ទាន់ហេតុការណ៍
ទឹកចិត្ត​សប្បុរសធម៌​! លោក ម៉ៅ ហ៊ាន ឧបត្ថម្ភ​ថវិកា​ទិញ​កង់ និង​សម្ភារៈ​សិក្សា ជូន​កូនៗ លោក សុវណ្ណ​រាជ រតនា ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​ - ​បែកធ្លាយ​វីដេអូ សង្ស័យ​មាន​ការ​លួច​ប្តូរ​សំបកបាវ​ស្ករស​ថៃ ដាក់​ស្លាក​វៀតណាម ដើម្បី​នាំចេញ​តាម​ផ្លូវទឹក នៅ​កំពង់ផែ​សេះស​ - លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ថ្លែងអំណរគុណ​ដល់​ស​ប្បុរ​សជន ដែល​បាន​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ១០០​គ្រួសារ​ - លោក យី យី​ម មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង សំណូមពរ​គោរព​ស្នើ​សុំ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ដីធ្លី​ចំនួន ៣ ប្លង់ នៅ​ខេត្ត​តាកែវ​ - សេចក្ដីបំភ្លឺ​ព័ត៌មាន របស់ រដ្ឋបាល​ខេត្ត​កែប ស្តីពី​ការសុំ​សិទ្ធិ​វិនិយោគ​ភាស៊ី​ផែ​កែប​កោះទន្សាយ​ ​ថ្ងៃ​ព្រហស្បតិ៍ 10 រោច ខែ​អស្ស្ជ​ជ ថ្នាំ​មមី អដ្ធស័ក ព​-​ស -២៥៧០ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​
0

ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​

ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ប្រកបដោយ​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​របស់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​ចូលមក​ដល់​នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៥, ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្ដែង​នូវ​មនោសញ្ចេតនា​គោរព ប្រកប​ដោយ​កត្តញ្ញុតា​ធម៌​ដ៏​ជ្រាលជ្រៅ និង​ស្មោះស្ម័គ្រ​បំផុត និង​សូម​គោរព​ជូន​ពរ​ជ័យ​សិរី​មង្គល ដ៏​មហាប្រសើរ​ជូន​ចំពោះ សម្តេច​ពិជ័យ​សេនា សូម​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ បញ្ញាញាណ​ភ្លឺ​ថ្លា និង​ជន្មាយុ​យឺនយូរ​ត​រៀង​ទៅ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​មហាប្រសើរ​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​សេចក្តី​គោរព​ដោយ​ស្មោះ ចំពោះ​សម្តេច​ពិជ័យ​សេនា ដែល​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន សម្ដេច តែងតែ​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង កាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី បំពេញ​បេសកកម្ម​បម្រើ​ផលប្រយោជន៍​ជាតិ សាសនា ព្រះមហាក្សត្រ​។​

​ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់​សម្ដេច ក្នុង​ការរួមចំណែក​ក​សាង​សមិទ្ធផល​លើ​គ្រប់​វិស័យ​របស់​សង្គមជាតិ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ពិសេស​ក្នុង​វិស័យ​ការពារ​ជាតិ និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ក្នុង​គោលដៅ​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ទេវតា​រក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជួយ​បីបាច់​ថែរក្សា​ប្រទាន​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល​គ្រប់ប្រការ ជូន​ចំពោះ សម្តេច​ពិជ័យ​សេនា និង​លោកជំទាវ ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី សូម​មាន ជន្មាយុ​យឺនយូរ និង​សុខភាព​ល្អ​បរិបូរណ៍ ដើម្បី​រួមចំណែក​ដឹកនាំ​នាវា​កម្ពុជា និង​ប្រជាពលរដ្ឋ​ឆ្ពោះ​ទៅកាន់​វឌ្ឍនភាព ក្នុង​សុខសន្តិភាព​ស្ថិរភាព​ដ៏​រឹងមាំ​តរៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល