ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ​កំពុងបើក​លេង​នៅក្នុង​ខណ្ឌ​ដូនពេញ​ដោយ​រលូន ខណៈ​លោក​អភិបាល​ខណ្ឌ​និង​លោក​អធិការ​ខណ្ឌរ​មិន​បង្ក្រាប​សោះ​

​ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ​កំពុងបើក​លេង​នៅក្នុង​ខណ្ឌ​ដូនពេញ​ដោយ​រលូន ខណៈ​លោក​អភិបាល​ខណ្ឌ​និង​លោក​អធិការ​ខណ្ឌរ​មិន​បង្ក្រាប​សោះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​÷ ទីតាំង​ល្បែងស៊ីសង​តាម​ប្រពន្ធ​អន​ឡាញ​ដែល​មាន​ល្បែង​ច្រើន​ប្រភេទ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ៦៥ សង្កាត់​ស្រ​ញ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​បាន​កំពុងតែ​លួចលាក់​បើក​ទទួលភ្ញៀវ​ចូល​លេង​យ៉ាង​ក​គ្រឹក​ក​គ្រេង រីឯ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​បែរជា​មិនដឹង​ទៅវិញ​។​

​យោងតាម​ប្រភព​រូបភាព វីដេអូ​ដែល​ក្រុម អ្នកសារព័ត៌មាន​យើង​ទទួលបាន ពី​ទីតាំង​ដែល​បាន​លួចលាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ជាច្រើន​ប្រភេទ សូម​លោក ជា ខេ​មា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នៃ​អធិការ​ខណ្ឌ​ដូនពេញ សូម​ចុះ​អធិការកិច្ច ចាត់​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ទីតាំង​ខាងលើនេះ​ផង ដើម្បី​រក្សា​សុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ទីតាំង​នោះ ជាពិសេស​រក្សា​នៅ​ពាក្យស្លោក ភូម​ឃុំ​មាន​សុវត្ថិភាព គ្មាន​អំពើ​ឆក់ ប្លន់​និង​ករណី​ផ្សេងៗ ដែល​ប្រមុខ​រាជរដ្ឋាភិបាល ដាក់ឱ្យ​អនុវត្ត​ន៏ ។​

​សូម​រំលឹក​ថា​: កាលពី​ថ្ងៃ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​បទបញ្ជា​ឲ្យ​អភិបាលទាំង​២៥ ខេត្ត​/​ក្រុង​/​រាជធានី​, តម្រូវ​ឲ្យ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​តាម​អន​ឡាញ​គ្រប់​ប្រភេទ និង​កន្លែង​ចែកចាយ នូវ​ប្រភេទ​ថ្នាំ ដែល​មាន​សារធាតុ​ញៀន ខុសច្បាប់​គ្រប់​ប្រភេទ នូវ​ទូទាំងប្រទេស ដោយ​គ្មាន​ការលើកលែង​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៥ ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​រាយការណ៍​ជូន​ដល់​លោក​ជា ខេ​មា អភិបាល​នៃ​អភិបាលខណ្ឌ​ដូនពេញ រួចរាល់​ហើយ ហើយ​លោក​អភិបាលខណ្ឌ​បាន​ឆ្លើយតប​ត្រឡប់មកវិញ​ឱ្យ​ប្រាប់​អ្នកសារព័ត៌មាន​ថា ចាំ​លោក​ឱ្យ​គេ​ចុះ​ទៅ​មើល ក្រុម​អង្គភាព​សារព័ត៌មាន​របស់​យើង​រង់ចាំ​មើល​ចំណាត់ការ​របស់​លោក ជា ខេ​មា អភិបាលខណ្ឌ​ដូនពេញ ហើយ​ប្រជាពលរដ្ឋ​ក៏ដូចជា​សាធារណជន​ទូទៅ​រង់ចាំ​មើល​រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ នៅ​មិនទាន់មាន​ចំណាត់ការ​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​នៅឡើយ​នោះទេ (​តើ​មូលហេតុ​អ្វី​? ) ឬ​មួយ​លោក​ជាប់រវល់​ការងារ​ច្រើន​ផ្សេងៗ​ដទៃទៀត ។
​ក៏ប៉ុន្តែ​សម្រាប់​សាធារណជន​ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​នឹង​មាន​ជំនឿ​ជឿជាក់ថា សូម​លោក ជា ខេ​មា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​នឹង​ចាត់​វិធានការ​ដើម្បី​ជៀសវាង​មាន​ការរិះគន់​ពី​សាធារណជន​ទូទៅ និង​នាំឲ្យ​មាន​ផលប៉ះពាល់​ដល់​សង្គម​ជាតិ​ទាំង​សន្តិសុខ សុវត្ថិភាព​។​

​ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​ខាងលើ អង្គភាព​យើងខ្ញុំ ធ្វើ​ការផ្សាយ​ទៅតាម​វិជ្ជាជីវៈ​អ្នក​សារពត៌មាន គឺ​រិះគន់​ក្នុងន័យ​ស្ថាបនា មិន​មាន​ចេតនា​ញុះញង់​បំបែកបំបាក់​បុគ្គល​ស្ថាប័ន ឬ​អង្គភាព​ណាមួយ​ឡើយ ព្រមទាំង​រង់ចាំ​ទទួល​ការបកស្រាយ ពី​ភាគី ស្ថាប័ន​ពាក់ព័ន្ធ រៀង​រាល់​ម៉ោង​ធ្វើការ សូម​អគុណ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល