ទាន់ហេតុការណ៍
UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..! - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​»
0

កម្លាំង​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ផ្ដល់​ប្រាក់​កម្ចី​ខុសច្បាប់ ៥​ក្រុម​ផ្សេងៗ​គ្នា ក្នុង​ខេត្ត​ព្រៃវែង​

កម្លាំង​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ផ្ដល់​ប្រាក់​កម្ចី​ខុសច្បាប់ ៥​ក្រុម​ផ្សេងៗ​គ្នា ក្នុង​ខេត្ត​ព្រៃវែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រៃវែង​÷ មានការ​បញ្ជា​ផ្ទាល់ និង​ត្រួតពិនិត្យ​ជាប់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ ស ថេត ពី​ឯកឧត្តម អភិបាលខេត្ត សួន សុ​ម៉ា​លីន និង​មាន​ការដឹកនាំ​ដំណើរការ​នីតិវិធី​យ៉ាង​យកចិត្តទុកដាក់​ពី​ឯកឧត្តម ព្រះរាជអាជ្ញា គុជ គឹម​ឡុង កម្លាំង​នគរបាល​ខេត្ត​ព្រៃវែង បូក​រួម​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ស្រាវជ្រាវ​ឈាន​ទៅ​បង្ក្រាប​ក្រុម​ផ្តល់​ប្រាក់​កម្ចី​ខុសច្បាប់​៥​ក្រុម​ផ្សេងៗ​គ្នា ក្នុង​មូលដ្ឋាន​ស្រុក​ផ្សេងៗ​គ្នា​ក្នុង​ខេត្ត​ព្រៃវែង ខេត្ត​កណ្តាល ខេត្ត​ស្វាយរៀង និង​រាជធានី​ភ្នំពេញ​ផង​ដែរ ។​

​លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លើកឡើងថា រឿង​មើលទៅ​សាមញ្ញៗ ប៉ុន្តែ​មហា​វិសាមញ្ញ និង​ជា​គ្រោះមហន្តរាយ​សង្គមជាតិ ដោយ​ក្រុម​ផ្តល់​ប្រាក់​កម្ចី​នេះ (​ចង​ការប្រាក់​) មាន​សាខា មាន​ភ្នាក់ងារ​ច្រើន ស្មុគស្មាញ និង​មាន​ផែនការ​ច្បាស់លាស់ ដែល​ទុន​កម្ចី​ផ្តល់​ទៅ​ឱ្យ​ពលរដ្ឋ​នាពេល​បច្ចុប្បន្ន​ចំនួន​រាប់​ពាន់​លាន​រៀល ។​

​លោកស្នងការ​បាន​បន្ថែ​ម​ទៀត​ថា​តាម​រូបភាព និង​ចម្លើយ​សារភាព ពួកគេ​ផ្តល់​ប្រាក់​កម្ចី​ជូន​ពលរដ្ឋ​យកការប្រាក់​ចន្លោះ​ពី ១០ ទៅ ១៥ ភាគរយ​ក្នុង​មួយ​ខែ​នៃ​ប្រាក់​ដើម​សរុប រួច​ហើយ​ឱ្យ​ពលរដ្ឋ​បង់ប្រាក់​សរុប​ថេរ​រៀងរាល់ថ្ងៃ​មកវិញ ។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​បន្តទៀតថា ការបង់ប្រាក់​រៀងរាល់​ថ្ងៃ​ត្រឡប់មកវិញ​នេះ ពួកគាត់​បាន​គិត​បូក​ប្រាក់​ដើម​និង​ប្រាក់​ការ​ចំនួន​ថេរ នៃ​ប្រាក់​បាន​ខ្ចី​ដំបូង​បំផុត ក៏​ប៉ុន្តែ​អា​ការប្រាក់​ពួកគេ​មិន​បាន​ដកថយ​តាម​ចំនួន​ប្រាក់​ដើម​ដែល​ពលរដ្ឋ​បាន​សង​រំ​លួស​រាល់ថ្ងៃ​ជូនទៅ​ក្រុមហ៊ុន​វិញ​ឡើយ ។​

​លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ដូចនេះ​បើ​យើង​គណនា​ឱ្យបាន​ត្រឹមត្រូវ ការប្រាក់​របស់​ពួកគេ​មាន​ចំនួន​ប្រមាណ​ជា ៨០ ភាគរយ​នៃ​ប្រាក់​បាន​ខ្ចី​ដំបូង​ក្នុង​រយៈពេល​ត្រឹម​មួយ​ខែ ការ​នេះ​ហើយ​គឺជា​គ្រោះមហន្តរាយ​មួយ​ចំពោះ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្វះ​ការយល់ដឹង​និង​កំពុង​ទីទាល់ក្រ​គ្មាន​ជម្រើស ។​

​លោកស្នងកា​រថា រូបភាព​នេះ ត្រូវបាន​នគរបាល​ស្រាវជ្រាវ​ឃើញ និង​យក​ជា​គោល​ក្នុង​ការបង្ក្រាប ។ កម្លាំង​នគរបាល​បាន​ខិតខំ​ស្រាវជ្រាវ​រក​ឬ​សគល់​នៃ​អ្នក​ទទួលខុសត្រូវ​ធំ​បំផុត​នៃ​ការផ្តល់​ប្រាក់កម្ចី​ខុសច្បាប់​នេះ ហើយ​នគរបាល​ក៏​ប្តេជ្ញា​លុបបំបាត់​ឱ្យ​អស់ពី​ទឹកដី​ខេត្ត​ព្រៃវែង ។​

​លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង បាន​ស្នើសុំ​ពលរដ្ឋ​ខេត្ត​ព្រៃវែង​ទាំង​អស់ ឈប់​ខ្ចីប្រាក់​នេះ​បន្ត​ទៀត បើ​មិន​ដូច​ច្នោះ​ទេ ១ ឬ ២​ឆ្នាំ​ខាង​មុខ​អ្នក​ដែល​បាន​ខ្ចី​ប្រាក់​នេះ​នឹង​លក់​ដី លក់​ផ្ទះ​គ្មាន​សេសសល់​ឡើយ ។​

​មួយវិញទៀត បើ​មាន​អ្នកផ្តល់​កម្ចី​ខុសច្បាប់​បែប​នេះ​ដំណើរការ​ក្នុង​ទឹកដី​ខេត្ត​ព្រៃវែង ស្នើ​នគរបាល​ទាំងអស់​បង្ក្រាប​ភ្លាមៗ​កុំ​ចាំ​ថ្ងៃស្អែក ។ អ្នក​ចងការ​ប្រាក់​បែប​បោក​បញ្ឆោត​ពលរដ្ឋ​បែបនេះ បើ​ហ៊ាន​រករឿង​ប្រជាពលរដ្ឋ នគរបាល​ត្រូវ​ចូលរួម​ការពារ​ប្រជាពលរដ្ឋ​ឱ្យ​ខាងតែបាន ។​

​សូមបញ្ជាក់​ថា ព័ត៌មាន​លម្អិត​ពាក់​ព័ទ្ធ​ការបង្ក្រាប​ដ៏​ធំ​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​នឹង​ផ្សាយ​ជូន​សាធារណៈជន​បាន​ជ្រាប​ក្នុងថ្ងៃនេះ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល