ទាន់ហេតុការណ៍
UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..! - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​»
0

កិច្ចប្រជុំ ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​

កិច្ចប្រជុំ ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

វិមាន​៧​មករា​៖ លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល និង​ជា​ប្រធាន​ផែ្ន​កក្រៅ​ប្រព័ន្ធ នៃ​នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ រវាង​ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​
​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ដែល​មាន​វត្ដ​មាន​ចូលរួម​ដោយ ឯកឧត្ដម សុខ ពេញវុ​ធ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាជិក​ជំនួយការ​ប្រមាណ​ជាង ៥០​នាក់ នា​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា វិមាន​៧​មករា រាជធានី​ភ្នំពេញ​។

​ក្នុងឱកាស នា​កិច្ចការ​ជួបជុំ ឯកឧត្ដម ង៉ូវ បូរី​ណា អនុប្រធាន​ផ្នែក​ក្រៅ​ប្រព័ន្ធ បាន​ធ្វើ​សេចក្ដីរាយការណ៍​អំពី វឌ្ឍនភាព​ការងារ​របស់​ផែ្ន​កក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្ដម សុខ ពេញវុ​ធ ប្រធាន​ក្រុមការងារ​យុ​ជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ធ្វើ​សេចក្ដីរាយការណ៍​ជូន អង្គប្រជុំ​អំពី ការរៀបចំ​រចនាសម្ព័ន្ធ​របស់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បន្ទាប់មក ឯកឧត្ដម​ឧកញ៉ា​សមូហ​បណ្ឌិត ឡី សុភាព ប្រធាន​ផែន​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ក៏​បាន​ធ្វើ​សេចក្ដីរាយការណ៍​អំពី ការ​ដំណើរ នៃ​កសាង​ចលនា​យុវជន​ផែន​ក្រៅ​ប្រព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ បន្ថែម​ពី​នេះ តំណាង​សហគ្រិន​វ័យក្មេង នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល បាន​ធ្វើ​សេចក្ដី​រាយ​ការ​អំពី​ដំណើរ នៃ​ការកសាង​ចលនា​យុវជន និង​កម្ម​ភាព​នានា​ដែល​អនុវត្ដ​កន្លងមក​។​

​មុន​នឹង​បញ្ចប់​កិច្ចប្រជុំ លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ បាន​បូកសរុប និង​បាន​ផ្ដល់​អនុសាសន៍ សម្រាប់​អនុវត្តលេ​ី​ទិសដៅ​ការងារប​ន្ដ​ដោយ​ផ្តោត​លើ ការបណ្តុះបណ្តាល គោលនយោបាយ អប់រំ​ស្មារតី ការ​ជម្រុញ​លើក​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ការពង្រឹង​របប​ប្រជុំ​ថ្នាក់ដឹកនាំ សមាជិក​ជំនួយកា និង​ការធ្វើ​របាយ​ការ​ប្រចាំខែ ប្រចាំ​ត្រីមាស ការចូលរួម​វិភាគទាន សម្រាប់​សមាជិកភាព លើ​ការ​ទ្រទ្រង់​សកម្មភាព​របស់​ផ្នែក​ក្រៅ​ប្រព័ន្ធ និង​ការរៀបចំ​កិច្ចប្រជុំ​សម្រាប់ សមាជិក​តាម​បណ្ដា​ខេត្ដ មួយខែ បី​ខេត្ដ រួម​បញ្ចូល​គ្នា​ផងដែរ​។​

​កិច្ចប្រជុំ​ត្រូវ​បិទ​បញ្ចប់​នៅវេលា​ម៉ោង​១១៖៤៥​នាទី ប្រកប​ដោយ​លទ្ធផល​ផ្លែផ្កា និង​ពេញ​ពេញ​ដោយ​ភាព​ស្និត​ស្នា​ល រីករាយ​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល