ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

នគរបាល​ស្រុក​សំរោង​ទង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ៣​នាក់ និង​ដកហូត​ម្សៅ​ក្រាម​ព័ណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១០​កញ្ចប់​

នគរបាល​ស្រុក​សំរោង​ទង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ៣​នាក់ និង​ដកហូត​ម្សៅ​ក្រាម​ព័ណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១០​កញ្ចប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ស្រុក​សំរោង​ទង ÷ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក​សំរោង​ទង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន ៣​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​ដកហូត​ម្សៅ​ក្រាម​ព័ណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១០​កញ្ចាប់ ស្ថិតនៅ​ភូមិ​ព្រៃ​រំដូល ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​

​លោក​វីរៈ​សេនីយ៍​ឯក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង​បានឲ្យដឹង​ថា​ដោយ​អនុវត្តន៍​តាមប​ទ​បញ្ជា​លោក ឧត្ដម សេនីយ៍​ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៣ និង ៥​នាទី កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក ចុះ​ល្បាត​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ៣ នាក់​÷
១.​ឈ្មោះ យ៉ុង ចិត្ត ភេទ ប្រុស អាយុ ៣១ ឆ្នាំ នៅ​ភូមិ​ព្រៃ​រំដួល ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ និង​ដកហូត​វត្ថុតាង​: ១.​ម្សៅ​ក្រាម​ព័ណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ៣ កញ្ចប់ (​មធ្យម ១ , តូច ២) ២.​ទូរស័ព្ទដៃ ១​គ្រឿង និង​ម៉ូតូ ១​គ្រឿង ។​

​បើ​តាម​ចម្លើយ​របស់​ឈ្មោះ យ៉ុង ចិត្ត បាន​បន្ត​ឃាត់​ឈ្មោះ ឆេង ចាន់ណា ហៅ រស្មី អាយុ ៣៩ ឆ្នាំ ឃាត់​នៅ​ចំណុច​ភូមិ​ស្រែ​ត្រោក ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ និង​បាន​ដកហូត​: ១.​រឿង​ញៀន​ចំនួន ៤​កញ្ចប់ (​មធ្យម ១,​តូច ៣) ២.​ទូរស័ព្ទដៃ ១​គ្រឿង​។​

​បើ​តាម​ចម្លើយ​របស់​ឈ្មោះ ឆេង ចាន់​បាន​បន្ត​ឃាត់​ឈ្មោះ គុជ ជី​វ័ន្ត ហៅ ពៅ អាយុ ៣៥​ឆ្នាំ ឃាត់​នៅ​ចំណុច​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ និង​បាន​ដកហូត​÷ ១.​គ្រឿងញៀន​ចំនួន ៣ កញ្ចប់​មធ្យម​, ២.​ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង និង​ជញ្ជីង​អេឡិចត្រូនិច​សម្រាប់​ថ្លឹង​គ្រឿង ១​គ្រឿង​។​

​លោក​អធិការ​បាន​បន្ថែម​ទៀត​ថា ក្នុង​ប្រតិបត្តិការ​ចុះ​ល្បាត​និង​បង្ក្រាប​នោះ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​សរុប​ចំនួន ៣​នាក់ ប្រុស និង​ម្សៅ​ក្រាម​ព័ណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១០ កញ្ចប់ (​មធ្យម ៥ ,​តូច ៥),​ទូរស័ព្ទដៃ​ចំនួន ៤ គ្រឿង​,​ម៉ូតូ ១ គ្រឿង និង​ជញ្ជីង​អេឡិចត្រូនិច​សម្រាប់​ថ្លឹង​គ្រឿងញៀន ១ គ្រឿង ។​

​បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុ​តាម​ខាងលើ​នេះ​កម្លាំង​ជំនាញ​កំពុង​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល