ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតីភាព បំពាក់​មេដាយ «​សំរឹទ្ធ​ការងារ​» ជូន​ដល់ មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា នៃ​ក្រសួង​ព័ត៌មាន​ចំនួន​២៩៨​រូប​

ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតីភាព បំពាក់​មេដាយ «​សំរឹទ្ធ​ការងារ​» ជូន​ដល់ មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា នៃ​ក្រសួង​ព័ត៌មាន​ចំនួន​២៩៨​រូប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា ការ​ផ្តល់​ជូន​មេដាយ​ដល់​មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា​ក្រសួង​ព័ត៌មាន​ជិ​៣០០​នាក់ ដែល​បាន​បំពេញ​ការងារ​លើសពី​១០​ឆ្នាំ​ឡើង គឺ​ការគិត​គួរ​យកចិត្តទុកដាក់​ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្តវេន​ពី​សម្តេច​តេជោ ហ៊ុន សែន និង​ជា​ការ​អរគុណ​ដែល​ចូលរួម​កសាង​ជាតិ និង​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ការផ្តល់​ព័ត៌មាន​ពិត រហ័ស និង​មាន​ទំនុកចិត្ត​។​

​ការលើកឡើង​បែប​នេះ របស់​លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ធ្វើឡើង​នៅក្នុង​ឱកាស​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព បំពាក់​មេដាយ «​សំរឹទ្ធ​ការងារ​» ជូន​ដល់ មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា នៃ​ក្រសួង​ព័ត៌មាន​ចំនួន​២៩៨​រូប ដែល​មាន​អតីតភាព​ការងារ ១០​ឆ្នាំ​ឡើង មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​ភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ​កន្លងមក​។ ពិធី​បំពាក់​មេដាយ​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥ នា​សាលចតុម្មុខ​មង្គល​ទីស្តីការ​ក្រសួង​ព័ត៌មាន​។​

​នៅ​ចំពោះ​មន្ត្រីរាជការ​, លោក​រដ្ឋមន្ត្រី សូម​ថ្លែងអំណរគុណ​ដ៏​ជ្រៀលជ្រៅ​បំផុត​គោរព​ជូន​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​សម្រេច​ផ្តល់​មេដាយ​ជូន​មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​ក្រសួង​ព័ត៌មាន ដែល​នេះ​ជា​គិតគូរ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដល់​ពួកគាត់ និង​ផ្តល់​ការលើកទឹកចិត្ត​និង​ជំរុញ​ការបំពេញ​ការងារ​បម្រើ​ប្រជា​ពលរដ្ឋ​កាន់តែ​សកម្ម​ថែមទៀត​។​

​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ស្នើ​ដល់​មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញការងារ បើសិនជា​មាន​ទម្លាប់​មិនល្អ ត្រូវ​កែ​មក​ជា​ទម្លាប់​ល្អ ដើម្បី​ត្រៀម​ទទួលយក​នូវ​អ្វី​ដែល​ជា​ការសម្រេច និង​ការអនុវត្ត​នូវក្នុង​ដំណើរការ​កែទម្រង់​របស់​រាជរដ្ឋាភិបាល​។ ដូច្នេះ ចាប់ពី​ពេលនេះ​ទៅ​គឺជា​ឱកាស​របស់​យើងទាំងអស់គ្នា បើសិនជា​មាន​ឱកាស​ហើយ មិន​អាច​ចាប់​បាន​ទេ កាលណា​បាត់​ឱកាស គឺ​មិន​អាច​រក​ឱកាស​នោះ​វិញ​បាន​ទេ មាន​សមត្ថភាព មានលទ្ធភាព មាន​ឱកាស​ទៅ​រួច​។​

​មាន​សមត្ថភាព មានលទ្ធភាព អត់​ឱកាស គឺ​បាត់បង់​ទាំងអស់ ដូច្នេះ បើសិន​ជា​បាន​ឱកាស​ហើយ ក្តាប់​ឱកាស​នោះ​ឲ្យបាន ព្រោះ​មិន​មាន​ឱកាស​របៀបនេះ​ច្រើន​ទេ​នៅក្នុង​ជីវិត ឬ​ឱកាស​ខ្លះ​មាន​តែ​ម្តង​ទេ​ក្នុង​មួយជីវិត​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​គូសបញ្ជាក់ថា មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា​ដែល​មាន​ឱកាស​បំពេញ​ការងារ​ហើយ សូមឱ្យ​ខិតខំ​ប្រឹងប្រែង​បំពេញ​យក​លទ្ធផល ពង្រឹងសមត្ថភាព ដើម្បី​អាច​អភិវឌ្ឍ​ខ្លួន​យើង​ទៅ​មុខ​ទៀត កុំឱ្យ​គ្រប់គ្រាន់​និយម ត្រូវ​គិត​ឱ្យបាន​វែងឆ្ងាយ​ទៅមុខទៀត ដោយ​កុំ​បោះបង់​ចោល​ការខិតខំ​ប្រឹង​ប្រែ​ង កុំ​ចោល​នូវ​ភាពស្មោះត្រង់ កុំ​ចោល​នូវ​ភាព​អត់ធ្មត់​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​មន្ត្រី​ជាប់​កិច្ចសន្យា​មួយចំនួន​ដែល​មាន​អតីតភាព​ការងារ​លើស​ពី​ជាង ១០​ឆ្នាំ ដែល​នៅ​ប្រឹងប្រែង​បំពេញការងារ​ដោយ​ស្មោះត្រង់​នៅក្នុង​ក្របខណ្ឌ​ក្រសួង​ព័ត៌មាន ដែល​ជា​ផ្នែក​មួយ​នៅ​ក្នុង​ការលើកស្ទួយ​នូវ​តួនាទី​ភារកិច្ច​របស់​ក្រសួង​ព័ត៌មាន​។

​មន្ត្រី​ជាប់​កិច្ចសន្យា​ស្ទើរតែ ៧០% ទៅ ៨០% ដែល​ទ្រទ្រង់​ទៅលើ​ការងារ​របស់​ក្រសួង ជា​ជំហាន​បន្ត​ទៅមុខ​ទៀត មន្ត្រី​ជាប់​កិច្ចសន្យា​អាច​នឹង​ក្លាយ​ជា​មន្ត្រី​ជំនាញ​ដែល​ចូលទៅ​បំពេញ​ការងារ​លើសពី​មន្ត្រី​ជាប់​កិច្ចសន្យា​នាពេល​បច្ចុប្បន្ន​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា នេះ​គឺជា​ការពង្រឹង និង​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យក្លាយ​ទៅ​ជា​មូលធន​មនុស្ស ផ្តោត​លើ​មនុស្ស​ដែល​មានចំណេះដឹង មាន​សមត្ថភាព មាន​ទេពកោសល្យ មាន​ស្នាដៃ មាន​សុជីវធម៌ សីលធម៌ និង​មាន​គុណធម៌ នៅក្នុង​ខ្លួន ហើយ​មាន​សុខភាព​ល្អ ដែល​ទាំងនេះ គឺជា​ចំណុច​ដែល​យើង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រុញ​ដំណើរ​នាវា​កម្ពុជា​ទៅមុខ​ប្រកបដោយ​ការទទួលខុសត្រូវ ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​ដាក់ចុះ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ធ្វើ​ដំណើរ​ទៅមុខ​បន្ត​រយៈពេល ២៥​ឆ្នាំ ដើម្បី​ឈាន​ទៅដល់​ការសម្រេច​បាន​បង្គោល​ចរ​ពីរ​សំខាន់ គឺ​ឆ្នាំ​២០៣០ ជា​ប្រទេស​ដែល​ចំណូល​មធ្យម​កំរិត​ខ្ពស់ និង​ឆ្នាំ​២០៥០ គឺជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​។ ដូច្នេះ ហើយ​ថា​តើ​រដ្ឋ​របស់​យើង​ត្រូវការ​មន្ត្រីរាជការ​ដែល ទន់​ល្វើយ ឬ​មន្ត្រីរាជការ​ដែល​មានឈ្មោះ​តែ​មិន​មក​ធ្វើការ​នោះទេ​? ឬ​ក៏​ត្រូវការ​មន្ត្រីរាជកា​រ​ដែល​មាន​ដែរ ក៏ប៉ុន្តែ អត់​សមត្ថភាព​? ដូចនេះ​ការធ្វើកំណែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល គឺ​ការ​ច្របាច់​នូវ​ធនធានមនុស្ស​ដែលមាន ដើម្បី​រួមគ្នា​ដឹកនាំ​នាវា​កម្ពុជា​ឱ្យ​សម្រេចបាន​នូវ​បង្គោល​ច​រទាំង​ពីរ​ខាងលើ​។​

​ត្រង់​ចំណុច​នេះ បាន​លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​បន្ថែម​ថា​យើង​មិន​ត្រូវការ​បរិមាណ​ទេ តែ​ត្រូវការ​គុណភាព ហើយ​រាជរដ្ឋាភិបាល ត្រូវការ​មូលធន​មនុស្ស ដោយ​ចំណុច​នេះ​ស​ម្តេ​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត លើក​បង្ហាញ​ថា មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ គឺ​មូលធន​មនុស្ស ដែល​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្លាំង​បំផុត​។ ដូច្នេះ ហើយ​អ្វី​ដែល ថ្នាក់ដឹកនាំ មន្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា​ក្រសួង​ព័ត៌មាន ប្រឹងប្រែង​ធ្វើ គឺ​ការ​ប្រែ​ក្លាយខ្លួន​ទៅជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ របស់​រាជរដ្ឋាភិបាល ប្រកប​ដោយ​បុរេ​សកម្ម សកម្ម អន្តរ​សកម្ម ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ផ្អែកលើ​អភិក្រម «​ថ្មី ពិត លឿន និង​ទូលំទូលាយ​» ប្រកប​ដោយ​ជំនឿ​ទុកចិត្ត និង​វិជ្ជាជីវៈ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល