ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

អ្នកស្រី មាស ច័ន្ទ​ធីតា ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​មៀន ដឹកនាំ​សមាជិក សមាជិកា ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ នៅ​ភូមិ​ថ្ម​ប្រជុំ ភូមិ​កន្លែង​ចក និង​ភូមិ​ថ្មសំលៀង ឃុំ​មៀន ស្រុក​អូររាំងឪ

អ្នកស្រី មាស ច័ន្ទ​ធីតា ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​មៀន ដឹកនាំ​សមាជិក សមាជិកា ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ នៅ​ភូមិ​ថ្ម​ប្រជុំ ភូមិ​កន្លែង​ចក និង​ភូមិ​ថ្មសំលៀង ឃុំ​មៀន ស្រុក​អូររាំងឪ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ត្បូងឃ្មុំ ៖ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ ២០២៦​នេះ អ្នកស្រី មាស ច័ន្ទ​ធីតា ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​មៀន រួមឹ​ង​លោក រី ភារ​យុទ្ធ សមាជិក និង​លោក រឹ​ម ឆាយ​ហួត បាន​ចុះ​មូលដ្ឋាន​ឃុំ​មៀន ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ នៅ​ភូមិ​ថ្ម​ប្រជុំ ភូមិ​កន្លែង​ចក និង​ភូមិ​ថ្មសំលៀង ឃុំ​មៀន ស្រុក​អូររាំងឪ ។​

​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ នៅ​ភូមិ​ថ្ម​ប្រជុំ ភូមិ​កន្លែង​ចក និង​ភូមិ​ថ្មសំលៀង ឃុំ​មៀន ស្រុក​អូររាំងឪ សរុប​មាន​ការខូចខាត​ផ្ទះ ១៩​ខ្ម​ង ក្នុងនោះ​កំរិតធ្ងន់ ៣​ខ្ម​ង មធ្យម ២​ខ្ម​ង ស្រាល ១៤​ខ្ម​ង និង​តូប​លក់ដូរ​ចំនួន ២ ។

​ស្របគ្នា​នេះដែរ ក្រុម​ការងារ​ក៏​បាន​ចូលរួម​ជាមួយ​អនុសាខា​កាកបាទ​ក្រហម​ស្រុក ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ដឹកនាំ​ដោយ ឯកឧត្តម ង៉ូវ បូរី​ណា អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ ពាំនាំ​ថវិកា​ឧបត្ថម្ភ ៖
– គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ ៣​គ្រួសារ ក្នុង​មួយ​គ្រួសារ ៦០​ម៉ឺន​រៀល សរុប ១.៨​លាន​រៀល​
– គ្រួសារ​រងគ្រោះ​មធ្យម ២​គ្រួសារ ក្នុង​មួយ​គ្រួសារ ៣០​ម៉ឺន​រៀល សរុប ៦០​ម៉ឺន​រៀល​
– គ្រួសារ​រងគ្រោះ​ស្រាល ១​គ្រួសារ​ដែល​មាន​បណ្ណ​ហានិភ័យ ចំនួន ២០​ម៉ឺន​រៀល​

​ដោយឡែក ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​មៀន បាន​ឧបត្ថម្ភ​អង្ករ​ចំនួន ១០០​គីឡូក្រាម សម្រាប់​ក្រុម​គ្រួសារ​រងគ្រោះ​ទាំងអស់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល