ក្នុងឱកាសដ៏មហាក្ខត្តឫក្សថ្លៃថ្លា និងប្រកបដោយសេចក្តីសោមនស្សរីករាយនៃខួបកំណើតគម្រប់ ៤៨ឆ្នាំ ឈាងចូល ៤៩ឆ្នាំ ខ្ញុំបាទ និងក្រុមគ្រួសារ ស.ស.យ.ក.ខេត្តត្បូងឃ្មុំ សូមចូលរួមសម្តែងមនោសញ្ចេតនាដឹងគុណដ៏ជ្រោលជ្រៅ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿងស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យតេជះបារមី និងទេពតារក្សាព្រះរាជាណាចក្រកម្ពុជា តាមជួយទ្រទ្រង់បីបាច់ថែរក្សា ប្រសិទ្ធពរជ័យសព្វសាធុការ ជូន សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រីជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំ អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាក្នុងបរិយាកាសសុខសន្តិភាពដ៏រឹងមាំ និងយូរអង្វែងតរៀងទៅ។
ដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ????????????










