ទាន់ហេតុការណ៍
លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ ប្រើប្រាស់​បារី​អេឡិចត្រូនិច និង​អ្នកលក់​ចែកចាយ​បារី​អេឡិចត្រូនិច​២​ទីតាំង ឃាត់ខ្លួន​មនុស្ស​សរុប ០៩​នាក់​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ ប្រើប្រាស់​បារី​អេឡិចត្រូនិច និង​អ្នកលក់​ចែកចាយ​បារី​អេឡិចត្រូនិច​២​ទីតាំង ឃាត់ខ្លួន​មនុស្ស​សរុប ០៩​នាក់​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កាលពី​យប់​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២៦ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​បណ្តឹង​ផ្ទាល់​មាត់​ពី​ប្រជាពលរដ្ឋ​តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ ដើម្បី​សុំ​អន្តរាគមន៍​ចំពោះ​ករណី​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណ​: និង​ប្រើប្រាស់​បារី​អេឡិចត្រូនិច យ៉ាង​អនាធិបតេយ្យ​។ បន្ទាប់ពី​ទទួលបាន​បណ្ដឹង​ខាងលើ នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៦ ចាប់ពី​ម៉ោង ០៨:០០​នាទី ដល់​ម៉ោង ១៤:១០​នាទី កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បានធ្វើការ​ឆ្មក់​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​ង ០៦​នាក់ ដែល​តែង​ធ្វេី​សកម្មភាព​បង្ហោះ​ម៉ូតូ​នៅ​ចំណុច​បុរី លឹម ឈាង​ហាក់ ផ្លូវ​បេតុង​លេខ​០៦ ផ្ទះ​លេខ​៥៤ ស្ថិតក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យកមក​ធ្វើ​ការអប់រំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទំនើង​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ការសិក្សា បំផ្លាញ​ទ្រព្យសម្បត្តិ​ក៏ដូចជា​កិត្តិយស​គ្រួសារ ព្រមទាំង​បង្ករ​ការភ័យខ្លាច​ដល់​អ្នក​ជុំវិញ បង្ករ​ភាពអនាធិបតេយ្យ​ក្នុងសង្គម ដោយ​ដកហូត​បារី​អេឡិចត្រូនិច​(​វ៉ែ​ប​)​ចំនួន ០១​ដើម និង​ម៉ូតូ ០៦​គ្រឿង ត្រូវ​យកទៅ​រក្សា​ទុក​រយៈពេល ០៣​ខែ នៅ​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

​នៅ​ថ្ងៃ​ដដែល បន្ទាប់ពី​ធ្វើ​ការស្រាវជ្រាវ​រួចមក កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ បាន​បន្ត​ចុះបង្ក្រាប​ទីតាំង​លួច​លក់​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​ជក់​សារធាតុ​គីមី​២​កន្លែង ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដង្កោ គឺ​នៅ​ចំណុច​ផ្លូវ​បេតុង​កែង​ផ្សារ​ថ្នល់​បត់ ភូមិ​ថ្មី សង្កាត់​ដង្កោ និង​ចំណុច​ផ្លូវ​បេតុង ផ្ទះ​លេខ​៧២៣ ស្ថិតក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​បាន​ចាប់​យក​វត្ថុតាង រួមមាន​៖ ម៉ា​សុីន​ជក់​ចម្រុះ​ម៉ាក ចំនួន ២០៩ ម៉ា​សុីន ក្បាល​ជក់​ចម្រុះ​ម៉ាក ចំនួន ១០៥​ក្បាល ទឹក​Vape (​វេប​) ចំនួន ២​ដប , YOOZ ចំនួន​០២​ប្រអប់​, ខ្សែ​ពាក់​ក​មួយ​ចំនួន​ទៀត ព្រមទាំង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ទាំង​០២​កន្លែង នាំយក​មក​អង្គភាព ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ​និង​អ្នកប្រើប្រាស់​បារី​អេឡិចត្រូនិច ០១​នាក់ ត្រូវបាន​អប់រំ​ណែនាំ និង​ធ្វេី​កិច្ចសន្យា រួច​អោយ​ឪពុក​ម្តាយ​មក​ធានា​អោយ​ត្រឡប់​ទៅផ្ទះ​វិញ ដែល​ករណី​ដូច​គ្នា​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​ធ្វើ​ការទប់ស្កាត់ និង​បង្ក្រាប​ជា​បន្តបន្ទាប់​ជា​ច្រើន​ករណី​មកហើយ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល