ទាន់ហេតុការណ៍
UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..! - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​»
0

លោក ស្លេះ ហ៊ីម​លី និពន្ធ​នាយក អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ តំណាង លោក បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ នាំយក​ជំនួយ និង​ថវិកា​មួយចំនួន ចូលរួម​រំលែក​ទុក្ខ​ដល់​វីរៈ​កងទ័ព ដែល​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី នៅ​ភូមិ​ក្យូ​វ

លោក ស្លេះ ហ៊ីម​លី និពន្ធ​នាយក អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់  តំណាង លោក បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ នាំយក​ជំនួយ និង​ថវិកា​មួយចំនួន ចូលរួម​រំលែក​ទុក្ខ​ដល់​វីរៈ​កងទ័ព ដែល​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី នៅ​ភូមិ​ក្យូ​វ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ធំ ៖ នា​ថ្ងៃ​ទី ១០ ខែ​មេសា ឆ្នាំ ២០២៦ អង្គភាព គេហទំព័រ រដ្ឋា រស្មី​ស្ទឹងត្រង់ លោក ស្លេះ ហ៊ីម​លី និពន្ធ​នាយក អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ តំណាងអោយ លោក បណ្ឌិត ឃីម រដ្ឋា បាន​ដឹកនាំ​ក្រុមការងារ បងប្អូន​ប្រជាពលរដ្ឋ នាំ​ជំនួយ និង​ថវិកា​មួយចំនួន ចូលរួម​រំលែក​ទុក្ខ​ដល់​វីរៈ​កងទ័ព ដែល​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី នៅ​ភូមិ​ក្យូ​វ ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ។​

​តាម​ការណែនាំ​របស់ លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មី ស្ទឹងត្រង់ លោក​បាន​បញ្ជាក់ថា អំណោយ​តិចក្តី ច្រើន​ក្តី​មិន​សំខាន់​នោះ​ទេ តែ​អ្វី​ដែល​សំខាន់ គឺ​ការចែករំលែក​គ្នា​ដែល​កើតចេញ​ពី​បេះ​ដូង ហើយ​ទឹកចិត្ត​គួរឱ្យ​គោរព​ស្រលាញ់ ។​

​លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មី ស្ទឹងត្រង់ ក៏បាន​លើកឡើង​ផងដែរ​ថា ការ ចូលរួម​សាង​អំពើ​ល្អ​ទាំងអស់គ្នា ការប្រព្រឹត្ត​អំពើ​ល្អ ទោះបី​ជួនកាល​យើង​មិនទាន់បាន​ផល​ល្អ​ភ្លាមៗ ប៉ុន្តែ​នៅ​ថ្ងៃ​ណា​មួយ​យើង​គង់ ទទួលបាន​ភាពជោគជ័យ ។ ម្យ៉ាងវិញទៀត បើ​យើង​អស់សង្ឃឹម​នឹង​ការ​ធ្វើ​ល្អ យើង​នឹង​ធ្លាក់​ចូល​ក្នុង​ជំពូក​មនុស្ស​អាក្រក់ ហើយ​នឹង​ត្រូវ​អ្នក​ដ៏​ទៃ និង​សង្គម​ស្អប់ខ្ពើម​ផងដែរ ។​

​សូមបញ្ជាក់​ថា អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ រួមមាន អង្ករ​ពីបេ មី ៤ កេស ទឹក​សុទ្ធ​ពី​កេស ទឹក​សុ​ជីវ​ពីរ​យួរ ទឹកត្រី​ពីរ​យួរ សាប៊ូ​ដុស​ខ្លួន​ចំនួន​បី​ដុំ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល