ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

សង្ក្រាន្ត​អូររាំងឪ សូម​ស្វាគមន៍​ភ្ញៀវទេសចរ​មកពី​ទី​ជិត​ទី​ឆ្ងាយ​រីករាយ​សប្បាយ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​”

សង្ក្រាន្ត​អូររាំងឪ សូម​ស្វាគមន៍​ភ្ញៀវទេសចរ​មកពី​ទី​ជិត​ទី​ឆ្ងាយ​រីករាយ​សប្បាយ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​សង្ក្រាន្ត​អូររាំងឪ ចាប់ផ្តើម​ហើយ នៅ​សួនឧទ្យាន​ទន្លេ​ស្ងួត ភូមិ​ថ្នល់កែង ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ រៀបចំឡើង​ដោយ​ក្រសួង​បរិស្ថាន រដ្ឋបាល​ស្រុក​អូររាំងឪ និង​យុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ សង្ក្រាន្ត​អូររាំង បាន​បើក​ដំណើរ​ជា​ផ្លូវការ​នា​សៀ​ល​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ និង​មាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន ក្រុមការងារ​ចុះ​មូលដ្ឋាន​និង​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់ នៃ​ខេត្ត​ត្បូងឃ្មុំ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​យ៉ាង​យ៉ាង​អធឹកអធម ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្រោម​ម្លប់​សន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​មានប្រសាសន៍ថា សង្ក្រាន្ត​អូររាំងឪ បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ យ៉ាង​អធិកអធម​នៅ​ឧទ្យាន​ទន្លេ​ស្ងួត ក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ក្នុង​គោលបំណង ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​បង្ក​លក្ខណៈ​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មហា​គ្រួសារ​ខ្មែរ រួម​ទាំង​ការថែរក្សា​តម្លៃ​វប្បធម៌​ខ្មែរ​។ ឯកឧត្តម បាន​ថ្លែង​លើកឡើង​អំពី​ការរៀបចំ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី ជា​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​សំខាន់​មួយ ដែល​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់ ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ថ្នាក់ដឹកនាំ​ប្រទេស របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​រស់នៅ ការថែរក្សា​ប្រពៃណីជាតិ ការពារ​ទឹកដី និង​សុខសន្តិភាព ជូន​ប្រជាជន​និង​មាតុភូមិ​កម្ពុជា​។​

​សូមបញ្ជាក់​ថា ក្រោម​ការដឹកនាំ​និង​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមការងារ​ចុះ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​អាជ្ញាធ​រមូល​មូលដ្ឋាន បាន​ជំរុញ​សកម្មភាព​អភិវឌ្ឍន៍​គ្រប់​វិស័យ ដើម្បី​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ​ជូន​ប្រជាជន​។ ជាក់ស្តែង នៅក្នុង​ស្រុក​អូររាំងឪ សមិទ្ធផល​ថ្មីៗ នៃ​ការអភិវឌ្ឍ​មូលដ្ឋាន បានបង្ហាញ​ឡើង​តាមរយៈ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ និង​សម្តេច​ធិបតី ជូន​ប្រជាពលរដ្ឋ ដូចជា ការកសាង​ហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន នៅតាម​មូលដ្ឋាន​ទីប្រជុំជន និង​ជនបទ ការរៀបចំ​បំពាក់​អំពូល​សូ​ឡា បំភ្លឺ​តាម​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​ខេ​ត្បូងឃ្មុំ ។​ល​។ ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា សង្ក្រាន្ត​អូររាំងឪ ឆ្នាំ​២០២៦ ប្រព្រឹត្ត​ទៅ​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៣ – ១៦ ខែ​មេសា ឆ្នាំ​២០២៥ ដែល​មាន​ការតាំងពិព័រណ៍​ស្តង់​សមិទ្ធផល​របស់​រដ្ឋបាល​ស្រុក រដ្ឋបាល​ឃុំ​ទាំ​៧ ស្តង់​យុវជន កន្លែង​កម្សាន្ត កន្លែង​វប្បធម៌ ការ​រាំ​លេង​កម្សាន្ត ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ថែរ​កេរ្ត៍​ដូនតា ការប្រកួត​កីឡា ស្តង់​ពិព័រណ៍​ចំណីអាហារ និង​ការប្រគំ​តន្ត្រី​កម្សាន្ត​នាពេល​រាត្រី​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល