ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

ឯកឧត្តម​បណ្ឌិត សួន រិនឌី និង​លោកជំទាវ បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ជនភៀសសឹក ចំនួន ១២០០​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥

ឯកឧត្តម​បណ្ឌិត សួន រិនឌី និង​លោកជំទាវ បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ជនភៀសសឹក ចំនួន ១២០០​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្តពោធិសាត់ ៖ ពិធី​ចែក​អំណោយ​ជូន​ជនភៀសសឹក ចំនួន ១២០០​គ្រួសារ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត សួន រិនឌី លេខាធិការ​គណៈកម្មកា​រ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត និង​អធិការកិច្ច នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​លោកជំទាវ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ឯកឧត្តម​ឧកញ៉ា​សាស្ត្រាចារ្យ​សមូហ​ក​បណ្ឌិត ឡី សុភាព ប្រធាន​សហគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​យុវជន​សេដ្ឋកិច្ច​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគម​ បានអញ្ជើញចែក​អំណោយ​ជូន​ជនភៀសសឹក ចំនួន ១២០០​គ្រួសារ​រួមមាន​៖
១-​អង្ករ ចំនួន ១២០០​កញ្ចប់ (៦​តោន​)
២-​ថ្នាំពេទ្យ ចំនួន ១២០០ កញ្ចប់​
៣-​ត្រីឆ្អើរ ចំនួន ១២០០ កញ្ចប់​
៤-​សម្ភារៈ​សិក្សា ចំនួន ១២០០ កញ្ចប់​
៥-​ក្រមា ចំនួន ១២០០ ក្រមា​
៦-​នំ​ស្រួយ ចំនួន ១២០០ កញ្ចប់​
៧-​ទឹក​សុទ្ធ Dasani ចំនួន ១២០០ យួរ​
​ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន ៣៥,៩៤០ ដុល្លារ​អាមេរិក ព្រមទាំង​បាន​ឧបត្ថម្ភ​ជា​ទឹកប្រាក់​មួយ​ចំនួន ជូនទៅ សាលាខេត្ត​ពោធិ៍សាត់​ចំនួន​ទឹកប្រាក់ ប្រាំបី​លាន​រៀល និង​ជូន​សាលាក្រុង​ពោធិ៍សាត់​ចំនួន​ទឹកប្រាក់ មួយ​លាន​រៀល​។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត សួន រិនឌី បាន​ថ្លែង​អំពី​ប្រវត្តិសាស្ត្រ និង​ការឈ្លានពាន​របស់​ថៃ​មកលើ​កម្ពុជា​រហូតមក​ដល់​សព្វថ្ងៃ ព្រមទាំង​បាន​កោតសរសើ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់​ទាំងមូល​រវាង លោក​អភិបាលខេត្ត និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បាន​ចូលរួម​សហការ​គ្នា​បាន​ល្អ​ណាស់​ចំពោះមុខ ក្នុងការណី​មាន​នរណា​ម្នាក់​ខ្វះ​អាហារ ថ្នាក់ដឹកនាំ​ខេត្ត ព្យាយាម​ដោះស្រាយ​ជូន​ភ្លាមៗ​។​

​ឯកឧត្តម​បណ្ឌិត សួន រិនឌី បាន​សម្តែង​ការកោតសរសើរ​នូវ​ការដឹកនាំ ដ៏​ឈ្លាសវៃ របស់ ឯកឧត្តម ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ និង​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ដើម្បី​ជួយ​ដោះស្រាយ​ជូន​ប្រជាជន​នៅ​មូលដ្ឋាន​របស់​ខ្លួន​ទាន់ពេលវេលា​ចំពោះមុខ ដូចជា​ជនភៀសសឹក​នៅពេលនេះ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល