ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

លោក បណ្ឌិត ហោ គន្ធា ប្រធាន សមាគម​អភិវឌ្ឍន​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់​តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធ​នាយក និពន្ធ​នាយករង អ្នកសារព័ត៌មាន ដែល​ជា​សមាជិកសមាគម ចូលរួម សន្និសីទ​ថ្នាក់ជាតិ​ក្នុង ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២៦..!

លោក បណ្ឌិត ហោ គន្ធា ប្រធាន សមាគម​អភិវឌ្ឍន​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់​តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធ​នាយក និពន្ធ​នាយករង អ្នកសារព័ត៌មាន ដែល​ជា​សមាជិកសមាគម ចូលរួម សន្និសីទ​ថ្នាក់ជាតិ​ក្នុង ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២៦..!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ​៖​ ពិធី​សន្និសីទ​ថ្នាក់​ជាតិ​ក្នុង ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២៦ ស្ថាបន័ សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៣ បាន​រៀបចំ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​២០២៦ ក្រោម ប្រធានបទ​៖ « ការលើកកម្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី និង​មាន​ទំនួល​ខុស​ត្រូវ​សម្រាប់​សន្តិភាព និង​ការអភិវឌ្ឍ​» ដោយ មាន​កិច្ចពិភាក្សា​សំខាន់​ចំនួន​បី​ផ្តោតលើ​សារសំខាន់​នៃ​ក្របខ័ណ្ឌ​ច្បាប់​ពាក់ព័ន្ធ ប្រព័ន្ធ​ផ្សព្វផ្សាយ ការរាយការណ៍​ក្នុង អំឡុង​ពេល​មាន​វិបត្តិ និង​ការវិវឌ្ឍ​នៃ​បញ្ញា​សិប្បនិម្មិត (AI) នៅក្នុង​វិស័យ​សារព័ត៌មាន ។​

​ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល ដែល​រៀបចំ​សន្និសីទ​ថ្នាក់ជាតិ​នេះ សមាគម​សម្ព័ន្ធ អ្នកសារព័ត៌មាន​កម្ពុ​ជា (​ខេ​ម​បូ​ចា​) ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ទេព អ​ស្នារិ​ទ្ធ អនុរដ្ឋលេខាធិការ និង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បើក​សន្និសីទ​ថ្នាក់ជាតិ​ក្នុងឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ​៖ “​ការលើកកម្ពស់ ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី និង​មាន​ទំនួល​ខុស​ត្រូវ​សម្រាប់​សន្តិភាព និង​ការអភិវឌ្ឍ​” ។​

​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វា​រី នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៦ ចាប់ពី​ម៉ោង ៨:៣០​ព្រឹក ដល់​ម៉ោង ០៥:១៥​ល្ងាច ដោយ​មាន​ការចូលរួម ពី​សំណាក់​អ្នកសារព័ត៌មាន អ្នក​ធ្វើ​គោលនយោបាយ អ្នកជំនាញ ឌីជីថល និង​បញ្ញា​សិប្បនិម្មិត (AI) ដៃគូ​អភិវឌ្ឍន៍ យុវជន និស្សិត​មកពី​បណ្តា​សាកលវិទ្យាល័យ អង្គការ​សង្គម​ស៊ីវិល នានា និង​ឯកអគ្គរាជទូត រដ្ឋទូត ឬ​តំណាង​មក​ពី​ស្ថានទូត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រមាណ​១៥០​នាក់​។​

​សន្និសីទ​ថ្នាក់ជាតិ​ក្នុង ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នេះ តែងតែ​ប្រា​រព​ធ្វើឡើង​រៀងរាល់​ចាំ​ម្តង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល