ទាន់ហេតុការណ៍
អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សំរោង​ទង បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​.​អនុក្រឹត្យ​.​ស្ដី​ពី​ឯកសណ្ឋាន សញ្ញា សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា​ - ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​គោរព​ផ្ញើ​សារ​ជូនពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុងឱកាស​ខួបកំណើត - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​សហរដ្ឋអាមេរិក បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - ​លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន សូម​ផ្ញើ​សារ​ជូនពរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​ - រឿង​កាន់តែ​ក្តៅ ! ខណៈ​កូនស្រី លោក ភួង រ៉ា រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ដ​ក្រចេះ ប្រកាស​ឲ្យ​លោក ឈិន ម៉ៅ ចូលខ្លួន​ទូទាត់​សង​លុយ​ឪពុក​ខ្លួន ព្រោះ​លោក ឈិន ម៉ៅ បាន​គេចវេស​ជា​យូរ​មក​ហើយ​! - លោក​បណ្ឌិត ឃឹម រដ្ឋា អញ្ជើញ​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី វត្ត​អង្គ​ក្តី ស្ថិតនៅ​ភូមិ​ព្រៃ​ស្មាច ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ - ឯកឧត្តម កែវ រតនៈ ៖ «​កាលណា​មាន​ប្លង់រឹង​ចេញ​ហើយ​បើ​មាន​គេ​មក​ចាប់យក​ដី​នឹង សូម​ឱ្យ​យើងខ្ញុំ​ដឹង យើងខ្ញុំ​ធានា​នឹង​ការពារ​សិទ្ធិ​ស្រប​ច្បាប់ និង​កម្មសិទ្ធិ​ស្របច្បាប់​របស់​បងប្អូន​» - បែកធ្លាយ​វីដេអូ​.! លោក​សង្ឃ​នៅ​វត្ត​គិរី​មរតករ​រដ្ឋា​រាម (​ហៅ​វត្ត​កូន​ភ្នំ​) ស៊ី​បាយ​មិន​ស្អែត យប់​លួច​ស៊ីសាច់ ផឹកស្រា​បន្ថែម​
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ សម្តេច​មហាមន្ត្រី គុយ សុផល ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ សម្តេច​មហាមន្ត្រី គុយ សុផល ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ប្រកបដោយ​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​របស់ សម្តេច​មហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ចូលរួម​សម្ដែង​នូវ​ក្តី​សោមនស្ស​ក្រៃ​លែង​ប្រកបដោយ​ភាពកក់ក្តៅ ជូន​ចំពោះ សម្តេច​មហាមន្ត្រី​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​មហាប្រសើរ​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​សេចក្តី​គោរព​ដោយ​ស្មោះ​ជូន​ចំពោះ សម្តេច​មហាមន្ត្រី ដែល​ជា​ថ្នាក់ដឹកនាំ​ប្រកប​ដោយ​គុណវុឌ្ឈ និង​ពោរពេញ​ដោយ​ការលះបង់​ខ្ពស់​ក្នុង​ការបំពេញ​បេសកកម្ម​ដ៏​ស្វិតស្វាញ និង​ដោយ​មនសិការ​វិជ្ជាជីវៈ បំពេញ​បេសកកម្ម​បម្រើ​ផលប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ការចូលរួម​ចំណែករ​បស់ សម្តេច ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​នាំឱ្យ​កម្ពុជា​បន្ត​មាន​សុខសន្តិភាព សុខដុមរមនា និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ទេវតា​រក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជួយ​បីបាច់​ថែរក្សា​ប្រទាន​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល​គ្រប់ប្រការ ជូន​ចំពោះ សម្តេច​មហាមន្ត្រី និង​លោកជំទាវ ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី សូម​មាន ជន្មាយុ​យឺនយូរ និង​សុខភាព ល្អ​បរិបូរណ៍​ដើម្បី​រួមចំណែក​ដឹកនាំ​នាវា​កម្ពុជា និង​ប្រជាពលរដ្ឋ​ឆ្ពោះ​ទៅកាន់​វឌ្ឍនភាព​ក្នុង​សុខសន្តិភាព ស្ថិរភាព​ដ៏​រឹងមាំ​តរៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល