ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ពិធី​បើក​ជា​ផ្លូវការ​កម្មវិធី​ពិព័រណ៍​ផលិតផល​ខ្មែរ​ក្រោម​ប្រធានបទ «​ខ្មែរ​ធ្វើ​បាន​៖ ចូលរួម ជំរុញ គាំទ្រ ផលិតផល​ក្នុងស្រុក​»!

ពិធី​បើក​ជា​ផ្លូវការ​កម្មវិធី​ពិព័រណ៍​ផលិតផល​ខ្មែរ​ក្រោម​ប្រធានបទ «​ខ្មែរ​ធ្វើ​បាន​៖ ចូលរួម ជំរុញ គាំទ្រ ផលិតផល​ក្នុងស្រុក​»!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កម្មវិធី​ពិព័រណ៍​ផលិតផល​ខ្មែរក្រោម​ប្រធានបទ «​ខ្មែរ​ធ្វើ​បាន​៖ ចូលរួម ជំរុញ គាំទ្រ ផលិតផល​ក្នុងស្រុក​» បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន ស​.​ស​.​យ​.​ក​.​។ កម្មវិធី​បើក​ពិព័រណ៍​ផលិតផល​ខ្មែរ​នា​ឱកាស​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី ជា​ម្ចាស់​រោងចក្រ សហគ្រាស ម្ចាស់​អាជីវកម្ម អ្នក​ផលិត​មាតិកា រួម​ទាំង​បងប្អូន​សាធារណ​ជន​ជា​ច្រើន​រូប​។​

​កម្មវិធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​តាំង​បង្ហាញ​ផលិតផល​ក្នុងស្រុក ដើម្បី​ចូលរួម ជំរុញ គាំទ្រ​ផលិតផល​ក្នុងស្រុក ដែល​ជា​កត្តា​ចាំបាច់​ដើម្បី​ពង្រឹងសមត្ថភាព​ផលិតកម្ម​ក្នុងស្រុក បង្កើន​ឱកាស​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជំរុញ​ចរន្ត​សេដ្ឋកិច្ច ក៏ដូចជា​ផ្ដល់​ឱកាស​ដល់​អាជីវករ ពាណិជ្ជករ សហគ្រិន និង​ក្រុមហ៊ុន​ក្នុងស្រុក​អាច​តាំង​បង្ហាញ និង​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន និង​ធ្វើ​អន្តរ​កម្ម​ជាមួយ​ដៃគូ​អាជីវកម្ម​។ លើសពីនេះ កម្មវិធី​ពិព័រណ៍​ផលិតផល​ខ្មែរ មាន​គោលបំណង​ផ្ដល់​ជា​វេទិកា​ចែករំលែក​ចំណេះដឹង បទពិសោធ​ពី​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​យល់ដឹង​បន្ថែម​ពី​ផលប៉ះពាល់​នៃ​ស្ថានភាព​បច្ចុប្បន្ន និង​យល់​កាន់តែ​ស៊ីជម្រៅ​បន្ថែម​នូវ​អ្វី​ដែល​ជា​ប្រយោជន៍​ជាតិ​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ព្រមទាំង​ផ្ដល់​ជា​វេទិកា​ក្នុង​ការប្រមូលផ្ដុំ និង​សម្រួច​ស្មារតី​ស្នេហា​ជាតិ រួម​គ្នា​ជា​សំឡេង​តែ​មួយ និង​ពួតដៃគ្នា​សាមគ្គី​គ្នា ជឿជាក់​លើ​រាជរដ្ឋាភិបាល និង​កម្លាំងប្រដាប់អាវុធ​ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​។

​កម្មវិធី​នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣ ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃទី​២៦ ២៧ និង​២៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ដោយ​មាន​ការតាំង​ផលិតផល​ចម្រុះ​ដ៏​សម្បូរ​បែប​មកពី​គ្រប​វិស័យ​រួមាន​៖ ភោគផល​កសិកម្ម ផលិតផល​ឧស្សាហកម្ម ឧបករណ៍​បច្ចេកវិទ្យា​ថ្មីៗ រួម​ទាំង​ម្ហូបអាហារ​ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់​(​ទាំង​បែប​ជាតិ និង​អន្តរជាតិ​) រួម​ទាំង​ផលិតផល​ក្នុងស្រុក​ជា​ច្រើន​ប្រភេទ​សរុប​ចំនួន ២៨៣ ស្តង់​។ ក្រៅពីនេះ កម្មវិធី​ពិព័រណ៍​ផលិតផល​ខ្មែរ នឹង​មាន​កិច្ចពិភាក្សា ចែករំលែក​ចំណេះដឹង​លើ​ប្រធានបទ​ជាច្រើន ដោយ​មាន​ការចូលរួម​ពី​វាគ្មិន​ជាច្រើនរូប​ក្នុង​រយៈពេល ៣ ថ្ងៃនេះ​។​

​សូមជម្រាបថា កម្មវិធី​ពិព័រណ៍​ផលិតផល​ខ្មែរ ក្រោម​ប្រធានបទ «​ខ្មែរ​ធ្វើ​បាន​៖ ចូលរួម ជំរុញ គាំទ្រ​ផលិតផល​ក្នុងស្រុក​» រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ដោយ​មាន​ការសហការ​រៀបចំ​ដោយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ជាមួយ​ការឧបត្ថម្ភ គាំទ្រ ពី​វិស័យ​រដ្ឋ និង​ឯកជន ដែល​បង្ហាញ​ពី​ស្មារតី​រួបរួម​របស់​ប្រជាជន​មកពី​គ្រប់​កោសិកា ក្នុងនាម​ជា​ខ្មែរ​តែ​មួយ​។​
#UYFCPP #​កអក​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល