ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

បែកធ្លាយ​ឯកសារ​រៀបចំ​ជា​ប្រព័ន្ធ​ធ្វើ​ស៊ី​ដី​លើ​ភ្នំ​ក្រាំង​ដី​មាស​ធ្វើ​កម្មសិទ្ធិ ពី​សំណាក់​អាជ្ញាធរ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​

បែកធ្លាយ​ឯកសារ​រៀបចំ​ជា​ប្រព័ន្ធ​ធ្វើ​ស៊ី​ដី​លើ​ភ្នំ​ក្រាំង​ដី​មាស​ធ្វើ​កម្មសិទ្ធិ ពី​សំណាក់​អាជ្ញាធរ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ឆ្នាំង​÷ នៅ​ពេល​ថ្មីៗ​នេះ​មាន​បណ្ដាញសារព័ត៌មាន​បាន​ចុះផ្សាយ​ពាក់ព័ន្ធ​រឿង​ដី​លើ​ភ្នំ​ក្រាំង​ដី​មាស គឺ​ជា​សម្បត្តិ​ធនធានធម្មជាតិ​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​ដែល​បន្សល់ទុក​ពី​ដូនតា​យើង​ត្រូវ​បាន​គេ​ចាក់​បង្គោល​ស៊ីម៉ង់ត៍​ធ្វើ​រៀបរ​បង​ឥដ្ឋ​ព័ទ្ធ​ទន្ទ្រាន​យក​យ៉ាង​សម្បើម​ដៃ​យក​ធ្វើ​ជា​កម្មសិទ្ឌិ​ឯកជន​យ៉ាង​គឃ្លើន ស្ថិតនៅ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។

​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នោះ​ដោយ​បាន​សរសេរ​ខ្លឹមសារ​ថា​(​ធុំក្លិន​បញ្ច្រាស​ខ្យល់ ចេញពី​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មាន​ការរៀបចំ​ជា​ប្រព័ន្ធ​យក​ដី​នៅលើ​ភ្នំ​ក្រាំង​ដី​មាស ដែល​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​ធ្វើ​កម្មសិទ្ធិ​) ករណី​នេះ​ប្រជាពលរដ្ឋ​ស្នើសុំ​ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​កម្លាំង​អធិការកិច្ច បើក​ការស៊ើបអង្កេត​ឱ្យបាន​ស៊ីជម្រៅ ខណៈ​ប្រភពពី​ប្រជា​ពល រដ្ឋ​រស់នៅ​តំបន់​នោះ​បាន​អោយដឹងថា​ការធ្វើ​ចាក់​បង្គោល និង​រៀបចំ​ធ្វើ​របង នេះ​ជា​ការទន្ទ្រាន​យក​ដី​ភ្នំ​ក្រាំង​ដី​មាស ដែល​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​នៅ​លើ​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​។​

​ដែល​ភាពមិនប្រក្រតី​ទាំងនេះ ត្រូវ​បាន​បែក​ធ្លាយ​មក​ថា​មាន​បុគ្គល​ឈ្មោះ សំ សុផល (​ហៅ​គ្រូ​គង់​) រស់នៅ​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជា​និង​ឲ្យ​ចាក់​បង្គោល​ស៊ីម៉ង់ត៍​ធ្វើ​របង​ឥដ្ឋ​ព័ទ្ធ​ទន្ទ្រាន​យក​ដី​លើ​ភ្នំ​ក្រាំង​ដី​មាស យូរ​ហើយ​តែ​អត់​មាន​អ្នក​ដឹង​.? បើ​តាម​ប្រភព​ព័ត៌មាន បញ្ជាក់ថា សង្ស័យ​មាន​ការឃុបឃិត​គ្នា ក្លែង​ឯកសារ ប្រព្រឹត្ត​អំពើ​ពុករលួយ ធើ​ស៊ី​ដី​លើ​ភ្នំ​ក្រាំង​ដី​មាស ដែល​ស្ថិត​ក្រោម​ស្នាដៃ របស់​អាជ្ញាធរ ភូមិ​.​ឃុំ​.​ស្រុក ដែល​ហ៊ាន​ចុះហត្ថលេខា លើ​លិខិត ទិញ​,​លក់​ដី​លើ​ភ្នំ​ក្រាំង​ដី​មាស​ខាងលើនេះ​។​

​ជាមួយគ្នា​នេះ​ក៍មាន​ប្រភព​មួយ​ចំនួន​បាន​បង្ហើប​ឲ្យដឹងថា​ដី​ដែល លោក សំ សុផល ហៅ គ្រូ​គង់ កំពុង​ធ្វើ​របង​នេះ​ជា​ដីភ្នំ​ជា​ដី​របស់​រដ្ឋ​សុទ្ធសាធ​គឺជា​ការ​ទន្ទ្រាន​យក​តែ​ម្តង​ក្រោមរូបភាព​ត្រូវរ៉ូវ​គ្នា និង​មាន​អ្នក​នៅ​ក្រោយខ្នង​ចាំ​សម្របសម្រួល លាក់បាំង​តាមបែប​ដេក​ដួលរ​មួល​ផ្សំ​គ្រេច​។ មិនតែប៉ុណ្ណោះ​ប្រភព​ដដែល​បានឲ្យដឹង​ទៀតថា ការធ្វើ​របង​ព័ទ្ធ​យក​ដី​ខាងលើនេះ មិនមែន​ទើបតែ​ធ្វើ​ថ្មីៗ​នោះទេ គឺ​មាន​រយៈពេល​យូរ​មក​ហើយ តែ​មិន​ទាន់​ឃើញ​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​មក​ពិនិត្យ ឬ​មាន​វិធានការ​យ៉ាងណា​នោះ​ឡើយ ។​

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ជួយ​ផ្សព្វផ្សាយ និង​គោរព​រាយការណ៍ គោរព​ជូន​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ជ្រាប​ជា​ព័ត៌មាន និង​សូម​អំពាវនាវ សូម​គោរព​ស្នើសុំ​ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​ការស៊ើបអង្កេត​ឱ្យបាន​ស៊ីជម្រៅ ខណ​:​បែកធ្លាយ​ឯកសារ​រៀបចំ​ជា​ប្រព័ន្ធ​ធ្វើ​ស៊ី​ដី​លើ​ភ្នំ​ក្រាំង​ដី​មាស​ធ្វើ​កម្មសិទ្ធិ ពី​សំណាក់​អាជ្ញាធរ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង សង្ស័យថា​មាន​ការឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​.?

​សូមបញ្ជាក់​ថា ព័ត៌មាន មិនមែន​ជា​ភស្តុតាង តែ​ជា​តម្រុយ​ឈាន​ទៅ​រក​ភស្តុតាង​.? ព័ត៌មាន យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង ពី​បញ្ហា​សង្គម និង​ជា​អ្នក​នាំ​ដំណឹង ឬ​នាំសារ ពី​ប្រជាពលរដ្ឋ​ទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល មក​ប្រជាពលរដ្ឋ​វិញ ឬ​រាយការណ៍​ជួន​ដល់​ប្រមុខ​ថ្នាក់​ដឹកនាំ​អោយ​លោក​បាន​ជ្រាប​នៅ​រាល់​បញ្ហា អសកម្ម​ផ្សេងៗ​មួយចំនួន​! ឬ​រិះគន់​ក្នុងន័យ​ស្ថាបនា​តែប៉ុណ្ណោះ ។​

​អង្គភាព​សារព័ត៌មាន​យើង​ពុំ​មាន​ចេតនា ណា​មួលបង្កាច់ ឬ​ជាន់ពន្លិច​ឡើយ​ដែល​បណ្ដា​សារព័ត៌មាន​យើងខ្ញុំ​សូម​រងចាំ​ទទួល​នូវ​រាល់​ការបកស្រាយ ពី​បុគ្គល​ពាក់ព័ន្ធ បើ​មាន​ព្រឹត្តិ​កម្ម​ណាមួយ​នោះ​ដោយ​យោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល