ទាន់ហេតុការណ៍
លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​
0

លោក សេង គន្ធ អភិបាលខណ្ឌ​មានជ័យ និង​លោក ពឹង រតនៈ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ អ​ញ្ញើញ​ជា​អធិបតី​ក្នុង​ពិធី ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មោឃភាព​នៃ​ប័ណ្ណ​សំគាល់​សិទ្ធិ កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ចំនួន​៣២៤ ប័ណ្ណ​

លោក សេង គន្ធ អភិបាលខណ្ឌ​មានជ័យ និង​លោក ពឹង រតនៈ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ អ​ញ្ញើញ​ជា​អធិបតី​ក្នុង​ពិធី ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មោឃភាព​នៃ​ប័ណ្ណ​សំគាល់​សិទ្ធិ កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ចំនួន​៣២៤ ប័ណ្ណ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖​យោងតាម​អនុក្រឹត្យ​លេខ ៤៦ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៣១ ខែ​ខុស​ភា ឆ្នាំ​២០០២ ស្តីពី​នីតិវិធី​នៃ​ការកសាង​ប្លង់ សូរិយោដី និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី និង​អនុក្រឹត្យ​លេខ ១២២ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ស្តីពី ការកែសម្រួល​មាត្រា​៦ មាត្រា​៧ និង​មាត្រា​១១ នៃ​អនុក្រឹត្យ​លេខ ៤៦ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០០២ ស្តីពី នីតិវិធី​នៃ​ការកសាង​ប្លង់​សុរិយោដី និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​ម្ចាស់​នៃ​ក្បាលដី ដែល​មាន​ក្បាលដី ស្ថិត​នៅ​បុរី ជាទី ជា​តំបន់ ឆ្វៀល​ក្នុងភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​១ និង​បុរី ៩៩៩ ជា​តំបន់​ឆ្វៀល ក្នុង​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា យោងតាម​អនុក្រឹត្យ​លេខ ៤៦ អនក្រ បក ចុះ​ថ្ងៃ​ទី​៣១ ខែ​ខុស​ភា ឆ្នាំ​២០០២ ស្តីពី​នីតិវិធី​នៃ​ការកសាង​ប្លង់​សុរិយោដី និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី ក្រោម​ដំណើរការ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា ប្រព័ន្ធ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ​កន្លងមក​។​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៧​រោច ខែ​បឋមាសាឍ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៦ លោក សេង គន្ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ និង​លោក ពឹង រតនៈ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ និង​ជា​នាយករង​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី រាជធានី​ភ្នំពេញ នឹង​មាន​ការចូលរួម​ពី​៖ លោក​អភិបាលរង​ខណ្ឌ​មានជ័យ លោកនាយក នាយករង​រដ្ឋបាល​ខណ្ឌមានជ័យ លោក លោកស្រី ប្រធាន អនុប្រធាន​ការិយាល័យ មន្ត្រីរាជការ នៃ​រដ្ឋបាល​ខណ្ឌមានជ័យ លោក​ចៅសង្កាត់​ស្ទឹង​មានជ័យ​ទី ១ លោក​ចៅសង្កាត់​បឹង​ទំពន់​ទី ២ លោក​ប្រធាន​ភូមិ​ទ្រា​៣ លោក​ប្រធាន​ភូមិ​ត្នោតជ្រុំ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ប័ណ្ណ​កម្មសិទ្ធិ​ជា​ច្រើន​ផងដែរ​។​

​ក្នុង​ពិធី​នេះដែរ លោក សេង គន្ធ បាន​មានប្រសាសន៍ សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ពាំនាំ​យក​ប្រសាសន៍​សួរ​សុខ​ទុក​របស់​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ក៏ដូចជា ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ ជម្រា​ជូន​ក្នុង​អង្គ​ពិធីផងដែរ​។​

​នា​ឱកាស​នេះ លោក សេង គន្ធ បាន​មានប្រសាសន៍​លើ​ឡើង​ក្នុង​អង្គពិធី​ដូចនេះ​៖ ដោយ​មាន​ការ​សហ ការ​យ៉ាង​ល្អ​ពី​អាជ្ញាធរ​ដែនដី និង​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដី បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុមការងារ បាន​ចុះ​ធ្វើការ​វាស់វែង និង​ប្រមូល​ទិន្ន័យ​ក្បាលដី ដែល​ធ្វើឲ្យ​ដំណើរការ​ក្នុង​ការអនុវត្ត​នីតិ​វិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន លក្ខណៈ​ជា​ប្រព័ន្ធ ទទួលបាន​ជោគជ័យ​ជា​លទ្ធផល​សរុប​ប្រមូលបាន​ចំនួន ៣២៤ ក្បាលដី ក្នុងនោះ​បាន​ស្នើ​សុំ​ចេញ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ មាន​ចំនួន ២៦៩ ក្បាលដី និង​មិន​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ មាន​ចំនួន ៥៥ ក្បាលដី តាម​ប្រភេទ​ដូចខាងក្រោម ÷
១- ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​ទី ១ វាស់វែង​សរុប​មាន​ចំនួន ២៥៩ ក្បាលដី ស្នើ​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មាន​ចំនួន ២២០ ក្បាលដី ម្ចាស់​ដី​មិន​បាន​ចូលរួម​ផ្តល់​ព័ត៌មាន​មាន​ចំនួន ៣៩ ក្បាលដី ។​
២- ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពន់​ទី ២ វាស់វែង​សរុប​មាន​ចំនួន ៦៥ ក្បាលដី​ស្មី​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មាន​ចំនួន ៤៩ ក្បាលដី
​ម្ចាស់​ដី​មិន​បាន​ចូលរួម​ផ្តល់​ព័ត៌មាន មាន​ចំនួន ១៦ ក្បាលដី ។​

​លទ្ធផល​ដែល​បាន​ជម្រាបជូន​អង្គពិធី​ដូច​មាន​ក្នុង​អត្ថន័យ និង​ខ្លឹមសារ​ខាងលើ គឺជា​ការខិតខំ​ប្រឹងប្រែង​របស់ ក្រុម​ការងារ​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ខណ្ឌមានជ័យ ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី​មាន លក្ខណៈ​ជា​ប្រព័ន្ធ​ទី​៨ និង​មាន​ការសហការ​ល្អ​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុមការងារ រាល់​ការបំពេញភារកិច្ច​ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ និង​មាន​ការចូលរួម​ពី​ម្ចាស់​ដី​ទាំងអស់ ដែល​ជំរុញ​ឲ្យ​ក្រុមការងារ ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​។​

​ជាទី​បញ្ចប់ លោក សេង គន្ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ ជូនពរ​ដល់ ភ្ញៀវកិត្តិយស អស់លោក លោកស្រី និង បងប្អូន​ប្រជា ពលរដ្ឋ​ទាំង​អស់ សូម​ទទួលបាន​នូវ​សុខភាព​ល្អ សំណាងល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល