ទាន់ហេតុការណ៍
សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ - រួម​គ្នា​ដាំ​ដុះ​បៃតង និង​ថែរក្សា​ភាព​ស្អាត​ក្នុង​ខេត្ត​កំពង់ស្ពឺ​ - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​អញ្ជើញ​ដឹកនាំ​សហការី អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប៉ុស្តិ៍​និង​សំណេះសំណាល សួរសុខទុក្ខ ដល់​កងកម្លាំង​នគរបាល​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សិត្បូ ចំណុះឲ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ
0

​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​

​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥) សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​មុខ​បដិសេធ​យ៉ាងខ្លាំង​ចំពោះ​របាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​ថៃ​មួយ ដែល​បាន​អះអាងថា សម្តេច​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។ នៅក្នុង​សេចក្តីថ្លែងការណ៍​បន្ទាន់​មួយ សម្តេច​បាន​បញ្ជាក់ថា សម្តេច​កំពុង​តែ​ស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា និង​កំពុងតែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការបញ្ជា​កងទ័ព​តាមរយៈ​ប្រព័ន្ធ​វីដេអូ និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត ជាមួយ​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ អគ្គមេបញ្ជាការ​កងទ័ព និង​បញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ទប់ទល់​នឹង​អ្វី​ដែល​សម្តេច​ហៅថា “​ចោរ​ថៃ​ឈ្លានពាន​”​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា “​ខ្ញុំ​មិន​រត់​ទៅ​ណា​ទេ សូម​បងប្អូន ជនរួមជាតិ កុំ​ព្រួយបារម្ភ !”​។ សម្តេច​បាន​បន្តថា សម្តេច​បាន​អង្គុយ​នៅ​ទីតាំង​បញ្ជាការ​ចាប់តាំងពី​មេបញ្ជាការ​ភូមិភាគ​ទី​២ របស់​ថៃ​បាន​ប្រកាស​ពី​ចេតនា​ក្នុង​ការបិទ​ច្រកចូល​ប្រាសាទតាមាន់ធំ​។​
​សម្តេច​ក៏​បាន​ចោទប្រកាន់ មេបញ្ជាការ​យោធភូមិ​ភាគ​២ របស់​ថៃ ថា​ជា​អ្នក​ដែល​បង្ក​ឲ្យមាន​ជម្លោះ​នេះ​ឡើង ដោយ​បញ្ជា​ឲ្យ​បិទ​ប្រាសាទតាមាន់ធំ​កាលពី​ម្សិលមិញ និង​បាន​បើក​ការបាញ់ប្រហារ​មក​លើក​ង​ទ័ព​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​នេះ​។
​សម្តេច​ថែម​ទាំង​បាន​រំលឹក​ពី​ការព្រមាន​ពី​មុន​របស់​មេ​បញ្ជាការ​យោធា​ថៃ​រូបនោះ ដែល​បាន​អះអាងថា​នឹង​វាយ​កម្ពុជា​ដោយ​ប្រើ​ពេល​ត្រឹមតែ ៣ ថ្ងៃ​ប៉ុណ្ណោះ ដោយ​សម្តេច​បាន​សម្តែង​ការចង់​ដឹង​អំពី “​យុទ្ធសាស្ត្រ​ត្រឹម ៣ ថ្ងៃ​” នោះ​។​
​លើសពីនេះ សម្តេច​តេជោ ហ៊ុន សែន បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ “​ចរិត​កុហក់​” នៃ​អ្នកនយោបាយ​ថៃ និង​សារព័ត៌មាន​ថៃ ដែល​សម្តេច​ចាត់ទុកថា​បាន​ក្លាយទៅជា “​វប្បធម៌​ធម្មតា​” របស់​ពួកគេ​។ សម្តេច​បាន​ចំអក​ថា “​សូម​បន្ត​បោកប្រាស់​តទៅ​ទៀត​ចុះ​” និង​បាន​បន្ត​ជា​ភាសា​អង់គ្លេស​ថា “Don’t Thai to me !” (​កុំ​មក​បោកប្រាស់​ខ្ញុំ​បែប​ថៃ​!)​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល