម្តងៗ​៧០០$(​ប្រាំពីរ​រយ​ដុល្លា​)​។​

​បន្ទាប់ពីរ​សួរនាំ​រួច កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២ នាក់​រួម​ទាំង​វត្ថុតាង រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល