ទាន់ហេតុការណ៍
សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ - រួម​គ្នា​ដាំ​ដុះ​បៃតង និង​ថែរក្សា​ភាព​ស្អាត​ក្នុង​ខេត្ត​កំពង់ស្ពឺ​ - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​អញ្ជើញ​ដឹកនាំ​សហការី អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប៉ុស្តិ៍​និង​សំណេះសំណាល សួរសុខទុក្ខ ដល់​កងកម្លាំង​នគរបាល​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សិត្បូ ចំណុះឲ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ
0

ក្រសួង​បរិស្ថាន​បាន​ចុះ​ពិនិត្យ​និង​អនុវត្ត​វិធានការ​ច្បាប់​ទប់ស្កាត់​ការបំពុល​បរិស្ថាន​ចំនួន​៣០ ករណី​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥

ក្រសួង​បរិស្ថាន​បាន​ចុះ​ពិនិត្យ​និង​អនុវត្ត​វិធានការ​ច្បាប់​ទប់ស្កាត់​ការបំពុល​បរិស្ថាន​ចំនួន​៣០ ករណី​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ក្រសួង​បរិស្ថាន​បាន​និង​កំពុង​ធ្វើ​ទំនើបកម្ម​និង​ការតាមដាន​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការបំពុល​បរិស្ថាន ដោយសារ​ការបញ្ចេញ​សំណល់ ដែល​បង្ក​ហានិភ័យ​ខ្ពស់​ដល់​បរិស្ថាន សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ កាត់បន្ថយ​ការបំពុល​បរិស្ថាន (​ទឹក ដី ខ្យល់​) ពី​ក្រុមហ៊ុន​និង​រោងចក្រ សហគ្រាស នៅ​កម្ពុជា​។

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ ក្រសួង​បរិស្ថាន តាមរយៈ​ក្រុមការងារ​ជំនាញ នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន សហការ​ជាមួយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បាន​ចុះ​អនុវត្ត​វិធានការ​ច្បាប់ ស្រប​តាម​ក្រប​បរិស្ថាន​និង​ធន​ធម្មជាតិ និង​បទដ្ឋាន​គតិយុត្ត ដែល​មាន​ជា​ធរមាន ចំពោះ​ក្រុមហ៊ុន​និង​រោងចក្រ ដែល​បាន​ធ្វើ​ការបំពុល​បរិស្ថាន ចំនួន​៣០ ករណី ក្នុងនោះ​មាន​ក្រុមហ៊ុន និង​រោងចក្រ ដែល​បាន​បញ្ចេញ​សំណល់​រាវ បំពុល​តំបន់​ទឹក​សាធារណៈ ចំនួន ២៦ ករណី និង​ក្រុមហ៊ុន​និង​រោងចក្រ បាន​បំពុល​ខ្យល់​ចំនួន​៤ ករណី​។

​ទន្ទឹម​ការចុះ​ត្រួតពិនិត្យ​និង​រកឃើញ ក្រុមហ៊ុន​និង​រោងចក្រ​ទាំងនោះ ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​របស់​ប្រទេស​កម្ពុជា ក្រសួង​បរិស្ថាន​បាន​ចាត់​វិធានការ​ច្បាប់ មិន​លើកលែង ដែល​ក្នុងនោះ​បាន​ចេញ​លិខិត​ពិន័យ និង​លិខិត​បញ្ជា​កែប្រែ ចំនួន​២៤ ទីតាំង ក្នុងនោះ​មាន លិខិត​ផ្អាក​ដំណើរការ ផលិតកម្ម​ចំនួន ២​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd និង​ក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. ដែល​មាន​ទីតាំង​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ដោយឡែក​ក្រសួង​បរិស្ថាន បាន​និង​កំពុង​រៀបចំ​របាយការណ៍ និង​លិខិត​ពិន័យ រួម​ទាំង​លិខិត​បញ្ជា​កែប្រែ ចំពោះ​ក្រុមហ៊ុន​និង​រោងចក្រ ចំនួន​៦ ទីតាំង​ផ្សេងទៀត​។​

​អ្នកនាំពាក្យ​ក្រ​សួ​អ​បរិស្ថាន បាន​បន្ថែមថា ដើម្បី​ពង្រឹង​ការតាមដាន ត្រួតពិនិត្យ​ការបំពុល​បរិស្ថាន ការបញ្ចេញ​សំណល់ ដែល​បង្ក​ហានិភ័យ​ខ្ពស់ ដល់​បរិស្ថាន មាន​ក្រុមហ៊ុន និង​រោងចក្រ ចំនួន​៥០​កន្លែង កំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា បាន​ចុះកិច្ចសន្យា​បំពាក់​ឧបករណ៍ ស្វ័យ​ត្រួតពិនិត្យ ដើម្បី​បញ្ចៀស​ការ​លេច​ជ្រាប ឬ​ការ​លួច​បង្ហូរ​សំណល់​រាវ ដែល​មាន​សារធាតុពុល ចូលទៅ​ក្នុង​ប្រភព​ទឹក​សាធារណៈ និង​តំបន់​ទឹក​ធម្មជាតិ ស្រប​ទៅ​តាម​ក្រម​បរិស្ថាន និង​លិខិត​បទដ្ឋាន​ច្បាប់​ពាក់ព័ន្ធ​នានា ដែល​បាន​ដាក់​ចេញ​កន្លងមក​។ ក្នុងចំណោម​ក្រុមហ៊ុន​និង​រោងចក្រ​ទាំងនោះ មាន​ក្រុមហ៊ុន​និង​រោងចក្រ​ចំនួន ៣៥ ទីតាំង បាន​បំពាក់​ឧបករណ៍ ស្វ័យ​ត្រួតពិនិត្យ​នេះ​រួច​ហើយ ដែល​ភាគច្រើន​នៅក្នុង​ខេត្ត​កណ្តាល និង​នៅ​រាជធានី​ភ្នំពេញ​។

​ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ធ្វើ​ការថ្លែងអំណរគុណ ដល់​បណ្តា​ក្រុមហ៊ុន​និង​រោច​ក្រ​ទាំងអស់ ដែល​បាន​ចូលរួម សហការ​បំពាក់​ឧបករណ៍ ស្វ័យ​ត្រួតពិនិត្យ បាន​ចូលរួម​គោរព​បទដ្ឋាន បច្ចេកទេស​បរិស្ថាន បាន​ល្អប្រសើរ និង​បាន​អនុវត្ត​បញ្ជា​កែប្រែ របស់​ក្រសួង​បរិស្ថាន ស្រប​តាម​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ និង​បទដ្ឋាន​គតិយុត្ត ជា​ធរមាន​របស់​កម្ពុ​ជា​។​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ថ្លែងថា ក្រោយពេល​ដែល​ក្រុមហ៊ុន និង​រោងចក្រ​នានា នៅ​កម្ពុជា ត្រូវបាន​កំណត់​និង​បំពាក់ នូវ​ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ បញ្ចេញ​សំណល់​រាវ និង​បាន​អនុវត្ត​ច្បាប់​បរិស្ថាន ហើយ​នោះ គឺ​បាន​ឆ្លើយតប​ទៅនឹង​យុទ្ធនាការ ដើម្បី​កម្ពុជា មាន​ភាព​ស្អាត នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន កំពុង​អនុវត្ត​អនុលោម​តាម​យុទ្ធសាស្ត្រ​និង​គោល​យោ​បាយ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧​នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​គាំទ្រ​ដល់​ការធ្វើ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដល់​ការរស់នៅ​ប្រចាំថ្ងៃ​ក្នុង​ភាព​ស្អាត សំដៅ​ថែរក្សា​អនាម័យ​បរិស្ថាន ឱ្យបាន​ស្អាត និង​សុខភាព​របស់ កម្មករ និយោជិត និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន បានល្អ ក៏ដូចជា​ការចូលរួម​ចំណែក ថែរក្សា​សុខភាព​បរិស្ថាន​-​សង្គម​ឱ្យបាន​ស្អាត ទាំង​នៅ​កម្ពុជា និង​នៅលើ​ឆាក​អន្តរជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល