ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

រោងចក្រ​ផលិត​បារី គ្មាន​ស្លាក​យីហោ​នៅ​ស្រុក​អង្គស្នួល ពិតជា ទាក់ទាញ​អារម្មណ៍ នៃ​ច្បាប់​អន្តរជាតិ​

រោងចក្រ​ផលិត​បារី គ្មាន​ស្លាក​យីហោ​នៅ​ស្រុក​អង្គស្នួល ពិតជា ទាក់ទាញ​អារម្មណ៍ នៃ​ច្បាប់​អន្តរជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ÷​ទីតាំង​រោងចក្រ​ផលិត​បារី​របស់​ចិន​ខុសច្បាប់ ស្ថិតនៅក្នុង​ភូមិ​សាំង​ដំរី ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ដែល​ជា​កន្លែង​ផលិត​បារី មួយ​កន្លែង​នេះ ធ្វើអោយ​មាន​ផល​ប៉ះ ពាល់​សុខភាព ក្លិន​ជះ​ចេញ​ពី​រោងចក្រ​ផលិត​។​

​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​សង្ឃឹមថា ឯកឧត្តម គួច ចំរើន ក្នុងនាម​គណ​:​មេ​បញ្ជាការ​ឯកភាព និង​លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុក​អង្គស្នួល សូមមេត្តា​ចុះ​អធិការកិច្ច ចំពោះ​ទីតាំង​ផលិត​បារី ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស ផលិត​សារធាតុ ខុសច្បាប់​ដើម្បី​នាំចេញ​ទៅ​បរទេស ដោយយោង​នៅ​ចំណុច គ្មាន​ឈ្មោះ​ឬ​ស្លាក​យីហោ ដើម្បី​បញ្ជាក់ ដោយ​មិនដឹងថា មានច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​ឬ​មួយ​យ៉ាងណា​នោះ​ទេ​?

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក្រសួង​ឧស្សាហកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​នាយកដ្ឋាន​(​ក​.​ប​.​ប​)​គួរតែ​អនុវត្តន៍​ច្បាប់​ដែល​បានចែង នៅក្នុង​ព្រះរាជណាចក្រ​កម្ពុជា ក្នុង​ការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផល​ខុសច្បាប់ ផលិតផល​ក្លែងក្លាយ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព នៃ​ស្ថាប័ន ដែល​បាន​ចែង និង​ប្រកាស​ជា​សាធារណ​: តែ​អ្វី​ដែល​អង្គភាព​សារព័ត៌មាន​យើង ចង់​បើក​បង្ហាញ​នោះ គឺ​ក្លិន​របស់​ថ្នាំ រួម​និង​សារធាតុ​ញៀន​មួយចំនួន ដែលជា​មូលហេតុ ធ្វើអោយប៉ះពាល់​ដល់​សុខភាព និង​កើត​ជំងឺ​មហា​ជាច្រើន​គ្រប់​ប្រភេទ ។​

​ជាក់ស្តែង​នៅ​រសៀល ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៥​នេះ អង្គភាព​សារព័ត៌មាន​យើង បាន​ចុះ​ទៅ​ដល់​ទីតាំង ធ្វើការ​ផ្ដិត​យក​ភាព​ដើម្បី​ចុះផ្សាយ​ជម្រាបជូន ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការជំរុញ​ឲ្យ​មន្ទីរការ​ងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ឆ្លើយបំភ្លឺ ចំពោះ​ទីតាំង​របស់​ក្រុមហ៊ុន​ខាងលើ​គឺជា​កន្លែង​ផលិត​បារី​ខុសច្បាប់ បង្កើន​ផលិត​សារធាតុ​ញៀន និង​ផលិត​ស្លាក​យីហោ ផ្សេងៗ​ជាច្រើន ។​

​បើ​យោង​ទៅតាម​ច្បាប់​ដែល​បាន​ចែង​នៅក្នុង​ក្រសួង​ពាណិជ្ជកម្ម​ត្រូវបាន​កំណត់​ម៉ាក ចំនួន​ផលិតផល និង​ឈ្មោះ​ក្រុមហ៊ុន​ទៅតាម​ការផ្ដល់ជូន​មាន​ចំនួន​កំណត់​ជាក់លាក់​នៃ​ក្រុមហ៊ុន​ខ្នាត​តូច មធ្យម និង​ខ្នាត​ធំ និង​ចាំបាច់​ត្រូវតែ​ផ្ដល់​ជូន​ទៅ​តាម​ចំនួន​ដែល​បាន​សុំ​ពី​ម្ចាស់​សហគ្រាស​ឬ​ម្ចាស់​ក្រុមហ៊ុន​ដើម្បី​អនុវត្ត​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​។​

​ផ្អែក​តាម​ច្បាប់​ដែល​បាន​កំណត់​ដោយ​នាយកដ្ឋាន​ពន្ធដារ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ផ្ដល់ជូន​នូវ​តម្លៃ និង​ផលិតផល​បាន​កំណត់​ត្រូវ​តែ​ការបង់ពន្ធ​ទៅតាម​ម៉ាក​នីមួយៗ ដែល​ត្រូវបាន​ចុះបញ្ជី​ក្រោម​ស្លាក​យីហោរ ឬ​ប្រភេទ​ផលិតផល​។​

​ទាក់ទង​ចំពោះ​ការផលិត​ទៅនឹង​វត្ថុធាតុដើម​ទៅតាម​ស្តង់ដា និង​បទដ្ឋាន​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក៏​បាន​កំណត់​នូវ​មុខរបរ​របស់​ម្ចាស់​សហគ្រាស​ឬ​ក្រុមហ៊ុន​ដែល​មាន​ទំហំ​នៃ​មូលធន​ដែល​បាន​កំណត់​ដោយ​ច្បាប់ ត្រូវ​បាន​ចែង​ក្នុង​មូលដ្ឋាន​នៃ​ច្បាប់ និង​ធ្វើ​ការផលិត​នូវ​ផលិតផល​ទាំងអស់​ឲ្យស្រប​តាម​ស្តង់ដា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្រប​តាម​គោលការណ៍​មួយ​ចំនួន​នៃ​ស្តង់ដា​អន្តរជាតិ​។​

​រោងចក្រ​ផលិត​បារី​គេច​ពន្ធ​ខុសច្បាប់​មួយ​កន្លែង​នេះ កំពុង​ទទួល​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ក្លាយជា​កន្លែង​ស្តុក​បារី ក្នុង​ការបញ្ជូន​ទៅ​ចែកចាយ​នៅ​បរទេស គេចពន្ធ លំហូរ​តាម​ច្រករបៀង​ទៅ​បរទេស​ដែល​ជា​ដៃគូ​រួមគំនិត ក្នុង​ការផលិត​និង​ចែកចាយ ។​
​ទាំងនោះ បង្កើត​ទីតាំង​ក្នុងការ​ផលិត​បារី​ខុសច្បាប់ ងាយស្រួល​និង​បិទបាំង ក្រសែរ​ភ្នែក​អន្តរជាតិ តែ​អ្វី​ដែល​គួរអោយ​សោកស្តាយ​ជាទីបំផុត​នោះ​ប្រទេស​កម្ពុជា​យើង និង​រង​នៅ​ការចោទប្រកាន់ និង​ទទួល​ការរិះគន់​ពី​មហាជន​គ្រប់​ទិស​ទី សូម​ថ្នាក់ដឹកនាំ​មេត្តា​ពិនិត្យ​។​

​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ដែល​ហៅ​កាត់​ថា (​ក​.​ប​.​ប​)​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ និង​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ​នានា សូម​អនុវត្តតាម​មូលដ្ឋានគ្រិះ​នៃ​ច្បាប់ ដោយ​ក្តី​អនុគ្រោះ​។​ប្រជាពលរដ្ឋ ស្នើសុំ​ដល់​ឯកឧត្តម​អភិ​សន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ សូម​មេត្តា​ចាត់​មន្ត្រី​ជំនាញ ចុះទៅ​ពិនិត្យ​ចំពោះ​ទីតាំង​ខាងលើ​ដោយ​ក្តី​អនុគ្រោះ​។​

​អង្គភាព​អ្នកសារព័ត៌មាន​យើង​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​រិះគន់​ក្នុង​ន័យ​ស្ថាបនា​និង​សូម​រង់ចាំ​ការឆ្លើយបំភ្លឺ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​សូម​អរគុណ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល