ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ក្រុមការងារគេហទំព័រ រស្មី ស្ទឹងត្រង់ នាំយក អំណោយសម្បុរជន ជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ

ក្រុមការងារគេហទំព័រ រស្មី ស្ទឹងត្រង់ នាំយក អំណោយសម្បុរជន ជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ៖ ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ នៅព្រឹកថ្ងៃពុធទី២០ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាងគេហទំព័រ រស្មីស្ទឹងត្រង់ បានដឹកនាំក្រុមការងារនិងសហការី ព្រមទាំងព្រះសង្ឃ ជាច្រើនអង្គនាក់ នាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ដែលអំណោយទាំងអស់នេះ គឺជាទឹកចិត្ត​របស់ក្រុមការងារក្នុងអង្គភាព និងសម្បុរសជននានា ដើម្បីយកទៅ ផ្តល់ជូន ដល់វិរៈកងទ័ពជួរមុខ ដែលកំពុងការពារទឹកដីដែលសៀមបានឈ្លានពានកន្លងមកនោះ និងបន្តយកទៅផ្តល់ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងភៀសសឹកចេញពីផ្ទះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ.មករកកន្លែងទីទួលមានសុវត្ថិភាពនៅក្នុងវត្តពោធិ៍ ៥ពាន់ដើម ស្ថិតនៅភូមិគូលែនខាងត្បូង ឃុំគូលែនខាងត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងនោះមាន សម្លៀកបំពាក់មនុស្សចាស់ និងក្មេង ប្រុសស្រី មួយចំនួនផងដែរ។

លោក សុខ សាន្តតារា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល​ខេត្តព្រះវិហារ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាងសារព័ត៌មានរស្មីស្ទឹងត្រង់ និងលោកចាងហ្វាងសារព័ត៌មានមួយចំនួនទៀត ព្រមទាំងសប្បុរសជនទាំងអស់ ដែលបាននាំអំណោយគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីយកមកចែកជូនដល់វីរៈយុទ្ធជនជួរមុខក្នុងខេត្តប្រាសាទព្រះវិហារ លោកក៏បាន​សួរសុខទុក្ខ​ទៅដល់ប្រជាពលរដ្ឋដែលជាជនភាសិកចំនួន 250 គ្រួសារ ដែល​បាន​មកទទួល​អំណោយ​នៅថ្ងៃ​នេះដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត ឃីម រដ្ឋា ប្រធានអង្គភាព បានសំណេះសំណាល និងសួរសុខទុក្ខ​បងប្អូនដែលជាកងកម្លាំងការពារទឹកដីសមរភូមិជូរមុខ ដែលកំពុងឈរជើងការពារទឹកដីដែលសៀម បានឈ្លានពានកន្លងមកនោះ ព្រមទាំងជួយលើកទឹកចិត្តដល់កងកម្លំាងទាំងអស់ដែលខិតខំការពារទឹកដីកម្ពុជា មិនអោយជនណាមកឈ្លានពានទឹកដីកម្ពុជាសូម្បីតែ ១មីលីម៉ែត្រ និងបានជូនពរ​ ដល់បងៗ កងកម្លាំងទាំងអស់សូមឲ្យជួបតែសេចក្តីសុខសប្បាយទាំងអស់គ្នា។

ក្នុងឱកាសនេះដែរលោកបណ្ឌិត ឃីម រដ្ឋា បានស្វះស្វែងរកជំនួយមនុស្សធម៌ជាច្រើនដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលដែលមានប្រមុខដឹកនាំដ៏ឈ្លាសវៃ ក្លាហាន ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកទាំងទ្វីបានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិមាតុភូមិនិងប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ! និងមិនអនុញ្ញាតឲ្យបរទេសណាឈ្លានពាន យកទឹកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រក៏មិនបានដែរ នេះជាវីរភាពនិងជាបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ពីសំណាក់ប្រមុខដឹកនាំរបស់កម្ពុជាដ៏ឆ្លាតវៃនិងវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខរបស់យើង ដែលលោកទាំងអស់ខិតខំតស៊ូពុះពារ គ្រប់ឧបសគ្គទាំងអស់យកអាយុជីវិតសាច់ស្រស់ឈាមស្រស់ទៅប្ដូរដើម្បីជាតិមាតុភូមិនិងប្រជាពលរដ្ឋ។

លោក បណ្ឌិត ឃីម រដ្ឋា ក៏បានបញ្ជាក់នៅក្នុងឱកាសនោះដែរថា កម្លាំងសាមគ្គីមនុស្សធម៌ទាំងអស់នេះហើយ គឺស្មើនឹង ចង្កឹះមួយបាច់គឺជាចង្កឹះខ្លឹមដែលធ្វើឲ្យកម្លាំងសត្រូវ បានឈ្លានពានមក​លើប្រទេសជាតិ របស់យើងនេះ មានការភ័យខ្លាចនិងមិនហ៊ានឈ្លានពាន ដើម្បីយកទឹកដីយើងបានទៀតឡើយ។

‌‎នាឱកាសនោះ លោក ឃីម រដ្ឋា បានថ្លែងអំណរអរគុណដល់ទឹកចិត្តក្រុមការងារអង្គភាពគេហទំព័រ រស្មី ស្ទឹងត្រង់ ព្រមទាំងសម្បុរសជននានា ដែលបានផ្ដល់ជាសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកា សម្រាប់ប្រគល់ជូន តាមរយៈលោក ដែលជាប្រធានអង្គភាព ដើម្បីយកទៅចែកជូនដល់កងទ័ព ដែលកំពុងបំពេញភារកិច្ចការពារ​ទឹកដីរបស់យើងមិនឱ្យជនណាម្នាក់មកឈ្លានពានបានឡើយ និងបងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅ ទីទួលមានសុវត្តិភាពនៅក្នុងវត្តពោធិ៍ ៥ពាន់ដើម ជាពិសេសក្រុមហ៊ុនInternational Office Supply Co.,Ltd បានចូលរួមឧត្ថម្ភម្សៅទឹកដោះគោសម្រាប់កូនក្មេង នឹងស្ត្រីពោះធំ និងបបរសម្រាប់កូនក្មេងផងដែរ។

សូមបញ្ជាក់ផងដែរថា សម្ភារៈដែលក្រុមការងាររបស់អង្គភាពគេហទំព័រ រស្មី ស្ទឹងត្រង់ ដឹកនាំដោយលោក ឃីម រដ្ឋា បាននាំយកទៅផ្តល់ជូនរួមមាន ៖ អង្ករ ១ តោន ទឹកសុទ្ធ ៤០០ យួរ មី ៣០ កេស ភេសជ្ជៈ ១០ កេស ទឹកត្រី ២០ យួរ ទឹកស៊ីអ៊ីវ ២០ យួរ ខោអាវ ៣០០ កំប្លេ នំបុ័ង ១០០ ដើម ។

អំណោយដែលសប្បុរសជននានាដែលបានជួយឧបត្ថម្ភដើម្បីចូលរួមចំណែកចលនាមនុស្សធម៌ តាមរយៈអង្គភាពគេហទំព័រ រស្មី ត្រង់ ដើម្បីយកជួយទៅដល់ បងប្អូនប្រជាពលរដ្ឋភៀសសឹក និង បងប្អូនវីរៈកងទ័ពសមរភូមិជួរមុខ ដែលកំពុងប្រឈមមុខជាមួយសត្រូវឈ្លានពានទឹកដីកម្ពុជា ។

ពេលនេះបាននាំយកមកដល់ហើយ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ និងបងប្អូនភៀសសឹកទាំងអស់ ជាពិសេសសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភទាំងអស់សូមឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន ជានិរន្តរ៍ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល