ទាន់ហេតុការណ៍
ទឹកចិត្ត​សប្បុរសធម៌​! លោក ម៉ៅ ហ៊ាន ឧបត្ថម្ភ​ថវិកា​ទិញ​កង់ និង​សម្ភារៈ​សិក្សា ជូន​កូនៗ លោក សុវណ្ណ​រាជ រតនា ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​ - ​បែកធ្លាយ​វីដេអូ សង្ស័យ​មាន​ការ​លួច​ប្តូរ​សំបកបាវ​ស្ករស​ថៃ ដាក់​ស្លាក​វៀតណាម ដើម្បី​នាំចេញ​តាម​ផ្លូវទឹក នៅ​កំពង់ផែ​សេះស​ - លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ថ្លែងអំណរគុណ​ដល់​ស​ប្បុរ​សជន ដែល​បាន​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ១០០​គ្រួសារ​ - លោក យី យី​ម មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង សំណូមពរ​គោរព​ស្នើ​សុំ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ដីធ្លី​ចំនួន ៣ ប្លង់ នៅ​ខេត្ត​តាកែវ​ - សេចក្ដីបំភ្លឺ​ព័ត៌មាន របស់ រដ្ឋបាល​ខេត្ត​កែប ស្តីពី​ការសុំ​សិទ្ធិ​វិនិយោគ​ភាស៊ី​ផែ​កែប​កោះទន្សាយ​ ​ថ្ងៃ​ព្រហស្បតិ៍ 10 រោច ខែ​អស្ស្ជ​ជ ថ្នាំ​មមី អដ្ធស័ក ព​-​ស -២៥៧០ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​
0

សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​បាន​គិតគូ​រយ៉ាង​យកចិត្តទុកដាក់​ចំពោះ​ផលប៉ះពាល់​ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ចំនួន​៣ ក្នុង​ការដោះស្រាយ​សម្រាប់​បងប្អូន​ជនភៀសសឹក​ដែល​អាច​ត្រឡប់​ទៅ​លំនៅឋាន​វិញ​, បងប្អូន​ជនភៀសសឹក​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅឋាន និង​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការខូចខាត​

សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​បាន​គិតគូ​រយ៉ាង​យកចិត្តទុកដាក់​ចំពោះ​ផលប៉ះពាល់​ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ចំនួន​៣ ក្នុង​ការដោះស្រាយ​សម្រាប់​បងប្អូន​ជនភៀសសឹក​ដែល​អាច​ត្រឡប់​ទៅ​លំនៅឋាន​វិញ​, បងប្អូន​ជនភៀសសឹក​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅឋាន និង​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការខូចខាត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ព្រះវិហារ ៖​ថ្ងៃ​សៅរ៍ ទី​៣១ មករា ២០២៦​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​មករា ឆ្នាំ​២០២៦ នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ភៀ​សសឹកក្នុង​ខេត្ត​ព្រះវិហា​រ នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​បាក់​កាំ​ចំនួន​៥៤០​គ្រួសារ ស្ថិតនៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​។​

​នៅក្នុង​ជំនួប​សំណេះសំណាល​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការ​ជាតិ និង​អន្តរជាតិ និង​ដៃគូ​ផ្សេងៗ ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការរៀបចំ​ទីជម្រក​សុវត្ថិភាព ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំងអស់​បាន​ស្នាក់នៅ​បណ្តោះអាសន្ន​ឱ្យមាន​សុវត្ថិភាព និង​អាច​ស្នាក់នៅ​បាន​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​គិតគូ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ផលប៉ះពាល់​ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ចំនួន​៣ ក្នុង​ការដោះស្រាយ​សម្រាប់​បងប្អូន​ជនភៀសសឹក​ដែល​អាច​ត្រឡប់​ទៅ​លំនៅឋាន​វិញ​, បងប្អូន​ជនភៀសសឹក​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅឋាន និង​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការខូចខាត​។​

​ទី​១- សម្រាប់​បងប្អូន​ជនភៀសសឹក​ដែល​អាច​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​បាន ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ការពារជាតិ ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​មូលដ្ឋាន បាននិងកំពុង​ខ្នះខ្នែង​រៀបចំ​សម្របសម្រួល​ឱ្យ​ជនភៀសសឹក អាច​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។ ក្រោម​ការសម្របសម្រួល​របស់​អាជ្ញាធរ​មីន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ប្រតិបត្តិ​ករ​មីន​នានា ជាពិសេស​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា​ស៊ីម៉ាក់ បាន​និង​កំពុង​ខិតខំ​យ៉ាង​សកម្ម​នៅក្នុង​ការ​បោសសំអាត​អាវុធយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដើម្បី​ធានា​ថា ទីតាំង​ទាំង​នោះ មាន​សុវត្ថិភាព​គ្រប់គ្រាន់​មុននឹង​អនុញ្ញាត​ឱ្យ​បងប្អូន​ជនភៀសសឹក​វិលត្រឡប់​ទៅកាន់​ទីតាំង​ទាំង​នោះ​។ ជាមួយ​ការសម្រួល​ការវិលត្រឡប់​ទៅកាន់​លំនៅឋាន​របស់​បងប្អូន រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​ការស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ខូចខាត​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​រៀបចំ និង​គ្រប់គ្រង​ការស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ពី​ជម្លោះព្រំដែន​នេះ​។​

​ទី​២-​ចំពោះ​បងប្អូន​ជនភៀសសឹក ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅឋាន​វិញ​បាន ដោយសារ​ស្ថានភាព​មិន​ទាន់​អំណោយផល ចំពោះ​មុខ​នេះ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋបាលខេត្ត អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បាន​និង​កំពុង​គិតគូរ​ពង្រឹង​លើ​ជម្រក​បណ្តោះអាសន្ន ឬ​ក្នុង​ករណី​ចាំបាច់​អាច​ផ្លាស់ប្តូរ​ជម្រក​បណ្តោះអាសន្ន​របស់​បងប្អូន​ទៅកាន់​ទីតាំង​មាន​ភាព​ប្រសើរ​ជាង​បច្ចុប្បន្ន​។ រាជរដ្ឋាភិបាល​កំពុង​ពិនិត្យ​ផ្តល់នូវ​ដំណោះស្រាយ​សមរម្យ​ទៅតាម​ស្ថានភាព​ជាក់ស្តែង ដើម្បី​ជួយ​បងប្អូន​អាច​រក្សា​លំនឹង​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​កំលុងពេល​ដ៏​លំបាក​នេះ រហូត​ដល់​បងប្អូន​អាច​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​។​

​ទី​៣-​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​មូលដ្ឋាន និង​សាធារណៈ ដែល​បាន​រង​ការខូចខាត​មាន​ជាអាទិ៍​សាលារៀន មណ្ឌល​សុខភាព ពេទ្យ​បង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញ​ទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុម​ការងារ​ចំពោះ​កិច្ច បាននិងកំពុង​វាយតម្លៃ​ផល​ខូចខាត​ទាំងនេះ ហើយ​រាជរដ្ឋាភិបាល​នឹង​ប្រើប្រាស់​ធនធាន​ទាំង​ថវិកា​ជាតិ និង​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ឱ្យ​បាន​ឆាប់រហ័ស​បំផុត តាម​ស្ថានភាព​ជាក់ស្តែង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល