ទាន់ហេតុការណ៍
សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ - រួម​គ្នា​ដាំ​ដុះ​បៃតង និង​ថែរក្សា​ភាព​ស្អាត​ក្នុង​ខេត្ត​កំពង់ស្ពឺ​ - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​អញ្ជើញ​ដឹកនាំ​សហការី អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប៉ុស្តិ៍​និង​សំណេះសំណាល សួរសុខទុក្ខ ដល់​កងកម្លាំង​នគរបាល​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សិត្បូ ចំណុះឲ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ
0

វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​

វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ ៖  ថ្ងៃ​ព្រហស្បតិ៍​១១​រោច ខែ​ជេស្ឋ ឆ្នាំមមី​អដ្ឋ​ស​ក៏​ពុទ្ធ​សករាជ​២៥៧០ ត្រូវ​និង​ថ្ងៃទី​១១​ខែមិថុនា ឆ្នាំ​២០២៦ ព្រះករុណា ព្រះ​ធម្ម​បា​លោ ហែម អ៊ុន ជា​ព្រះចៅអធិការ​វត្ត​អង្គ​ក្តី ព្រះសង្ឃ លោក​អាចារ្យ​គណៈកម្មការ បាន​ផ្តើម​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដែល​ផ្តើមបុណ្យ​ដោយ លោកជំទាវ ឆាយ សុខន និង​បុត្រ ព្រម​ទាំង​ចៅៗ តាមរយៈ លោក​បណ្ឌិត ឃឹម រដ្ឋា ក្រុមការងារ​អង្គភាព​គេហទំព័រ រដ្ឋា រស្មី​ស្ទឹងត្រង់ និង អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង ប្រជា​ពុទ្ធបរិស័ទ​ចំណុះឲ្យ​ជើងវ​ត្តអង្គ​ក្តី​ទាំងមូល ។ ពិធីបុណ្យ​នេះ ប្រារព្ធ​ធ្វើ​នៅ​វត្ត​អង្គ​ក្តី ឃុំ​ព្រៃ​វិហារ​ស្រុក គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​ព្រះចៅអធិការ​វត្ត​អង្គ​ក្តី ព្រះសង្ឃ លោក​អាចារ្យ​គណៈកម្មការ និង លោកជំទាវ លោកជំទាវ ឆាយ សុខន និង​បុត្រ ព្រម​ទាំង​ចៅៗ តាមរយៈ​លោក​បណ្ឌិត ឃឹម រដ្ឋា ក្រុមការងារ​អង្គភាព​គេហទំព័រ រដ្ឋា រស្មី​ស្ទឹងត្រង់ និង អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង ប្រជា​ពុទ្ធបរិស័ទ​ចំណុះឲ្យ​ជើងវ​ត្តអង្គ​ក្តី​ទាំងមូល ក៏ដូចជា ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ បាន​ចូលរួម​ពិធីបុណ្យ​ឡើង​សាលា និង ពុទ្ធា​ភិ​សេក ដើម្បី​បាន​ជា ទីកន្លែង​សមរម្យ សម្រាប់​គោរព​ប្រតិបត្តិ​ដល់​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ និង​ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​សាច់ញាតិ បុព្វការី​ជន និង​ចាប់​យក​មគ្គផល​ទៅតាម​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន ។​

​ពិធីបុណ្យ​បាន​ប្រព្រឹត្តទៅ​ដោយ​ការជួបជុំ​ពុទ្ធ​បរិ​សទ្ធិ​ប្រគេន​ចង្ហា​ន់ព្រឹក ជួបជុំ​ម្ចាស់​ធាតុ​ដង្ហែ ដល់​វគ្គ​ចុះឈ្មោះ​នឹង​កត់ត្រា​ចំនួន​កោដិ និង​លោក​អាចារ្យ ៥ រូប​ដឹកនាំ​ដង្ហែ​អដ្ឋិធាតុ​ប្រទក្សិណ​ជុំវិញ​វត្ត រួច​តំកល់​ក្នុង​រាជ​វត្ត ។​

​បន្ទាប់មក ក៏​មាន​ពិធី​សែន​ក្រុង​ពលី លោក​អាចារ្យ​ដឹកនាំ​សែនដូនតា​មាន​បាយទឹក​ភេ​ជ្ជៈ រៀបចំ​ភេ​ជ្ជៈ​ព្រះសង្ឃ និង​នមស្សកា​សមាទានសិល ចម្រើន​ព្រះ​ប​រិត្ត សម្តែង​ព្រះធម៌​ទេសនា ទៅតាម​ពិធី​ព្រះពុទ្ធសាសនា ។​

​ក្នុង​ពិធី​នេះដែរ ព្រះ​វីរិយ​ធម្មោ ហាវ ដា​យ៉ាន ព្រះ​ធម្មធរ អនុគណ​ស្រុក​គងពិសី​សម្តែង​ធម្ម​គោរព រួច​សូត្រ​យ៉ោក ។ រហូតដល់​ពេល​រសៀល មាន​សម្តែងធម៌​ទេសនា ដោយ​ព្រះគ្រូ ស​ច្ចវរ​ញាណ យី ណា​រិទ្ធិ ព្រះ​វិន័យធរ អនុគណ​ស្រុក​គងពិសី (​ទេសនា​ជាតក​) និង​កិច្ច​នមស្សកា​សមាទានសីល​ចម្រើន​ព្រះ​បរិត្ត ។​
​នា​ថ្ងៃ​បន្ទាប់​ ក៏​មាន​ការរៀបចំ​ធ្វើ​កិច្ច​ន​ម​ស្ស​សមាទានសិល​ចម្រើនប​រិត្ត សម្តែង​ព្រះធម៌​ទេសនា ដោយ​ព្រះសិលមុ​នី​សូចន្ទ (​ចន្ទ ត្ថេ​រោ​) ព្រះរាជ​គណៈ​ថ្នាក់​កិត្តិយស​គណៈមហានិកាយ នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះគ្រូ ឧត្តម មុនី​វង្សា ព្រះ​អនុគណ​ស្រុក​គងពិសី រួច​និមន្ត​ព្រះអង្គ​គ្រូ​បក​អសុភៈ ។​

​សូមបញ្ជាក់​ថា នៅ​ពេល​រាត្រី ក៏​មាន​សិល្បៈ​ល្ខោន​នាយ​ផ្ល​យ ខេត្តតាកែវ សម្តែង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទស្សនា កំសាន្ត​ផង​ដែរ ។​

​បន្ថែម​ពី​នោះ​ទៀត លោក​បណ្ឌិត ឃឹម រដ្ឋា នាយក អង្គភាព​គេហទំព័រ រដ្ឋា រស្មី​ស្ទឹងត្រង់ ក៏​បាន​ព្រលែង​សត្វ​កន្ធាយ​ចំនួន​ពីរ​ក្បាល ទៅ​ក្នុង​ស្រះ​របស់​វត្ត​ផងដែរ​។​

​ទាំងនេះ​គឺ​ដោយសារតែ ប្រទេស​មាន​សុខសន្តិភាព ពេញលេញ​ទើប​ធ្វើឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប គ្រប់​ក្រុម​គ្រួសារ បាន​រស់នៅ​ដោយ​ភាពសុខសាន្ត បានឃើញ​ពី​ការរីកចម្រើន យ៉ាង​ឆាប់រហ័ស​របស់​ប្រទេសជាតិ​យើង​។

​សន្តិភាព​បាន​កើតឡើង​ពី​ការចូលរួម​គ្រប់​ភាគី​ទាំងអស់​ក្រោម​ការដឹកនាំ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើឱ្យ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​មាន​ការរីកចម្រើន​ទន្ទឹមគ្នា ពិសេស​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ មានលទ្ធភាព និង​មធ្យោបាយ​គ្រប់គ្រាន់ ក្នុង​ការចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ​។​

​បន្ថែម​ពី​នោះ​ទៀត លោកជំទាវ ឆាយ សុខន ព្រមទាំង​បុត្រ​នឹង​ចៅៗ បាន​ជាវ​ព្រះពុទ្ធ​ដិ​មាករព្រះអង្គ​កែវ ជា​ថវិកា​ចំនួន 1000 មួយ​ពាន់​ដុល្លារ និង​ប្រគេន​ដល់ព្រះ​គ្រូ​ចៅអធិការ​ចំនួន 1 លាន​រៀល​សម្រាប់​កសាង​ក្នុង​វត្ត និង​ថវិកា​ចំនួន ១ លាន 90 ម៉ឺន​រៀល បន្ថែម​ទៀត​សម្រាប់​ការចំណាយ​ផ្សេងៗ ។​

​ពិធីបុណ្យ​ឡើង​សាលា គឺជា​ពិធី​បុណ្យ​ប្រពៃណី និង​ជំនឿ​របស់​សហគមន៍​ខ្មែរ ដែល​ត្រូវបាន​រៀបចំឡើង ដើម្បី​ធ្វើការ​បួងសួង​សុំ​សេចក្តីសុខ សេចក្តីចម្រើន ដើម្បី​ឧទ្ទិស​កុសល​ដល់ បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល