ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​ប្រតិបត្តិការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ឃាត់ខ្លួន​មនុស្ស​ស្រី​ប្រុស​ជនជាតិ​វៀតណាម​សរុប​ចំនួន​៦៣​នាក់​

​ប្រតិបត្តិការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ឃាត់ខ្លួន​មនុស្ស​ស្រី​ប្រុស​ជនជាតិ​វៀតណាម​សរុប​ចំនួន​៦៣​នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ស្រី​ប្រុស​ជនជាតិ​វៀតណាម​សរុប​ចំនួន​៦៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​ដោយ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លប​លួច​ប្រព្រឹត្ត​អំពើ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ពី​ទីតាំង​ចំនួន​៤​កន្លែង ក្នុង​ខេត្ត​ព្រះ​ស៊ី​ហ​នុ​។

​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ​លោក យូ​សុះ សូ​ឡៃ​ម៉ាន អភិបាលរង​ខេត្ត ដោយ​សហការ​ជាមួយ សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ បាន​ចុះ​ប្រតិបត្តិ​បង្ក្រាប​ទីតាំង​សង្ស័យ​ចំនួន​៤​កន្លែង​ផ្សេង​គ្នា ដែល​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​បាន​សង្ស័យ​ថា​បាន​លប​លួច​ប្រព្រឹត្ត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ក្នុងនោះ​៖

១• ទី​តាំងទី​១៖ សណ្ឋាគារ សៃ ណា យ៉ាង គ័ង អ៉ិន​ធើ​ណេ​សិន​ណល ហូ​ថេ​ល ឯ​.​ក (SAI NA YANG GUANG INTERNATIONAL HOTEL CO.,LTD) ស្ថិតនៅ​ក្រុម​ទី​១៣ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ម្ចាស់​អាជីវកម្ម​ឈ្មោះ LI JUN ជនជាតិ​ចិន មាន​អាជ្ញា​បណ្ណ​ទេសចរណ៍ លេខ​៤៣៣/២៤​អ​ប​.​សក ក​.​ទ​.​ច មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥​។​
២• ទី​តាំងទី​២៖ ផ្ទះល្វែង​ជួល​ស្នាក់​នៅ​មួយកន្លែង (​បុរី​BS អូរ​១) មាន​ទីតាំង​ស្ថិតនៅ​ក្រុមទី​១ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​បាន​ធ្វើ​ការត្រួតពិនិត្យ​ទីតាំង​ជាក់ស្តែង មាន​កម្ពស់ ០២​ជាន់ សរុប​មាន​ចំនួន ០៦​បន្ទប់ ។​
៣• ទី​តាំងទី​៣៖ ផ្ទះ​២​ល្វែង​ជួល​ស្នាក់នៅ (​បុរី​KL​អូរ​ប្រាំ​) មាន​កម្ពស់ ០៥​ជាន់ សរុប​មាន​ចំនួន ១៧​បន្ទប់​។​
៤• ទី​តាំងទី​៤៖ ផ្ទះ​វីឡា​ជួល​ស្នាក់នៅ​មួយកន្លែង (​អូរ​៥) មាន​ទីតាំង​ស្ថិតនៅ​ក្រុមទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​បាន​ធ្វើ​ការត្រួតពិនិត្យ​ទីតាំង​ជាក់ស្តែង មាន​កម្ពស់ ០២​ជាន់ សរុប​មាន​ចំនួន ០៥​បន្ទប់​។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទាំងនេះ ក្រុម​សមត្ថកិច្ច​បាន​រឹបអូស​សម្ភារៈ​ដើម្បី​រក្សា​ទុក​វត្ថុតាង រួមមាន​៖ លិខិតឆ្លងដែន​សរុប ចំនួន ៣៤​ក្បាល​, កំព្យូទ័រ​ចំនួន ៥៤​គ្រឿង និង​Laptop ចំនួន​១​គ្រឿង​, ស្គ្រីន​ម៉ូនីទ័រ​ចំនួន ០៣​គ្រឿង​, ទូរទស្សន៍​ចំនួន ០១​គ្រឿង​, កាំ​មេ​រ៉ា​ចំនួន ០៤​គ្រឿង​, ទូរ​សព្ទ​ចំនួន ៥៨​គ្រឿង​, រថយន្ត ០៣​គ្រឿង​, ម៉ូតូ ០២​គ្រឿង​, ម៉ាស៊ីន​ព្រីន​ចំនួន ០១​គ្រឿង​, ឧបករណ៍​បំភ្លឺ​ចំនួន ០២​គ្រឿង​, ម៉ាស៊ីន​ជំនួយ​ភ្លេង ០១​គ្រឿង​, ម៉ាស៊ីន​ជំនួយ​សំឡេង​(MIC) ចំនួន ០២​គ្រឿង​, ម៉ៃ​ស្រូប​សម្លេង​ចំនួន ០១​ប្រអប់​, ឧបករណ៍​បង្វិល​គ្រាប់​ប៉េង​ប៉ុង​ផ្សងសំណាង​ចំនួន ០២, Ipad ចំនួន ០១​គ្រឿង​, ថ្នាំ​គ្រាប់​សង្ស័យ​ជា​សារធាតុ​ញៀន​មួយកញ្ចប់ មាន​ចំនួន ២៨​គ្រាប់ ព្រម​ទាំង​សម្ភារៈ​ជា​វត្ថុតាង​មួយ​ចំនួន​ផ្សេងទៀត​។ បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​បញ្ជូន​ជនសង្ស័យ និង​សម្ភារៈ​វត្ថុតាង​ទាំងអស់ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​ជា​ធរមាន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល