ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះមហាក្សត្រ ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ ឯកឧត្តម​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​រដ្ឋ​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា - សមត្ថកិច្ច​ជលផល​ខេត្ត​កំពង់ចាម ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ ២​ករណី​ក្នុង​ស្រុក​កំពង់សៀម និង​ស្រុក​ស្ទឹងត្រង់ - កម្ពុជា​-​ប៉ា​គី​ស្ថាន ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ - ឯកឧត្តម រដ្ឋមន្ត្រី បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំ​កិច្ចប្រជុំ គណៈកម្មាធិការ​លើកកម្ពស់​អភិបាលកិច្ច​ក្រសួងបរិស្ថាន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​លើ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​វិមជ្ឈការ និង​សហវិមជ្ឈការ​ក្រសួង​បរិស្ថាន​ - ទស្សនិកជន​ជាទី​មេត្រី​! បើក​ហើយ​ចាប់ផ្ដើម​បើក​ហើយ !​ខែ​ថ្មី ដើម​ឆ្នាំ​ថ្មី ! ទីកន្លែង​ចាស់​ជួសជុល​ថ្មី​! ​នៅលើ​ផ្សារ​សូរិយា​ជាន់​ទី 5 សំបុក​ល្បែងស៊ីសង​ចាប់ផ្ដើម​បើក​ហើយ​នៅ​ដើមឆ្នាំ 2026 នេះ ! សំបុក​ល្បែងស៊ីសង ! ហ្គេម​បាញ់​ត្រី​! បៀរ​ការ​រ៉ាត់​! និង​ប្រភេទ​ល្បែងស៊ីសង​ជា​ច្រើន​មុខ​ទៀត ! មាន​នៅ​លើ​ផ្សារ​សូរិយា​ជាន់​ទី 5 ! - កម្ពុជា​សូម​ស្វាគមន៍​ឯកឧត្តម ស៊ី​យ៉េដ យូ​សាហ្វ រ៉ា​សា ហ្គី​ឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គណបក្ស​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​បន្ត របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ ប្រើប្រាស់​បារី​អេឡិចត្រូនិច និង​អ្នកលក់​ចែកចាយ​បារី​អេឡិចត្រូនិច​២​ទីតាំង ឃាត់ខ្លួន​មនុស្ស​សរុប ០៩​នាក់​! - សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​បាន​គិតគូ​រយ៉ាង​យកចិត្តទុកដាក់​ចំពោះ​ផលប៉ះពាល់​ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ចំនួន​៣ ក្នុង​ការដោះស្រាយ​សម្រាប់​បងប្អូន​ជនភៀសសឹក​ដែល​អាច​ត្រឡប់​ទៅ​លំនៅឋាន​វិញ​, បងប្អូន​ជនភៀសសឹក​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅឋាន និង​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការខូចខាត​
0

ទំនប់​ដូន​ទ្រី ជា​អាង​ស្ដុក​ទឹក​បាន​ប្រមាណ ១៦៣​លាន​ម៉ែត្រគូប ស្ថិតក្នុង​ស្រុក​រុក្ខ​គី​រី ខេត្ត​បាត់ដំបង

ទំនប់​ដូន​ទ្រី ជា​អាង​ស្ដុក​ទឹក​បាន​ប្រមាណ ១៦៣​លាន​ម៉ែត្រគូប ស្ថិតក្នុង​ស្រុក​រុក្ខ​គី​រី ខេត្ត​បាត់ដំបង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ទំនប់​ដូន​ទ្រី ជា​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយទៀត ក្នុងចំណោម​អាង​ស្តុក​ជា​ច្រេី​ន​នៅ​ខេត្ត​បាត់ដំបង ពោរពេញ​ដោយ​សក្កា​នុព​ល​កសិកម្ម អាច​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​រដូវវស្សា​ចំនួន ៣៣០០០​ហិកតា និង​រដូវប្រាំង​ចំនួន ៤៥០០​ហិកតា គ្របដណ្តប់​លើ​ឃុំ​ចំនួន ១១​នៃ​ស្រុក​មោងឫស្សី និង​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង និង​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ព្រមទាំង​ចូលរួម​ចំណែក​នៅ​ក្នុងកា​រ​ផ្គត់ផ្គង់​ទឹកស្អាត និង​កាត់បន្ថយ​ទឹកជំនន់​តាម​តំបន់​មួយចំនួន​នៅ​ផ្នែក​ខាងក្រោម​។

​ទំនប់​ដូន​ទ្រី បានសម្រេច​ការសាងសង់ ១០០% ក្រោយពី​បាន​ចាប់ផ្តើម​ការដ្ឋាន​កាលពី​ឆ្នាំ​២០១៨ ដោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​៖
​ទី​១/ ទំនប់​ស្នូល​ដី​ថ្ម​បំពេញ Earth-Core Rockfill Dam (ECRD) ដែល​មាន​ខ្នង​លើ​ទទឹង ៨ ម៉ែត្រ កម្ពស់ ៦០ ម៉ែត្រ​ពី​គ្រឹះ និង​ប្រវែង​សរុប ៦៥៤ ម៉ែត្រ ដែល​មាន​សមត្ថភាព​ផ្ទុក​ទឹក​ប្រសិទ្ធភាព​បាន ១៣៣ លាន​ម៉ែត្រគូប​។​
​ទី​២/ សំណង់​បង្អៀ​រ (Spillway) ដែល​មាន​ប្រវែង​សរុប ៤១៤ ម៉ែត្រ និង​សមត្ថភាព​ដោះ​ទឹកបាន ៨៥០ ម៉ែត្រគូប​/​វិនាទី​។​
​ទី​៣/ រូង​ក្រោម​ដី​បង្វែរ​ទឹក (Diversion Tunnel) ដែល​មាន​អង្កត់ផ្ចិត ៤ ម៉ែត្រ និង​ប្រវែង ៤៦២ ម៉ែត្រ​។​
​និង​ទី​៤/ សំណង់​ប៉ម​គ្រប់គ្រង​ទឹក​មាន​ទ្វារ​ទឹក​ច្រើន​ថ្នាក់ (Multi-Stage Intake Tower) ដែល​មាន​វិមាត្រ ៨ ម៉ែត្រ (​ទទឹង​) × ២៤ ម៉ែត្រ (​ប្រវែង​) × ៤៩ ម៉ែត្រ (​កម្ពស់​) បំពាក់​ដោយ​ទ្វារ​សំរាប់​ប្រតិបត្តិការ​ចំនួន​បួន ដែល​នីមួយៗ​មាន​ទំហំ ២,២ ម៉ែត្រ x ២,២ ម៉ែត្រ​។​

​រាជរដ្ឋាភិបាល បាន​បន្ត​ផ្តល់​អាទិភាព និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​ក្នុង​ការពង្រឹង និង​ពង្រីក​ប្រព័ន្ធធារាសាស្ត្រ ពិសេស​បង្កើត​អាង​ស្តុក​ទឹក ដែល​ជា​ប្រភព​នៃ​តម្រូវការ​យ៉ាង​សំខាន់​សម្រាប់​បម្រើ​ដល់​វិស័យ​កសិកម្ម និង​ពហុ​បំណង​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ផង​ដែរ​។ ទឹក ជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ទាំង​៥ នៃ​យុទ្ធសាស្ត្រ​ចតុកោណ ហើយក៏​បាន​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​សកម្ម តាមរយៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ជា​ប្រតិបត្តិ​ក​រ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល