ទាន់ហេតុការណ៍
លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​
0

បែកធ្លាយ​វីដេអូ​.! លោក​សង្ឃ​នៅ​វត្ត​គិរី​មរតករ​រដ្ឋា​រាម (​ហៅ​វត្ត​កូន​ភ្នំ​) ស៊ី​បាយ​មិន​ស្អែត យប់​លួច​ស៊ីសាច់ ផឹកស្រា​បន្ថែម​

បែកធ្លាយ​វីដេអូ​.! លោក​សង្ឃ​នៅ​វត្ត​គិរី​មរតករ​រដ្ឋា​រាម (​ហៅ​វត្ត​កូន​ភ្នំ​) ស៊ី​បាយ​មិន​ស្អែត យប់​លួច​ស៊ីសាច់ ផឹកស្រា​បន្ថែម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពត​៖ តើ​ពិត​ទេ​.​លោក​សង្ឃ​មួយ​ក្រុម​បាន​ប្រ​ប្រព្រឹត្ដិខុស​ពី​វិន័យ​សង្ឃ លួចលាក់​ស៊ីសាច់ ផឹកស្រា​នៅ​ពេល​រាត្រី និង​ធ្វើឲ្យប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ស្ថិត​នៅក្នុង​ស្រុក​ដងទង់ ខេត្ត​កំពត នេះ​បើ​យោងតាម​ប្រភព​ច្បាស់​ការ​ដែល​បាន​ប្រាប់​និង​ផ្ញើ​រូបភាព​វីដេអូ មកកាន់​អង្គភាព​សារព័ត៌មាន​យើង​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៥​នេះ ។​

​ប្រភព​បាន​បញ្ជាក់ទៀតថា​លោក​សង្ឃ​មួយ​ក្រុម​ដែល​បាន​ប្រ​ប្រព្រឹត្ដិ​ខុស​ពី​វិន័យ​សង្ឃ លួចលាក់​ស៊ីសាច់ ផឹកស្រា​នោះ​គង់នៅ​ក្នុង​វត្ត​គិរី​មរ​ត់ករ​រដ្ឋា​រាម (​ហៅ​វត្ត​កូន​ភ្នំ​) ក្នុង​នោះ​ដែល​គេ​ដឹងថា​មាន​មួយអង្គ​ដែល​គេ​ស្គាល់​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ឈ្មោះ កៅ សុវណ្ណារ៉ា បាន​នឹង​កំពុង​ចូលរួម​ប្រព្រឹត្ត​ប្រាសចាក​នឹង​វិន័យ​សង្ឃ​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​

​ប្រភព​បាន​បន្តទៀតថា​ក្រោយពី​ទទួលដំណឹង​ថា ព្រះគ្រូ​ចៅអធិការ​វត្ត​ឈ្មោះ កៅ សុ​ណ្ណា​រ៉ា និង​ព្រះសង្ឃ​មួយ​ក្រុម​ទៀត បាន​លួចលាក់​ស៊ីសាច់ ផឹក​គ្រឿង​ស្រវឹង ឬ​ស្រា ដែល​ផ្ទុយ​ពី​ច្បាប់​វិន័យ​សាសនា ដែល​គ្រប់គ្រង​ដោយ​រដ្ឋ បាន​ធ្វើឲ្យ​ឧបាសក ឧបាសិកា ចំណុះជេីងវត្ត ពិតជា​អស់សង្ឃឹម​ខ្លាំងណាស់ ដែល​ធ្លាប់តែ​គោរព​ថ្វាយបង្គំ​។​

​តាម​រូបភាព ឬ វីដេអូ ដែល​អង្គភាព​សារព័ត៌មាន​យើង​ទទួលបាន គឺ​បង្ហាញ​យ៉ាងច្បាស់​ថា លោកគ្រូ​ចៅអធិការ​វត្ត គិរី​មរ​ត់ករ​រដ្ឋា​រាម ហៅ​វត្ត​កូន​ភ្នំ និង​ព្រះសង្ឃ​មួយ​ក្រុម​នោះ ពិតជា​បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ​ពិតប្រាកដ​មែន​។​

​ជុំវិញ​បែកធ្លាយ​រូបភាព​វីដេអូ ខាងលើ​នេះ​ដែរ អ្នកសារព័ត៌មាន​យើ​ង បាន​ទំនាក់ទំនង​សុំ​ការបកស្រាយ​បំភ្លឺ​ពីរ​លោកគ្រូ​ចៅអធិការ​វត្ត​គិរី​មរ​ត់ករ​រដ្ឋា​រាម ហៅ​វត្ត​កូន​ភ្នំ ឈ្មោះ កៅ សុ​ណ្ណា​រ៉ា លោក​ថា​រូបភាព​នោះ​គឺ​រូបភាព​ចាស់ គឺ​យូរហើយ ខាង​មន្ទីរ​ធម្មការ​និង​ខេត្ត​គេ​ទទួលស្គាល់​នឹង​បាន​ធ្វើ​អធិករ​រួច​អស់ហើយ ហើយ​រូបភាព​នេះ​មិនមែន​នៅក្នុង​វត្ត​លោក​ទេ ។​

​ការបកស្រាយ​របស់​លោក​គ្រូ​ចៅអធិការ​វត្ត​គិរី​មរ​ត់ករ​រដ្ឋា​រាម ហៅ​វត្ត​កូន​ភ្នំ ឈ្មោះ កៅ សុវណ្ណារ៉ា ខាងលើនេះ ធ្វើឲ្យ​អ្នកសារព័ត៌មាន​យើង​មាន​ការងឿងឆ្ងល់​ថា តើ​ហេតុអ្វី​អ្នកសារព័ត៌មាន​មិនទាន់​ផ្ដើម​ជា​សំណួរ​ផង​.! លោកគ្រូ​ចៅអធិការ​វត្ត​បាន​បកស្រាយ​ដោយ​មិន​មាន​សំណួរ​អញ្ចឹង​.? ឬ​ស​មួយ​លោក​មាន​ញាណ​ដឹងថា​អ្នកសារព័ត៌មាន​និង​សួរ​សំណួរ​និង​.​។​

​ប្រជាពលរដ្ឋ ក៏ដូចជា ឧបាសក ឧបាសិការ ចំណុះជើងវត្ត​គិរី​មរតករ​រដ្ឋា​រាម (​ហៅ​វត្ត​កូន​ភ្នំ​) ធ្វើការ​ស្នើសុំ​ទៅ ឯកឧត្តម ចាយ បូ​រិន្ទ រដ្ឋមន្ត្រី ក្រសួង​ធម្មការ និង​សាសនា មន្ទីរ​ពាក់ព័ន្ធ ជួយ​ចាត់​វិធានការ​ផ្លូវច្បាប់ ឱ្យបាន​តឹងរឹង​បំផុត​ចំពោះ​លោកសង្ឃ ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​សាសនា​បែប​នេះ​។​

​ជុំវិញ​ការ​ការចុះផ្សាយ​ខាងលើ ប្រសិនបើ​មាន​ចំណុច​ណាមួយ មិន​ត្រឹមត្រូវ អង្គភាព​សារព័ត៌មាន​យើង​ខ្ញុំ នឹង​នៅ​រង់ចាំ​ធ្វើ​ការកែតម្រូវ ស្រប​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន សូម​អរគុណ ! ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល