ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

លោក​បណ្ឌិត ឃីម រដ្ឋា បាន​ដឹកនាំ​ក្រុមការងារ​អង្គភាព គេហទំព័រ រស្មី ស្ទឹងត្រង់ ចូលរួម​កាន់បិណ្ឌ​វេន​១២ នៅ​វត្ដ អង្គ​ក្ដី ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ស្មច់ ឃុំ​ព្រៃ​វិហា ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ​

លោក​បណ្ឌិត ឃីម រដ្ឋា បាន​ដឹកនាំ​ក្រុមការងារ​អង្គភាព គេហទំព័រ រស្មី ស្ទឹងត្រង់ ចូលរួម​កាន់បិណ្ឌ​វេន​១២ នៅ​វត្ដ អង្គ​ក្ដី ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ស្មច់ ឃុំ​ព្រៃ​វិហា ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​÷ ក្នុងឱកាស​អបអរសាទ​រ​ពិធីបុណ្យ​កាន់​បិណ្យ​-​ភ្ជុំបិណ្យ​ឆ្នាំនេះ​.​លោក​បណ្ឌិត ឃីម រដ្ឋា និង​ក្រុម​គ្រួសារ​សាច់ញាតិ​បងប្អូន​នឹង​លោកជំទាវ ឆាយ សុខន លោក ជា សារ៉ាត់ ប្រធាន​សមាគម កសិកម្ម ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​កម្ពុជា​សន្តិភាព ព្រមទាំង​ក្រុម​ការងារ​និង​សមាជិក​សមាជិកា​របស់​អង្គភាព​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១២ នៃ​ពិធី​បុណ្យ​កាន់​បិណ្យ​-​ភ្ជុំ​បិណ្យ និង​ចូលរួម​ឧបត្ថម្ភ​បច្ច័យ​ដើម្បី​កសាង​សមិទ្ធផល​នានា​នៅក្នុង​វត្ដ អង្គ​ក្ដី ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ស្មច់ ឃុំ​ព្រៃ​វិហា ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ ។​

​នា​ឱកាស​ចូលរួម​កាន់​បិណ្ឌ​វេន​ទី​៧១២​នេះដែរ លោក​បណ្ឌិត ឃីម រដ្ឋា និង​ក្រុម​គ្រួសារ​សាច់ញាតិ​បងប្អូន​នឹង​លោកជំទាវ ឆាយ សុខន លោក ជា សារ៉ាត់ ប្រធាន​សមាគម កសិកម្ម ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​កម្ពុជា​សន្តិភាព ព្រមទាំង​ក្រុម​ការងារ​និង​សមាជិក​សមាជិកា​របស់​អង្គភាព​គេហទំព័រ រស្មី ស្ទឹងត្រង់ មាន​សទ្ធា​ជ្រះថ្លា​បរិច្ចាគ​ទេយ្យទាន​វេរ​ប្រគេន​ព្រះសង្ឃ​សម្រាប់​ឧបត្ថម្ភ​ក្នុង​ការកសាង​នូវ​សមិទ្ធផល​នានា​ក្នុង​វត្ត អង្គ​ក្តី ជា​បច្ច័យ​ចំនួន​៧០០.០០០​រៀល (​ចិតសិប​ម៉ឺន​រៀល​) និង​ជូន​សារុង​ដល់​លោកតា​លោកយាយ ចំនួន ៥០​នាក់​ក្នុង​មួយ​នាក់​ទទួលបាន​សារុង​មួ​យ​និង​ថវិកា​ចំនួន​៥០០០​រៀល និង​សៀវភៅ​ចំនួន ២០០​ក្បាល់​ចែកជូន​ដល់​សិស្សានុសិស្ស ដោយ​ក្នុង​នាក់​ទទួលបាន​សៀវភៅ​មួយ​ក្បាល​និង​ថវិកា​ចំនួន​១០០០​រៀល​ផង​ដែរ ។​

​ជា​កិច្ច​បន្ទាប់ លោក​បណ្ឌិត ឃីម រដ្ឋា និង​ក្រុម​គ្រួសារ​សាច់ញាតិ​បងប្អូន​នឹង​លោកជំទាវ ឆាយ សុខន លោក ជា សារ៉ាត់ ប្រធាន​សមាគម កសិកម្ម ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​កម្ពុជា​សន្តិភាព ព្រមទាំង​ក្រុម​ការងារ​និង​សមាជិក​សមាជិកា​របស់​អង្គភាព​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​អញ្ជើញ​រាប់បាត្រ​ដើម្បី​ព្រះសង្ឃ​ស្វាធ្យាយ​សត្តប្បករុ​ណាភិ​ធម្ម បង្សុកូល ជា​កិច្ច​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​វិញ្ញាណក្ខន្ធ បុព្វការី​ជន មាតាបិតា ជីដូន​ជីតា និង​ញាតិ​កា​ទាំង​៧​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ សូម​វិញ្ញាណក្ខន្ធ​អ្នក​ទាំងអស់ បាន​ទៅ​សោយសុខ​ក្នុងឋាន​សុគតិភព កុំបី​ឃ្លាងឃ្លាត​ឡើយ​។​និង​បាន​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ វរៈ​កងទ័ព​ពលី លើ​សមរភូមិ ក្នុងពេល​បំពេញ​បេសកកម្ម ការ​រពារ​បូរណភាព​ទឹកដី ដែល​បាន​ពលី មរណៈ​ក្នុង​រយៈកាល​កន្លងមក ។​

​គួរ​រំលឹក​ផងដែរ​ថា តាមរយៈ​ការ​មាន​ជំនឿ ចំពោះ​ព្រះពុទ្ធសាសនា​នេះហើយ ទើប​បច្ចុប្បន្ននេះ ពុទ្ធបរិស័ទ​កម្ពុជា​គ្រប់​ស្រទាប់​វណ្ណៈ​បានរួម​សាមគ្គី​គ្នា​កសាង​នូវ​សមិទ្ធិផល​ជាច្រើន​បម្រើ​ឱ្យ​ការរីកចំរើន​និង​គង់វង្ស​នៃ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​។​និង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាជន​ខ្មែរ បាន​មក​ធ្វើបុណ្យ​ទាន​សម្តែង​នូវ​កតញ្ញូ​ចំពោះ​អ្នកមានគុណ ឧទ្ទិស​កុសល​ជូន​បុព្វការី​ជន និង​ញាតកា​គ្រប់​សន្តាន ដែល​ទទួល​មរណកាល​ទៅហើយ និង​ជា​ឱកាស​បាន​ជួបជុំ​ក្រុមគ្រួសារ សាច់ញាតិ​ដែល​កំពុង​រស់នៅ​ទីជិត​ឆ្ងាយ និង​ជួយ​ទំនុកបម្រុង​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា អស់​រយៈកាល​ត្រីមាស ចាប់ពី​ថ្ងៃ​ចូល​ព្រះវស្សា​រហូត​ដល់​ថ្ងៃ​ចេញ​ព្រះវស្សា​។ ពិសេស​ពិធីបុណ្យ​នេះ បាន​បណ្តុះ​ស្មារតី​សាមគ្គីភាព​ជាតិ ស្រឡាញ់ ថែរក្សា ការពារ​ទំនៀមទម្លាប់ ប្រពៃណី និង​ដើម្បី​លើកកម្ពស់​អរិយធម៌​ជាតិ​ខ្មែរ​យើង ថ្ងៃ​សុក្រ ១២​រោច ខែ​ភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស ២៨៦៩ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៥ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល