ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក​អនុបណ្ឌិត លី គឹម​ស៊ុន ទីប្រឹក្សា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អមដំណើរ​ដោយ​សហការី និង ព្រមទាំង​ព្រះ​តេជគុណ​បញ្ញោ​សុភារៈ ចុះសួរសុខទុក្ខ និង​នាំ​យក ថវិកា និង​សម្ភារៈ ស្បៀងអាហារ​ឧបត្ថម្ភ ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ០៤ គ្រួសារ នៅ​ស្រុក​គងពិសី​

លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក​អនុបណ្ឌិត លី គឹម​ស៊ុន ទីប្រឹក្សា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អមដំណើរ​ដោយ​សហការី និង ព្រមទាំង​ព្រះ​តេជគុណ​បញ្ញោ​សុភារៈ ចុះសួរសុខទុក្ខ និង​នាំ​យក ថវិកា និង​សម្ភារៈ ស្បៀងអាហារ​ឧបត្ថម្ភ ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ០៤ គ្រួសារ នៅ​ស្រុក​គងពិសី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃទី​26 ខែ​មេសា ឆ្នាំ​២០២៦ លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក​អនុបណ្ឌិត លី គឹម​ស៊ុន ទីប្រឹក្សា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បាន​សហការ​ជាមួយ​លោក អ៊ូច សុខ​អាន ជា​ប្រធាន​លោក យឹម រិន អនុប្រធាន អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ប្រចាំ​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​ព្រះ​តេជគុណ​បញ្ញោ​សុភារៈ បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​សំភារៈ​ជា​ស្បៀងអាហារ​ឧបត្ថម្ភ ជួយ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ ចំនួន ០៤ គ្រួសារ ដែល​ជួប​ការលំបាក នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។​

​បន្ទាប់ពី​បាន​ទទួល​នូវ​ព័ត៌មាន​អំពី​តម្រូវការ និង ភាពខ្វះខាតរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មី​ស្ទឹងត្រង់ នឹង​លោក​អនុបណ្ឌិត លី គីម ស៊ុន ទី​ព្រឹក្សា​អង្គការ​ចីរភាព​បរិស្ថាន បាន​សហការ​ជាមួយ​លោក អ៊ូច សុខ​អាន ព្រមទាំង​ព្រះ​តេជគុណ​បញ្ញោ ព្រះ​តេជគុណ សុខ សាវិន សម្ភារៈ​វត្ត​អង្គ​ក្តី បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ ដែល​កំពុង​ជួប​ភាពខ្វះខាត ជួប​ការលំបាក ក្នុង​ជីវភាព​រស់នៅ ដោយ​ក្នុង​នោះ គ្រួសារ​នីមួយៗ​ទទួលបាន​អង្ករ​មួយ​បាវ សម្ភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួន ។​

​ប្រជាពលរដ្ឋ ដែល​ទទួលបាន​ការឧបត្ថម្ភ រួមមាន ៖
1-​លោកតា​អ៊ំ ជី​ម ភេទ​ប្រុស អាយុ​54​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ជ្រៃ​ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។​
2-​លោកយាយ សរ បូ ភេទ​ស្រី អាយុ​84​ឆ្នាំ នៅ​ភូមិ​ព្រៃ​ដំណាក់ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។​
3-​លោកយាយ យ៉ង អ៊ុន ភេទ​ស្រី អាយុ 86 ឆ្នាំ នៅ​ភូមិ​ព្រៃ​ដំណាក់ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ ។​
4-​ប្អូន​អាង ស្រី​និច អាយុ 30 ឆ្នាំ នៅ​ភូមិ​ឯកភាព​ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​លោក​បណ្ឌិត ឃីម រដ្ឋា ក្នុង​ស្មារតី​មនុស្សធម៌ បេះដូង​ខ្មែរ​តែមួយ ក្នុង​ទិដ្ឋភាព​ពិត​ជាក់ស្តែង និង​ដោយ​ក្តី​អាណិតអាសូរព​ន់​ពេក ជា​ទឹកចិត្ត លោក​បាន​បរិច្ចាគ​ជា​ថ​វិកា ក្នុង​ការឧបត្ថម្ភ និង​សម្ភារៈ​ស្បៀង​ហារ ដោយ​ក្នុង​នោះ មាន​ទាំង​ថវិកា​របស់​លោក​ផ្ទាល់ ព្រមទាំង សម្ភារៈ គ្រឿងឧបភោគ​បរិភោគ​មួយចំនួន អំពី​សប្បុរសជន​ផងដែរ ។​

​ដោយឡែក លោកជំទាវ ឆាយ សុខន ក៏​បាន​ឧបត្ថម្ភ សារុង​ចំនួន ១០ ថវិកា និង​ថវិកា ចំនួន ម៉ឺន​រៀល​ផងដែរ ៕
​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល