ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា (​កាប់​ប្លន់​ម៉ូតូ​) ចំនួន ៩​នាក់ និង​ដកហូត​ម៉ូតូ ចំនួន ៤​គ្រឿង នៅ​ស្រុក​សំរោង​ទង​

សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា (​កាប់​ប្លន់​ម៉ូតូ​) ចំនួន ៩​នាក់ និង​ដកហូត​ម៉ូតូ ចំនួន ៤​គ្រឿង នៅ​ស្រុក​សំរោង​ទង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ស្ពឺ​÷ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​(​កាប់​ប្លន់​ម៉ូតូ​)​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ចាប់​ឃាត់ខ្លួន​បាន​ជា​ជា​បន្តបន្ទាប់​ចំនួន ៩​នាក់ និង​ដ​ហូត​បាន​ម៉ូតូ​ចំនួន ៤​គ្រឿង នៅ​ចំណុច​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​នេះ​បើ​តាម​ការ​ឲ្យដឹង​ពីរលោក វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង​ថា​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៥ វេលា ម៉ោង​២:២០​នាទី​ទាបភ្លឺ​.!​ដោយ​បាន​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរង​ទទួល​ផែន ព្រហ្មទណ្ឌ កម្លាំង​នគរបាល​ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​ការិយាយល័យ​ព្រហ្មទណ្ឌ ខេត្ត​កំពង់ស្ពឺ និង នគរបាល​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បានធ្វើការ​ល្បាត​តាម​ផ្លូវជាតិ​លេខ​៤១ ដល់​ចន្លោះ​គី​ឡូត៍​មែត្រ ៥-៦ ស្ថិតនៅ​ភូមិ​ព្នៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​ឃាត់​មុខសញ្ញា​ប្លន់​និង កាប់​កាត់ សា​ញ អ្នកធ្វើ​ដំណើរ​ពេលយប់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥១ ផ្លូវជាតិ​លេខ​៤១ និង​ផ្លូវ​លេខ ១៣០ ។​

​លោក​អធិការនគរបាល​ស្រុក​បាន​បញ្ជាក់ទៀតថា​ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​(​កាប់​ប្លន់​ម៉ូតូ​)​បាន​ជា​បន្តបន្ទាប់​ចំនួន ៩​នាក់ រួមមាន​÷
១-​ឈ្មោះ ធី ស៊ីធុយ ហៅ​ធុយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កណ្ដោស ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។​
២-​ឈ្មោះ មឿន ភ័​ត្ត្រា ហៅ​ភាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មសំលៀង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ និង​បាន​ដកហូត​ម៉ូតូ ១​គ្រឿង កំបិត​ផ្គាក់​១​ដើម ពេល​សាកសួរ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន ពិតជា​បាន​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​អ្នកដំណើរ​តាម​ផ្លូវ​ពិតប្រាកដ​មែន ជាមួយ​បក្ខពួក​ចំនួន ៤​នាក់​ទៀត ហើយ​កម្លាំង​នគរបាល​បាន​បន្ដ​ឃាត់ខ្លួន​។​
៣-​ឈ្មោះ អេង វុទ្ធី ហៅ​ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ជា​មុខសញ្ញា​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​៧៤៣ ចុះ​ថ្ងៃ​ទី​៩.១២.២៤ របស់លោក លឹម មករ​ន្ទ ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកំពង់ស្ពឺ ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ប្លន់​ម៉ូតូ​) ។​
៤-​ឈ្មោះ អ៊ី​ម វណ្ណា​ថាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​សុខា​ភិរម្យ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល មក​សាកសួរ​។
៥-​ឈ្មោះ វ៉ាត់ ពិ​សិទ្ធ ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​
៦-​ឈ្មោះ ភាព ម​នា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត កណ្ដាល​។​

​លោក​វរសេនីយ៍ឯក ឃុត សុផល បាន​បន្ថែមទៀតថា ដោយយោង​តាម​ចម្លើយ​ជនសង្ស័យ​ខាងលើ​កម្លាំង​នគរបាល​បាន​បន្ត​សហការ​ជាមួយ​កម្លាំង​នគរបាល រាជធានី​ភ្នំពេញ និង ខេត្ត​កណ្ដាល និង​ឃាត់ខ្លួន​មនុស្ស ៣​នាក់​ទៀត ។​
៧-​ឈ្មោះ ឆេន ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឡ​ធ្យូង ឃុំ​សំបូ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​
៨ -​ឈ្មោះ សម្បត្តិ រិទ្ធី ហៅ​សុខ ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ខេត្ត​កណ្ដាល ។​
៩-​ឈ្មោះ ផល ចំ​រ៉ុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បាញ់​កង្កែប ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​ក្នុង​នោះ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​មនុស្ស​សរុប ៩​នាក់ ភេទ​ប្រុស និង​ដក​កាំបិតផ្គាក់​១​ដើម ដាវ​១​ដើម ម៉ូតូ ៤​គ្រឿង ដែល​ជា​របស់​ជនសង្ស័យ​។​

​ករណី​នេះ​សរុប​មាន​ចំនួន ៦​ករណី​÷
១-​ប៉ុនប៉ង​ប្លន់​១​ករណី ២-​ប្លន់​២​ករណី ៣-​ប្រើ​ហិង្សា​បណ្ដាលអោយ​ស្លាប់​១​ករណី ៤-​កាប់​កាត់ សា​ញ ២​ករណី (​មាន​សំណុំរឿង ១​ករណី ) ។​</p>

​លោក​អធិការនគរបាល​ស្រុក​សំរោង​ទង​បានឲ្យដឹង​ទៀត​ថា មុខសញ្ញា​សេសសល់​ចំនួន ១០​នាក់ ក្នុង​នោះ​កម្លាំង​នគរបាល​យើង​បាន​បន្ត​សហការ​ស្រាវជ្រាវ​រក​សាវតា​ជាតិ និង​ឃាត់ខ្លួន​បក្ខពួក​នៅ​សេសសល់ ។​

​បច្ចុប្បន្ន​ករណី​នេះ​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាយលយ័​បន្ត​និតិវិធី​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល