ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ម្តាយ​របស់​លោក​ទទួលមរណៈភាព​! - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កណ្ដាល និង​ខេត្ត​ស្វាយរៀង​ - លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​បាន​ប្តេជ្ញា​លុបបំបាត់ Scame Online ក្នុង​មូលដ្ឋាន​ឲ្យអស់ ដើម្បី​ចូលរួម​លើក​មុខមាត់​ប្រទេស និង​ជំរុញ​ដល់​មន្ត្រី​ក្រោម​ឱវាទ​បន្ត​ស្រាវជ្រាវ​ - អបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ភាព​ស្ទាត់ជំនាញ នៃ​កម្លាំង​ប្រតិបត្តិការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយសារ​មាន​គ្រូ​បង្គោល​ហ្វឹកហ្វឺន​ជាប់​ជាប្រចាំ ប្រៀប​ដូច​កាំបិត​រណា​ត្រូវការ​សំលៀង​ទើប​មុត​! - លោក ស្លេះ ហ៊ីម​លី និពន្ធ​នាយក អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ តំណាង លោក បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ នាំយក​ជំនួយ និង​ថវិកា​មួយចំនួន ចូលរួម​រំលែក​ទុក្ខ​ដល់​វីរៈ​កងទ័ព ដែល​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី នៅ​ភូមិ​ក្យូ​វ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ វ្លា​ដាំងកា អាន់ឌ្រេ​វ៉ា (Vladanka Andreeva) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម - លោក បណ្ឌិត ហោ គន្ធា ប្រធាន សមាគម​អភិវឌ្ឍន​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់​តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធ​នាយក និពន្ធ​នាយករង អ្នកសារព័ត៌មាន ដែល​ជា​សមាជិកសមាគម ចូលរួម សន្និសីទ​ថ្នាក់ជាតិ​ក្នុង ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២៦..! - រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​៖ ក្នុង​យុគសម័យ​ឌីជីថល សេរីភាព​សារព័ត៌មាន ត្រូវតែ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ការគោរព​ច្បាប់ ក្រមសីលធម៌ ប្រកបដោយ​ការទទួលខុសត្រូវ​សង្គម​ - លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក​អនុបណ្ឌិត លី គឹម​ស៊ុន ទីប្រឹក្សា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អមដំណើរ​ដោយ​សហការី និង ព្រមទាំង​ព្រះ​តេជគុណ​បញ្ញោ​សុភារៈ ចុះសួរសុខទុក្ខ និង​នាំ​យក ថវិកា និង​សម្ភារៈ ស្បៀងអាហារ​ឧបត្ថម្ភ ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ០៤ គ្រួសារ នៅ​ស្រុក​គងពិសី​
0

លោក​បណ្ឌិត ឃឹម រដ្ឋា អញ្ជើញ​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី វត្ត​អង្គ​ក្តី ស្ថិតនៅ​ភូមិ​ព្រៃ​ស្មាច ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ

លោក​បណ្ឌិត ឃឹម រដ្ឋា អញ្ជើញ​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី វត្ត​អង្គ​ក្តី ស្ថិតនៅ​ភូមិ​ព្រៃ​ស្មាច ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​៖ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក បណ្ឌិត ឃឹម រដ្ឋា និង​ជា​ប្រធាន​អង្គភាព​សារព័ត៌មាន រស្មី ស្ទឹងត្រង់ បាន​អញ្ជើញ​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី យក​ទៅ​វេ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅក្នុង វត្ត​អង្គ​ក្តី ស្ថិតនៅ​ភូមិ​ព្រៃ​ស្មាច ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់ ឯកឧត្តម ព្រំ​សំអឿន លោកជំទាវ ឆាយ​សុខន លោកជំទាវ​លឹម​វណ្ណា លោក​លី​គឹម​ស៊ិន​  ព្រះសង្ឃ​គ្រប់​ព្រះអង្គ លោក លោកស្រី និង​សមាជិក​សមាជិកា ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​យ៉ាងច្រើន​កុះករ ឯកឧត្តម លោកជំទាវ និង​សមាជិក​សមាជិកា​អង្គភាព​គេហទំព័រ​រស្មី​ស្ទឹងត្រង់ ព្រមទាំង​ពុទ្ធបរិស័ទ​បាន​ដង្ហែ​កឋិនទាន និង​វេរ​ប្រគេន​នូវ​កឋិន​ចីវរ​ជូន​ចំពោះ​ព្រះសង្ឃ​ដែល​បាន​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ដើម្បី​ទទួលបាន​នូវ​អានិសង្ស​ដ៏​ឧត្តុង្គឧត្តម​ក្នុង​ព្រះពុទ្ធសាសនា​។ ក្រៅ​ពី​ការបំពេញ​បុណ្យ​កុសល ពិធី​នេះ​ក៏​មាន​គោលបំណង​ប្រមូល​បច្ច័យ (​ថវិកា​) សម្រាប់​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​អារាម និង​បំពេញ​តាម​តម្រូវការ​ចាំបាច់​ផងដែរ​។​

‎​ពិធីបុណ្យ​កឋិនទាន គឺជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​តែងតែ​ចូលរួម​ធ្វើជា​ប្រធាន ឬ​ជា​សប្បុរសជន ដើម្បី​ប្រមូល​បច្ច័យ​កសាង​សមិទ្ធផល​ក្នុង​វត្ត​អារាម និង​វប្បធម៌​។ ការចូលរួម​ក្នុង​ពិធីបុណ្យ​កឋិនទាន មិន​ត្រឹមតែ​ជា​ការបំពេញ​បុណ្យ​កុសល​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​វិស័យ​សាសនា ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​សីលធម៌​សង្គម​។​

‎​កឋិនទាន ជា​បុណ្យប្រពៃណី​ព្រះពុទ្ធសាសនា ដែល​មាន​សម្តែង​ទុក​ក្នុង ព្រះ​វិន័យ​បិដ​ក មហា​វគ្គ កឋិន​ក្ខ​ន្ធ​កៈ ដែល​ទាយក ទាយិកា​មាន​សទ្ធា​ជ្រះថ្លា នាំយក​ចីវរ​ទៅ​វេរ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំ​វស្សា​អស់​ត្រីមាស ក្នុង​អាវាស​វត្ត​ណាមួយ និង​ជា​ទាន​វិសេស មាន​លក្ខណៈ​ប្លែក​ជាង​ទាន​ដទៃ ៥ យ៉ាង ភិក្ខុសង្ឃ​បាន​ក្រាល​គ្រង​កឋិន​ទទួលបាន​សង្ឃ​លាភ និង​អានិសង្ស ៥ ហើយ​អ្នក​ប្រគេន​កឋិន​ចីវរ ក៏​ទទួលបាន​អានិ​ស្ស​៥​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល