ទាន់ហេតុការណ៍
UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..! - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​»
0

​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​កំពង់​លឿន​ការដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាង ១៣ ឆ្នាំ​នៅ​ស្រុក​ភ្នំស្រួច ដើម្បី​ឈាន​ទៅ​បញ្ចប់​ទំនាស់​និង​ទទួលបាន​ប្លង់​កាន់កាប់​ស្របច្បាប់​

​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​កំពង់​លឿន​ការដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាង ១៣ ឆ្នាំ​នៅ​ស្រុក​ភ្នំស្រួច ដើម្បី​ឈាន​ទៅ​បញ្ចប់​ទំនាស់​និង​ទទួលបាន​ប្លង់​កាន់កាប់​ស្របច្បាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​‎​កំពង់ស្ពឺ​៖ រសៀល​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៥ ក្រោម​ការចាត់តាំង​ពី​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ,​លោក ជេ​ត ដុំ នាយករង​រដ្ឋបាល​សាលាខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ដោះស្រាយ​លើ​ករណី​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ និ​g​ស្រួចស្រាល់ រវាង​លោក ទូច សុភ័ក្ត្រ ជាមួយ​និង​ក្រុម​លោកស្រី យូ រ៉​ន លោក ជន មឿន តំណាង​ប្រជាពលរដ្ឋ ៣៨​គ្រួសារ មាន​ទីតាំង​ដី​វិវាទ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ តាម​យន្តការ​ក្រៅ​ប្រព័ន្ធ​តុលាការ ឈ្នះ​-​ឈ្នះ​ទាំងសងខាង ដែល​មិន​តម្រូវ​ឱ្យ​គូភាគី​ចំណាយ​នូវ​ធនធាន​ប្រាក់កាស និង​កាត់បន្ថយ​ពេលវេលា​។​

​លោក​បញ្ជាក់ថា ករណី​ទំនាស់​នេះ​កើត​មាន​រយៈពេល​ជាង ១៥​ឆ្នាំ​មកហើយ ហើយ​ភាគី​ទាំង​សងខាង​បាន​ចំណាយ​ន​នូវ​ពេលវេលា កម្លាំងកាយ​ចិត្ត ព្រមទាំង​ទ្រព្យធន ចំណាយ​លើ​ការ​ក្តីក្តាំ​គ្នា​នេះ​នៅ​គ្រប់​ស្ថាប័ន​ទាំងអស់ ទាំង​នៅ​ថ្នាក់ឃុំ ថ្នាក់ស្រុក ខេត្ត ក្រសួង​ពាក់ព័ន្ធ​ម​មួយចំនួន ព្រម​ទាំង​នៅ​តុលាការ​គ្រប់​ថ្នាក់ និង​ឈាន​ទៅដល់​ការអនុវត្ត​ច្បាប់ ជាប់គុក ជាប់ច្រវ៉ាក់​ផងដែរ​។ លោក​បាន​ឱ្យដឹងថា ទីតាំង​ទំនាស់​និង​គ្នា​នេះ មាន​ទំហំ​ជាង ៥២​ហិកតា កំពុង​មានទំនាស់​ជាន់​គ្នា​រវាង​ក្រុម​លោកស្រី យូ រ៉​ន លោក ទូច សុភ័ក្ត្រ និង​លោកស្រី ឆាយ វី​នី​តា ប៉ុន្តែ​ទីតាំង​ដី ដែល​ជាន់គ្នា​ជាមួយ​លោកស្រី ឆាយ វិនី​តា មាន ទំហំ ១៨​ហិកតា មិន​ត្រូវបាន​លើកយក​មក​ពិភាក្សា និង​ដោះស្រាយ​ទេ រង់ចាំ​ការដោះស្រាយ​ទាំង ០៣​ភាគី​នាពេលខាងមុខ ហេតុនេះ អង្គប្រជុំ​លើកយក​តែ​ទីតាំង​ដី ដែល​កាន់កាប់​ជាន់​គ្នា​រវាង​លោក ទូច សុ​ភក្ត្រ និង​លោកស្រី យូ រ៉​ន ដែល​មាន​ទំហំ​ត្រឹម តែ ៣១​ហិកតា មក​ពិភាក្សា និង​ដោះស្រាយ​តែប៉ុណ្ណោះ​។​

​នៅក្នុង​រង្វង់​ដំណោះស្រាយ​នោះដែរ អង្គប្រជុំ​បាន​បញ្ជាក់​ដោយ​សង្កត់ធ្ងន់​ថា ចំពោះ​គូវិវាទ​ដែល​បាន​សម្រប​ខ្លួន​ទទួលយក​ការដោះស្រាយ​របស់​គណកម្មកា​រ​តាម​យន្តការ ឈ្នះ ឈ្នះ គឺ​និង​ទទួលបាន​សិទ្ធិ​ក្នុង​ការគ្រប់គ្រង​ស្របច្បាប់​។ រដ្ឋបាលខេត្ត និង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​ពន្លឿ​ននីតិវិធី​ក្នុង​ការចេ​ញ​ប័ណ្ណ​កម្មសិទ្ធិជូន​ដោយ​មិន​ដេញដោល​ពី​អតីតភាព លើ​ការកាន់កាប់​អាស្រ័យ​ផល​ដី​នោះ​ឡើយ ព្រមទាំង​ទទួលបាន​ការលើកទឹកចិត្ត​ពី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ផងដែរ​។​

<p>​បន្ទាប់ពី​ទទួល​យក​ដំណោះស្រាយ​ឈ្នះ ឈ្នះ ភាគី​លោក​ស្រី យូ រ៉​ន តំណាង​ប្រជាពលរដ្ឋ ៣៨​គ្រួសារ និង​លោក ទូច សុភ័​ក្រ បាន​គោរព​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​បណ្ឌិត ជាម ចន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ដែល​បាន​ខ្នះខ្នែង យកចិត្តទុកដាក់ ចាត់តាំង​តំណាង និង​មន្ត្រី​ពាក់ព័ន្ធ ពន្លឿន​ការដោះស្រាយ​បញ្ចប់ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ និង​ស្រួចស្រាល់​ជាង​១៥​ឆ្នាំ ប្រកប​ដោយ​ស្នាមញញឹម​។​
#​ប្រភព​រដ្ឋាភិបាល​ខេត្តកំពង់ស្ពឺ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល