ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

កម្លាំងនគរបាលស្រុកសំរោងទង សហការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ២នាក់ នឹងដកហូតគ្រឿងញៀនចំនួន ៤កញ្ចាប់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន

កម្លាំងនគរបាលស្រុកសំរោងទង សហការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ២នាក់ នឹងដកហូតគ្រឿងញៀនចំនួន   ៤កញ្ចាប់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ស្រុក​សំរោង​ទង​÷​នគរបាល​ស្រុក​សំរោង​ទង​ដឹកនាំ​ដោយ​លោក​វីរៈ​សេនីយ៍​ឯក ឃុត សុផល អធិការនគរបាល​ស្រុក ដោយ​អនុវត្ដ​តាម​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​អនុវត្ត​ដីកា​ចំនួន ២​ករណី បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ២​នាក់ នឹង​បាន​ដកហូត​គ្រឿងញៀន​ចំនួន ៤​កញ្ចប់ នៅ​ខេត្ត​កំពង់ស្ពឺ​។​

​លោក​អធិការ​បានឲ្យដឹង​ទៀត​ថា​ការចុះអនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចំនួន ២​ករណី​នោះ​រួមមាន​:
១)-​ឈ្មោះ សន អ៊ួ​ញ (​ហៅ ផាត អ៊ួ​ញ​)​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​សំបួរ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​២៨០ ចុះ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២៥ ចេញ​ដោយ​លោកស្រី នាង ស៊ីណៃ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត ពី​បទៈ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​សំបួរ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៤ ឃាត់ខ្លួន​នៅ​ភូមិ​រំលិច​ត្នោត ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

២)-​ឈ្មោះ ឈិត ផា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ នៅ​ភូមិ​ទួល​សំណាង ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​និង​ឃុំខ្លួន លេខ​២៨២ ចុះ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៤ ចេញ​ដោយ​លោក អ៉ី ឋា​វរៈ ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ពីបទ​:​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​អង្គ​ទម្លាប់ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ ២០២៣ ។​

​លោក​វីរៈ​សេនីយ៍​ឯក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង​បាន​បន្ថែម​ទៀត​ថា​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នោះ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ២​នាក់​ប្រុស និង​ធ្វើ​ការដកហូត​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ៤​កញ្ចប់​(​ធំ​៣ មធ្យម​១) ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង និង​ជញ្ជីង​អេឡិចត្រូនិច​សម្រាប់​ថ្លឹង​គ្រឿងញៀន ១​គ្រឿង និង​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការសាកសួ​រ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​បន្ត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល