ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​

​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ បុរស​មួយក្រុម​បាន​ផឹកស៊ី​ស្រវឹង​និង​ប្រើ​ហឹង្សា​លើ​ស្ដ្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក នៅក្នុង​បន្ទប់​ខារ៉ាអូខេ ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់ ស្ថិតនៅត្រង់​ណុ​ច​ខារ៉ាអូខេ​មួយ​កន្លែង​ក្នុង​បឹងកក់ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ក្នុង​អំពើ​ហិង្សា​នោះ​ម្នាក់​គេ​ស្គាល់​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៥ វេលា​ម៉ោង ២១:៣៥ នាទី មាន​ភ្ញៀវ​មួយ​ក្រុម​ជិះ​រថយន្ត Lexus 570 ពណ៌​ខ្មៅ ស្លាក​លេខ AN-1211 ភ្នំពេញ និង រថយន្ដ Range Rover ពណ៌​ខ្មៅ​មួយ​គ្រឿង​ស្លាក​លេខ 2BH-1211 ភ្នំពេញ ចូល​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​នៅ​បន្ទប់​លេខ ៦៦៦៦ ។ បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង ភ្ញៀវ​បុរស​ទាំង​នោះ​បាន​អុក​កែវ​ខ្លាំង​បណ្ដាលអោយ​បែក​កញ្ចក់​តុ​ក​អស់​ចំនួន​៣​។ រហូតដល់​ម៉ោង​ជាង​១​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២៥ ក្រុម​ភ្ញៀវ​ទាំងនោះ​ហៅ​គិតលុយ មេការ​ក៏​បាន​គិតលុយ​ទាំង​ថ្លៃ​បែក​កញ្ចក់​៣ សរុប​ទាំងអស់​ជាង ១០០០ ដុល្លារ ។ ដោយ​ឃើញ​មេការ​គិត​លុយ​ទាំង​ថ្លៃ​បែក​កញ្ចក់​តុ​ក​៣ ចំនួន ៤៥០ ដុល្លារ ភ្ញៀវ​ម្នាក់​ដែល​ទំនងជា​មេ​គេ បាន​ទះកំភ្លៀង​មេការ​ជាច្រើន​ដៃរ ហើយ​នាំគ្នា​ដើរ​ចេញ​យ៉ាង​សង្ហារ​ដូចគ្នា​គ្មាន​ញញើត​ថា​គ្មាន​អ្វី​បាន​កើតឡើង​បន្ដិច​សោះឡើយ​។​

​ក្រោយមក​មាន​ការ​ឆែក​កាំ​មេ​រ៉ា​ទើប​ឃើញ​ជន​ទាំងនោះ ហើយ​ម្នាក់​ដើរ​ចេញមក​មុខ​គេ​ទំនង​ជា​មេ​គេ​ទៀត​ផង និង​បើតាម​ដឹង​ម្នាក់​ដែល​ដើរ​មុខ​គេ ត្រូវបាន​គេ​បង្ហើប​ឲ្យដឹងថា ជា​មេ​បញ្ជា​រង​អាវុធហត្ថ​ខេត្ត​សៀមរាប​ទៀត​ផង ប៉ុន្ដែ​ទោះបី​យ៉ាងណា​អង្គភាព​យើង នឹង​ប្រឹង​ព្យាយាម​ស្រាវជ្រាវ​បន្ថែមទៀត​។​

​ក្នុង​នោះ​បើ​តាម​ការ​ស្រាវ​ជ្រាប​រក​អត្ដ​សញ្ញា​ម្ចាស់​គណនី​ធនាគារ​ទូទាត់​លុយ ម្ចាស់ គណនី​មានឈ្មោះ ចាន់ គង់ ចំណែក​ម្ចាស់​រថយន្ត​ទាំង​២​ខាងលើ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ចាន់ ហាក់ រស់នៅ​ផ្ទះ​ភូមិ​២ ផ្លូវ ៤២០ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ខណៈ​នាពេលនេះ​ជនរងគ្រោះ​កំពុង​រៀបចំ​ពាក្យបណ្ដឹង​រក​អ្នកបង្ករ​ហឹង្សា​ដើម្បី​សមត្ថកិច្ច​ចាត់ការប​ន្ដតាម​ផ្លូវ​ច្បាប់​។​

​ជុំវិញ​អំពើហិង្សា​នេះដែរ នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២៥ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ហោះ​នៅក្នុងផេក​ផ្លូវកា​ររបស់​អ្នក​នាំ​ពាក្យ​ដែល​មាន​ខ្លឹមសារ​ថា សូម​គោរព​ជម្រាប​ជូន​សាធារណជន អ្នកសារព័ត៌មាន និង​បុគ្គល​ពាក់ព័ន្ធ​មេត្តា​ជ្រាប​ថា ករណី​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឈ្មោះ ចាន់ ឃុង បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​នៅ​ខារ៉ាអូខេ កាល​ពី​យប់មិញ​នេះ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​និង​កំពុង​ធ្វើការ​ត្រួតពិនិត្យ ដើម្បី​សុំ​គោលការណ៍​ចាត់វិធានកា​រណ៍ប​ន្ត សូម​គោរព​ជូន​ជ្រាប​ជា​ព័ត៌មាន​។​

​តែ​ទោះជា​យ៉ាង​នេះ​អង្គភាព​សារព័ត៌មាន​យើង នឹងរង​ចាំ​មើល​ថា តើ​ស្ដ្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា នឹង​ទទួលបាន​យុត្តិធម៌​ពី​អ្នកមានអំណាច​រូប​នេះ​ដែរ​ឬទេ​។​

​អង្គភាព​សារព័ត៌មាន​យើង នឹង​រង់ចាំ​ទទួល​ការបកស្រាយ​ពី​អ្នកពាក់ព័ន្ធ​និង​សា​ម៉ី​ខ្លួន​គ្រប់ពេលវេលា ជុំវិញ​បញ្ហា​ចុះផ្សាយ​ខាងលើនេះ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ ស្តីពី​ច្បាប់​របប​នៃ​សារព័ត៌មាន​កម្ពុជា សូម​អរគុណ​!៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល