ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ ៥ នាក់​បាន​ភ្លាមៗ ករណី​គំរាម (​កាប់​ប្លន់​)​និង​បន្ត​ទៅ​ឃាត់ខ្លួន​បក្សពួក​បាន​ជា​បន្ត​

កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ ៥ នាក់​បាន​ភ្លាមៗ ករណី​គំរាម (​កាប់​ប្លន់​)​និង​បន្ត​ទៅ​ឃាត់ខ្លួន​បក្សពួក​បាន​ជា​បន្ត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ស្ពឺ​÷ កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​.​សហការ​ជាមួយ​កម្លាំង​នគ​បាល​ស្រុក​ភ្នំស្រួច​បាន​អន្តរាគមន៍​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​គំរាម​(​កាប់​ប្លន់​ម៉ូតូ​)​ចំនួន ៥​នាក់​បាន​ភ្លាមៗ និង​បន្ត​ទៅ​ឃាត់ខ្លួន​បក្សពួក​បាន​ម្នាក់​ទៀ​ស្ថិតនៅ​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​

​នេះ​បើ​តាម​ការ​ឲ្យដឹង​ពីរលោក វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង​ថា​ដោយ​អនុវត្ត​តាម​បទ​បញ្ជា​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ នឹង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ឧត្តមសេនីយ៌ត្រី សម សាក់ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ក្រោយពីរ​ទទួលបាន​ព័ត៌មាន​ថា​នៅ​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង ២០​និង ១៥​នាទី មានឈ្មោះ សាត រស់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ពង្រ ឃុំ​តាំង​ក្រូច​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លាក​កណ្ដាល 1AE.7272 តាម​ផ្លូវជាតិ​លេខ​៤ ពី​លិច​ទៅ​កើត ដល់​ចន្លោះ​គីឡូម៉ែត្រ​.៥៦-៥៧ មាន​ជន​សង្ស័ស​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ស្ទាក់​ប្លន់​យក​ម៉ូតូ​របស់​ខ្លួន​នៅ​ចំណុច​ភូមិ​ពង្រ​ធំ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​

​នៅវេលា​ម៉ោង ២១ និង ១០​នាទី​លោក វរសេនីយ៍ឯក ឃុត សុផល បាន​បញ្ជា​ឲ្យកម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ចុះ​សហការ​ជាមួយ​នគរបាល​ស្រុក​ភ្នំស្រួច​បាន​អន្តរាគ​ម​ស្រាវជ្រាវ​នឹង​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​បាន ៥​នាក់​ភ្លាមៗ​នៅ​ចំណុច​ភូមិ​ប្រាសាទ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​

​លោក វរសេនីយ៍ឯក ឃុត សុផល បាន​បន្ថែមទៀតថា​មុខសញ្ញា​ជនសង្ស័យ​ទាំង ៥​នាក់ ដែរ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​រួមមាន​÷
១-​ឈ្មោះ យ៊ាំង សុ​ភ័ស ភេទ​ប្រុស អាយុ ២០​ឆ្នាំ​
២-​ឈ្មោះ យ៊ាំង ភា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​
៣-​ឈ្មោះ ឆិល មករា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទាំង ៣​នាក់ រស់នៅ​ភូមិ​ទឹកថ្លា ឃុំ​ដំបូក​រ៉ូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។​
៤- ឈ្មោះ អ៊ុំ ចាន់​ដេត ភេទ​ប្រុស អាយុ ១៤​ឆ្នាំ​
៥- ឈ្មោះ ទឿង វាសនា ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ទាំង ២​នាក់ រស់នៅ​ភូមិ​ត្រាច ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​លោក​អធិការ​បានឲ្យដឹង​ទៀត​ថា​នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ឈន សុខ​រាជ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រាច ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ជា​បក្សពួក ។​

​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ពិតជា​បាន ប្លន់​យក​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន​នឹង​ធ្លាប់ធ្វើ​សកម្មភាព​លួច​-​ប្លន់ ៣​លើក​មាន​គ្នា​៦​នាក់ ។​
១- កាប់​ប្លន់​យក​ម៉ូតូ ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៥ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត​.៦៧-៦៨ ចំណុច​ភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គី​រី​វន្ត​
២- លួច​ម៉ូតូ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៥ នៅ​ភូមិ​ត្រពាំង​កែស ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​
៣-​លួច​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២៥ បន្ទប់​ជួល​ភូមិ​អូរ​វែង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​សរុប​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ ៦​នាក់​ប្រុស និង​ដកហូត​បាន​ម៉ូតូ ៣​គ្រឿង ជា​ម៉ូតូ របស់​ជនរងគ្រោះ​ទាំង ៣​គ្រឿង កាំបិត​ខ្វេវ​ដងដែក​១ នឹង​ទូរស័ព្ទ ២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​បានក​សាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល