ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​

ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន  របស់​ក្រសួង​បរិស្ថាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ត្បូងឃ្មុំ​៖ បន្ទាប់​ពី​ក្រសួង​បរិស្ថាន បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ចែក​កូន​ឈើ​ចម្រុះ​គ្រប់​ប្រភេទ ជូន​ប្រជាពលរដ្ឋ​យក​ទៅ​ធ្វេី​ការដាំ​ដុះដោយ​ឥតគិតថ្លៃ នៅតាម​មន្ទីរ​បរិស្ថាន​គ្រប់ រាជធានី ខេត្ត នាដេ​ី​ម​ខែកក្ដា​ដា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មីៗ​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​ត្បូងឃ្មុំ បាន​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ និង​មន្ដ្រីរាជការ មក​ពី​គ្រប់ទិសទី​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​មក​ទទួលយ​កកូនឈើ​យ៉ាងច្រើន​កុះករ រួម​ទាំង​នៅ​មន្ទីរ​បរិស្ថាន និង​នៅ​ថ្នាល​បណ្ដុះ​កូនឈើ​ខ្នាត​តំបន់ ស្ថិតក្នុង​ស្រុក​អូររាំងឪ​ផងដែរ​។

​ក្នុង​យុទ្ធនាការ​”​ពន្លក​បៃតង​” ដែល​ដាក់​ចេញ​ដោយ​ក្រសួង​បរិស្ថាន ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន គឺ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ស្ទើរ​ទូ​ទាំង​ប្រទេស រីករាយ​នឹង​ការទទួលយក​កូនឈេ​ី​គ្រប់​ប្រភេទ យក​ទៅ​ធ្វើ​ការដាំដុះ ស្រប​ទៅតាម​វត្ថុបំណង ដើម្បី​បង្កើតបានជា​គុណប្រយោជន៍ និង​ផលប្រយោជន៍ សម្រាប់​សាធារណ​: និង​ដើម្បី​ផ្ទាល់ខ្លួន​។

​សូម​រំលឹក​ផង​ដែរ​ថា យុទ្ធនាការ​”​ពន្លក​បៃតង​” គឺ​សំដៅ​លេីការ​ពង្រីក​ភាព​បៃតង និង​ដេ​ី​ម្បី​អព្យាក្រឹត​កាបូន ដែល​ជា​ដាំ​ស្ដារ​ឡៀង​វិញ​នៅ​តំបន់​ដី​សឹក​រិច​រិល និង​នៅតាម​ទីសាធារណៈ​ផ្សេងៗ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឆ្នាំ​២០២៥ នេះ ក្រសួង​បរិស្ថាន និង​មន្ទីរ​បរិស្ថាន​ទូទាំងប្រទេស​បាន​បណ្ដុះ​កូនឈើ​ចម្រុះ​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣​លាន​ដើម និង​កូន​ត្នោត​ជាង ១​លាន​ដើម​ផងដែរ​។

​រហូតមកដល់​ពេលនេះ នៅតាម​មន្ទីរ​បរិស្ថាន​ទូទាំង​ប្រទេស នៅតែ​បន្ដ​ចែក​កូន​ឈើជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ ជាមួយគ្នានេះដែរ មន្ទីរ​បរិស្ថាន​គ្រប់​រាជធានី ខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ អាច​អញ្ជើញ​មក​ទទួលយក​កូនឈើ​យក​ទៅ​ដាំ​ដុះ​បាន ដោយ​ធ្វើ​ការទំនាក់ទំនង​ទៅ​មន្ទីរ​បរិស្ថាន​ក្នុង​ខេត្ត​ដែល​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល