ទាន់ហេតុការណ៍
ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​! - ឯកឧត្តម ង៉ូវ បូរី​ណា ដាំ​កូន​ឈើ​ចម្រុះ ២,៥០០​ដើម ក្នុង​បរិវេណ​វត្ត​អង្គ​ក្រឡាញ់ ខេត្ត​កំពង់ស្ពឺ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ឧបត្ថម្ភ​ជូន​ដល់ គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ឧបត្ថម្ភ​ជូន​ដល់ គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​រសៀល ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​មាន​ការចូលរួម​ពី លោក ប៊ុន ណា​រុំ អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ រួម​នឹង​ក្រុមការងារ បាន​នាំយក​អំណោយ ឧបត្ថម្ភ និង​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ (​មាន​ចំនួន ១២​ខ្នង​ផ្ទះ​) ដែល​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​គេហដ្ឋាន កាលពី​យប់ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវលំ ស្ថិតក្នុង​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចូលរួម​សម្តែង​នូវ​ការសោកស្តាយ ចំពោះ​ហេតុការណ៍​អគ្គីភ័យ​ដែល​បាន​បំផ្លាញ​លំនៅឋាន និង​ទ្រព្យសម្បត្តិ​មាន​ចំនួន ១២​ខ្នង​ផ្ទះ ព្រមទាំង​បាន​នាំយក​អំណោយ​ចែកជូន​ក្នុង​០១​គ្រួសារ ទទួលបាន ៖ អង្ករ​០២​ការុង​, មី​ជាតិ​០២​កេស​, ទឹក​សុទ្ធ​០២​កេស​, កន្ទេល​០១ និង​ភួយ​០១ រួម​នឹង​ថវិកា ២០​ម៉ឺន​រៀល (​ដោយឡែក​គ្រួសារ​ដែល​មាន​អ្នកស្លាប់ និង​រង​របួស​ទទួល​បាន​ថវិកា ១​លាន​រៀល​)៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល