ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

យុវជន យុវនារី និង​ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ចូលរួម​ថ្មើរជើង​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងកា​រដោះ ស្រាយ​ជម្លោះព្រំដែន​ឈរលើ ច្បាប់​អន្តរជាតិ និង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​វីរ​យុទ្ធជន​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​

យុវជន យុវនារី និង​ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ចូលរួម​ថ្មើរជើង​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងកា​រដោះ ស្រាយ​ជម្លោះព្រំដែន​ឈរលើ ច្បាប់​អន្តរជាតិ និង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​វីរ​យុទ្ធជន​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៥​នេះ ការដើរ​ដោយ​ថ្មើរជើង​ចេញពី​ទីតាំង​ចាប់ផ្ដើម​ពី​កោះ​ពេជ្យ មក​វិមាន​ឯករាជ្យ មាន​ការចូលរួម​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ដែល​មក ពី​គ្រប់ទិសទី រាប់សិប​ម៉ឺន​នាក់ រួម​គ្នា​សម្តែង​ទឹកចិត្ត និង​ការគាំទ្រ​ដល់​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​ដោះស្រាយ​ជម្លោះ​ព្រំដែន និង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​វីរៈ​យុទ្ធជន​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​ដើម្បី​ការពារ​បូរណភាព​ទឹកដី​។​

​ជំហរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា គឺ​មិន​ចង់​បាន​ដី​របស់​អ្នកណា​ម្នាក់​សូម្បី​មួយ​មី​លី​ម៉ែត្រ ប៉ុន្តែ​យើង​ការពារ​ដាច់ខាត​មិន​ឲ្យ​អ្នក​ណា​ឈ្លានពាន​ទឹកដី​កម្ពុជា​មួយ​មី​លី​ម៉ែត្រ​ដូចគ្នា​។ យុវជន​កម្ពុជា រួបរួម​សាមគ្គី និង​ប្តេជ្ញាចិត្ត​ជា​ដាច់ខាត​ចូលរួម​ធ្វើជា​ខឿន​ការពារជាតិ និង​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ដឹកនាំ​ក្បួន​ដង្ហែ​ថ្មើរ ជើង​នៅ​ចេញពី​កោះ​ពេជ្រ ឆ្ពោះ​ទៅ​វិមាន ឯករាជ្យ ដើម្បី​បង្ហាញ​ការជឿជាក់​លើ​រាជរដ្ឋាភិបាល ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ដោយ​សន្ដិវិធី​។​

​ដំណើរ​ថ្មើរជើង​នៅពេលនេះ គឺ​បង្ហាញ​ពី​ទឹកចិត្ត ស្មារតី​របស់​ប្រជាពលរដ្ឋ​និង​យុវជន​ខ្មែរ​គ្រប់​ទីកន្លែង រួម​ចិត្ត រួម​សំឡេង​បេះដូង​តែមួយ​ព្រម​គ្នា​ការពារ​ទឹកដី​។ ជាពិសេស​បង្ហាញ​ទឹកចិត្ត​ឆន្ទៈ មាន​ក្ដី​ស្រឡាញ់ មាន​ភាពជឿជាក់ ដែល​បង្ហាញ ថា ពលរដ្ឋ​ម្នាក់ៗ ពិតជា​មាន​ការរួមចំណែក​គាំទ្រ​រាជរដ្ឋាភិបាល គាំទ្រ​ទៅលើ​កងកម្លាំង​ជួរមុខ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហ ភាព​សហព័ន្ធ​យុវជន​កម្ពុជា មានប្រសាសន៍ថា ការជួបជុំ​គ្នា​ដោយ​ថ្មើជើង​នៅថ្ងៃនេះ បង្ហាញ​នូវ​ការគាំទ្រ​រាជរដ្ឋាភិបាល និង​គាំទ្រ​កងកម្លាំងប្រដាប់អាវុធ​នៅ​ជួរមុខ​។​

​ឯកឧត្តម​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មានប្រសាសន៍​បន្ត​ទៀត​ថា ការជួបជុំ​នេះ ស​បញ្ជាក់​ពី​ទឹក ចិត្ត​កូន​ខ្មែរ ដែល​មាន​ការគិតគូ​យល់​ពី​សុខទុក្ខ ដែល​ជា​ការរួមចំណែក បង្ហាញ​ពី​មោទនភាព ចង់​បង្ហាញ​ពី​សេចក្តីស្រឡាញ់ ចង់​បង្ហាញ​ទៅ​លើ​ការគាំទ្រ ការជឿជាក់​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ជឿជាក់​ទៅលើ​ព្រះមហាក្សត្រ ជឿជាក់​ទៅលើ​សម្តេច​តេជោ ជាពិសេស​ជឿជាក់​ទៅលើ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ជ្រើស រើស​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ដោះស្រាយ​គ្រប់​មធ្យោបាយ​ទាំងអស់ ទាំង​ការទូត ទាំង​ច្បាប់ ទាំង​យោធា យើង​ជ្រើសរើស​រក​ដំណោះស្រាយ​សុខសន្តិភាព ។​

​ដូច​សម្តេច​តេជោ បានលើកឡើង ទោះបី​យក ករណី​ប្រាសាទតាមាន់ធំ តា​មាន់​តូច មុំ​បី ក៏ដូចជា ឭ​ប្រាសាទ​តា​ក្របី ទៅ​តុលាការ​ឡាអេ​នេះ ជា​ដំណោះស្រាយ​ឈ្នះ​ឈ្នះ ដែល​កម្ពុជា​សង្ឃឹមថា ភាគី​ម្ខាង​ទៀត នឹង​ឯកភាព​ចូលរួមចំណែក​ក្នុង​ការដោះស្រាយ​ដោយ​សន្តិវិធី​នេះ​។ មាន​តែ​តុលាការ​ឡាអេ ទេ​ដែល​មាន​ភាព​អព្យាក្រឹត្យ ក្នុង​ការមើលឃើញ និង​ដោះស្រាយ​បញ្ហា​នេះ ដោយ​សន្តិវិធី ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​។​

​ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី រាជរដ្ឋាភិបាល​កម្ពុជា ប្រជាជន​កម្ពុជា ជ្រើសរើស​សុខសន្តិភាព​ជ្រើសរើស​ស្ថិរភាព ជ្រើសរើស​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ភាពសុខសាន្ត​នៃ​ប្រទេស និង​ប្រជាជន​យើង​។ យើង បន្ត​នូវ​កិច្ច​សហ​ប្រតបត្តិការត​ទៅមុខ​បន្ថែម​ទៀត​ទៅលើ​មូលដ្ឋាន​ទាំងអស់​នេះ ដើម្បី​ជា​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន​របស់​យើង​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល