ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង ដែល​រង​ផល​ប៉ះពាល់​ពី​ការវាយប្រហារ​ចំនួន ២ លើ​ក​របស់​យោធា​ថៃ កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៥

​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង ដែល​រង​ផល​ប៉ះពាល់​ពី​ការវាយប្រហារ​ចំនួន ២ លើ​ក​របស់​យោធា​ថៃ កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) ដឹកនាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី រួម​និង​សមាជិក បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ដែល​រង​ផល​ប៉ះពាល់​ពី​ការវាយប្រហារ​ចំនួន ២​លើក ដោយ​យោធា​ថៃ​តាម​រយៈ​ការបាញ់​កាំភ្លើងត្បាល់ និង​កាំភ្លើង​ដៃ​ជា​ច្រើន​គ្រាប់​មក​លើ​មូលដ្ឋាន​កងទ័ព​កម្ពុជា នៅ​តំបន់​អាន​សេះ ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៥ ដើម្បី​ធ្វើការ​សង្កេត ផ្ទៀងផ្ទាត់ និង​រាយការណ៍ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​។

​ការចុះ​ទៅ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ ក្រោយ​ពី​យោធា​ថៃ​បាន​ចាប់ផ្តើម​ធ្វើ​ការបាញ់​ប្រហារ​មុន​មកលើ​ទីតាំង​កងកម្លាំង​កម្ពុជា នៅ​តំបន់​អាន​សេះ ស្ថិតក្នុង​ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ នា​វេលា​ប្រមាណ​ម៉ោង ១១:៥២​នាទី​ព្រឹក រហូតដល់​ម៉ោង ១២:៤៦​នាទី​រសៀល មាន​ចំនួន ២​លើក​៖ លើក​ទី​១ ចាប់​បាញ់ប្រហារ នៅ​ម៉ោង ១១:៥២​នាទី ដល់​ម៉ោង ១២:២២​នាទី និង​លើក​ទី​២ ចាប់​បាញ់ប្រហារ នៅ​ម៉ោង ១២:២៥​នាទី ដល់​ម៉ោង ១២:៤៦​នាទី​។ នៅក្នុង​ហេតុការណ៍​ដែល​យោធា​ថៃ​បាន​បង្ក​ខាងលើ កងកម្លាំង​របស់​កម្ពុ​ជា​មិន​បាន​តបត​ឡើយ គឺ​បាន​ប្រកាន់​នូវ​គោលការណ៍​អត់ធ្មត់​កម្រិត​ខ្ពស់ និង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ ដែល​ចូល​ជា​ធរមាន​នៅ​ម៉ោង ២៤:០០ (​ម៉ោង​ក្នុង​តំបន់​) ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ឱ្យបាន​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​។​

​ជាមួយគ្នានេះ កម្ពុជា​សូម​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការ​បង្កហេតុ និង​ការបន្ត​ផ្ទុះ​អាវុធ​នៅ​ខាង​ភាគី​ថៃ​ខ្លួនឯង ហើយ​នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៥ នៅវេលា​ម៉ោង ១១:៥២​នាទី ថៃ​បាន​បើក​ការបាញ់ប្រហារ​មក​លើក​ង​កម្លាំង​កម្ពុជា ប៉ុន្តែ​ភាគី​ថៃ​បែរជា​មក​ចោទ​កម្ពុជា​ថា​បាន​ផ្ទុះអាវុធ​ទៅវិញ​។ សកម្មភាព​ទាំងអស់​នេះ​អាច​ប៉ះពាល់​ទៅ​ដល់​ការគោរព និង​ការអនុវត្ត​បទ​ឈប់​បាញ់ ព្រមទាំង​ធ្វើឱ្យ​ស្ថានភាព​រឹតតែ​តានតឹង និង​ស្មុគស្មាញ​។ ក្នុងន័យនេះ កម្ពុជា​ស្នើឱ្យ​ភាគី​ទាំងពីរ​អនុញ្ញាត​ឱ្យ​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) ចូលរួម​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ទៅលើ​ភស្តុតាង​នានា​ដែល​បាន​បន្សល់ទុក​ក្រោយពេល​ការបាញ់ប្រហារ​របស់​ភាគី​ថៃ​មក​លើ​កងកម្លាំង​កម្ពុជា​ឱ្យបាន​ហ្មត់ចត់​បំផុត សំដៅ​ផ្តល់​នូវ​ព័ត៌មាន​ពិត សុចរិត​ភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និង​ភាពត្រឹមត្រូវ​ដល់​ភាគី​ទាំងពីរ​ផង និង​ដល់​សាធារណជន​ជាតិ និង​អន្តរជាតិ​ផង​។​

Unofficial Translation
Press Release

On Sunday morning of September 28, 2025, the Ministry of National Defence of the Kingdom of Cambodia facilitated the visit of the Interim Observers Team (IOT), led by Malaysia along with its members, to inspect the actual sites affected by two rounds of attacks carried out by the Thai military forces using mortar and small arms against the Cambodian military base in An Seh area, Preah Vihear Province, on September 27, 2025. The purpose of this visit was to observe, verify, and report the situation after the ceasefire came into effect.

This site inspection took place one day after the Thai military forces initiated the attacks upon the Cambodian forces in An Seh area, located in An Seh village, Choam Khsan commune, Choam Khsan district, Preah Vihear Province. To be exact, the firing occurred around 11:52 AM and continued until 12:46 PM, with two rounds of attacks: the first round was from 11:52 AM to 12:22 PM, and the second round was from 12:25 PM to 12:46 PM.
During these incidents, the Cambodian forces did not retaliate at all as they strictly adhered to the guidance principle of maintaining maximum restraint and fully implemented the ceasefire agreement between Cambodia and Thailand, which entered into force at 24:00 hours (local time) on July 28, 2025, with firmness and consistency.

In the meantime, Cambodia is gravely concerned over the provocations and the continued firing from within the Thai side itself. In fact, on September 27, 2025, at 11:52 AM, Thailand launched an attack on Cambodian forces, then accused Cambodia of opening fire first. Such actions could impact the respect for and implementation of the ceasefire agreements, which further complicate the situation and escalate tensions.

In this sense, Cambodia requests the ASEAN Interim Observers Team (IOT) to participate in investigating and forensically examining in precise detail of the remaining evidence at the post Thailand’s attack on the Cambodian forces; particularly, placing the attention on the types of ammunition used and the directions of firing, to provide accurate, truthful, accountable, and transparent facts, ensuring fairness and justice regarding the incident for both parties as well as the general public.

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល