ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ ចូលរួម​ពិធី ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ប្រសិទ្ធី​ពរជ័យ សិរី​មង្គល ជា​កិច្ច​ជូន​ដំណើរ​ឆ្នាំ​ចាស់ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៦

ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ ចូលរួម​ពិធី ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ប្រសិទ្ធី​ពរជ័យ សិរី​មង្គល ជា​កិច្ច​ជូន​ដំណើរ​ឆ្នាំ​ចាស់ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៦

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង រាជធានី​ភ្នំពេញ ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ ចូលរួម​ពិធី ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ប្រសិទ្ធី​ពរជ័យ សិរី​មង្គល ជា​កិច្ច​ជូន​ដំណើរ​ឆ្នាំ​ចាស់ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៦ ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង លោកជំទាវ ទុយ សិរី​រតនៈ ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព ដើម្បី​បណ្ដេញ​នូវ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់ ។​

​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត សិរី​សួស្ដី នេះ ធ្វើឡើង​តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ដើម្បី​បួងសួង​សុំ​សេចក្តីសុខ ប្រោះព្រំ​លើករាសី សុំ​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល​វិបុល​សុខ បវរ​មហាប្រសើរ កើតមាន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​ព័ត៌មាន ។​

​បន្ទាប់​ពី​បញ្ចប់​ពិធី​សូត្រមន្ត ចម្រើន​ព្រះ​ប​រិត្ត សិរី​សួស្ដី រួចរាល់ ក្រសួង​ក៏​មាន​រៀបចំ​ការសម្តែង​របាំ​ជូនពរ របាំ​ត្រុដិ របាំ​ឆៃ​យុំ​ា ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ និង​ពិធី​ពិសា​នំ​បញ្ចុក​សាមគ្គី ជួបជុំ​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​ព័ត៌មាន ។

​សូមបញ្ជាក់​ថា ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០២៦ នឹង​ឈាន​ចូល​មក​នៅ​វេលា​ម៉ោង​១០​និង​៤៨​នាទី​ព្រឹក ត្រូវ​នឹង​ថ្ងៃ​អង្គារ៍ ១៤​រោច ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៦៩ ដែល​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម រាក្យ​សា​ទេវី បុត្រី​ទី​បី​កបិល​មហាព្រហ្ម ។ ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២៦ ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល