ទាន់ហេតុការណ៍
ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​! - ឯកឧត្តម ង៉ូវ បូរី​ណា ដាំ​កូន​ឈើ​ចម្រុះ ២,៥០០​ដើម ក្នុង​បរិវេណ​វត្ត​អង្គ​ក្រឡាញ់ ខេត្ត​កំពង់ស្ពឺ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​
0

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប សូម​ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​, នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស់​៥ និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក្នុង​ឱកាស​ដ៏​មង្គល​សួស្ដី​ប្រពៃ​ថ្លៃថ្លា ចម្រើន​ជន្មាយុ​គម្រប់​៧៣​ឆ្នាំ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អង្គារ ១១​កើត ខែ​ស្រាពណ៍ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២៥​។​

​យើងខ្ញុំ​សូម​អនុញ្ញាត​ចូលរួម​សម្តែង នូវ​សេចក្តី​អំណរ​សាទរ​ឥតឧបមា ជូន​នូវ​សព្ទ​សាធុការពរ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ជូន​ចំពោះ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រកបដោយ​មនោសញ្ចេតនា គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​កតញ្ញូ​កតវេទី​តា​ធម៌​យ៉ាង​ស្មោះស្ម័គ្រ​បំផុត ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​បទពិសោធន៍ ប្រកបដោយ​គតិបណ្ឌិត ក្នុង​ការដឹកនាំ​នាវា​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់គ្នា​សូម​អនុញ្ញាត​ចូលរួម​សម្តែង​នូវ​សេចក្តី​អំណរ​សាទរ​ឥតឧបមា ជូន​នូវ​សព្ទ​សាធុការពរ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សូម​សម្ដែង​នូវ​ការគោរព​ដឹងគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​បទពិសោធន៍​ប្រកប​ដោយ​គំរូ​វីរភាព​ដ៏​អស្ចារ្យ ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា នា​ពេលកន្លងមក រហូតដល់​ពេល​បច្ចុប្បន្ន ដោយ​បាន​ជួយ​ស្រោចស្រង់​ប្រទេស​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត និង​សង្គ្រាម​ឈ្លានពាន ធ្វើ​ឱ្យ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​ទទួលបាន​សន្តិភាព​ពេញលេញ​។ យើងខ្ញុំ​ទាំងអស់គ្នា នឹង​ប្តេជ្ញា​បន្ត​ថែរក្សា​មរតក​សន្តិភាព ភារកិច្ច​ជា​អមតៈ និង​សមិទ្ធផល​គ្រប់យ៉ាង​ដែល សម្តេច​តេជោ សម្រេច​បាន​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ជាថ្មី​ម្ដងទៀត យើងខ្ញុំ សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ប្រោស​ប្រទាន​ពរ​ជ័យ​ជូន សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា​-​បុត្រី ចៅប្រុស​-​ចៅស្រី​ជា​ទីស្រឡាញ់ សូម​បាន​សម​ប្រកបដោយ​ពុទ្ធពរ និង​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល