ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

សង្ស័យ​ចរចា​លុយ​មិន​ត្រូវ​ទើប​សមត្ថកិច្ច​ចាប់​បង្ក្រាប​សាច់​បង្ក​កជាង​៧​តោន ដែល​ក្រុម​ឈ្មួញ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​និង​ធ្វើ​ដុត​កម្ទេច​ចោល​

សង្ស័យ​ចរចា​លុយ​មិន​ត្រូវ​ទើប​សមត្ថកិច្ច​ចាប់​បង្ក្រាប​សាច់​បង្ក​កជាង​៧​តោន ដែល​ក្រុម​ឈ្មួញ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​និង​ធ្វើ​ដុត​កម្ទេច​ចោល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​៖ រថយន្ត​មួយ​គ្រឿង​ដឹក​សាច់​បង្កក​ចេញពី​ខេត្ត​ព្រះសីហនុ​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ​យកទៅ​រាជធានី​ភ្នំពេញ​ជិត​៧​តោន​មកដល់​ត្រង់​ចំណុច​ស្នាក់ការ​គយ​ខេត្ត​កំពង់ស្ពឺ​ទើប​បង្ក្រាប​សង្ស័យ​ចរចារ​លុយ​មិន​ត្រូវ​គ្នា​នៅលើ​ផ្លូវ​ល្បឿន​លឿន​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៥​។​

​បើ​តាម​ប្រភពពីរ​ប្រជាពលរដ្ឋ​បានឱ្យដឹង​ថា​រថយន្ត​មួយគ្រឿង​ម៉ាក​FAW​ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3G-7738 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​តាម​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ហើយ​នៅក្នុង​រថយន្ត​នេះ​បាន​ដឹក​សាច់​បង្កក​ចំនួន​៦​មុខ​។​
​រួមមាន​:១. ស្លាបមាន់ ២.​ជើង​មាន់ ៣.​ត្រី​ប្រឡាក់ ៤.​ត្រជៀក​ជ្រូក ៥.​ក្រពះ​ជូ​ក ៦.​ពពុះ​សណ្តែក
​សរុប​មាន​ទំងន់​ជិត​៧​តោន​យកមក​ដុត​កម្ទេច​ចោល​នៅ​ត្រង់​ចំណុច​ភ្នំ​ប្រាក់​សំបូរ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែ​កញ្ញា ឆ្នាំ​២០២៥ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​តុលាកា សាខាគយ រដ្ឋ​ករ ព្រមទាំង​អាជ្ញា​រធ​ក្នុង​មូលដ្ឋាន​។​

​ប្រភព​បាន​បង្ហើប​ទៀត​ថា​សង្ស័យ​រឿង​ចរចា​លុយ​មិន​ត្រូវ​គ្នា​ទើប​សាខាគយ នឹង​រដ្ឋ​ករ​ខេត្ត​កំពង់ស្ពឺ​សម្រេច​ដុត​កម្ទេច​ចោល​តែ​ម្តង​ទៅ ។​

​សូម​រំលឹក​ផង​ដែរ​ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្លាប់បាន​ធ្វើ​ពហិការ​បញ្ឈប់​ការប្រើប្រាស់​របស់របរ និង​ទំនិញ​របស់​ថៃ និង​គ្រឿងឧបភោគ បរិភោគ ដែល​នាំចូល​ពី​ប្រទេស​ថៃ​។ ប៉ុន្តែ​រថយន្ត​ដឹក​សាច់​បង្កក​ខាងលើនេះ គេ​មិនដឹងថា​នាំ​ចូល​មក​ប្រទេស​កម្ពុជា​យើង​តាម​ច្រក​ណាមួយ​នោះ​ទេ ទើប​បានជា​ធ្វើ​ចរច​រាណ៍​ពេញ​ផ្ទៃ​ប្រទេស​បែបនេះ​។​

​ក្រោម​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ ក្រុម​អ្នកសារព័ត៌មាន​យើង មិនទាន់​បាន​សុំ​ការ​បំភ្លឺលោក ឈុន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ នោះ​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ ដោយ​ពុំ​មាន​លេខ​ទូរស័ព្ទ​។​

​អង្គភាព​សារព័ត៌មាន​យើង និង​រង់ចាំ​ទទួល​ធ្វើ​ការបកស្រាយ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ឋ​ពិសេស​លោក ឈុន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ គ្រប់ពេលវេលា ជុំវិញ​ការចុះផ្សាយ​ខាងលើនេះ​បើ​មានប្រតិកម្ម​ណាមួយ​នោះ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ស្តីពី​ច្បាប់​របប​នៃ​សារព័ត៌មាន​កម្ពុជា សូម​អរគុណ​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល