ទាន់ហេតុការណ៍
ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​! - ឯកឧត្តម ង៉ូវ បូរី​ណា ដាំ​កូន​ឈើ​ចម្រុះ ២,៥០០​ដើម ក្នុង​បរិវេណ​វត្ត​អង្គ​ក្រឡាញ់ ខេត្ត​កំពង់ស្ពឺ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​
0

ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​

ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​៖ ស្រប​តាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​លើ​សុខុមាលភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ក្រោម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២៦ នេះ ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលស្រុក​គងពិសី បាន​ដឹកនាំ​ក្រុម​ការងារ​ចម្រុះ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ និង​សម្រេច​បិទ​ជា​បណ្តោះអាសន្ន​នូវ​សិប្បកម្ម​ផលិត​ថ្នាំជក់​យីហោ «​កោះ​ប៉ែន​» ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ដំណាក់​ពង្រ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​ការចុះអនុវត្ត​វិធានការ​រដ្ឋបាល​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការរាយការណ៍ និង​ត្អូញត្អែរ​យ៉ាងខ្លាំង​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ជុំវិញ​ករណី​សិប្បកម្ម​ខាងលើនេះ មិន​បាន​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស និង​ការណែនាំ​ផ្នែក​បរិស្ថាន​ត្រឹមត្រូវ​ឡើយ ដោយ​បាន​បញ្ចេញ​ផ្សែង និង​ជះ​ក្លិនឈួល​ខ្លាំង ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្លូវដង្ហើម និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុងឱកាស​ចុះ​អនុវត្ត​ច្បាប់​ផ្ទាល់​នោះ ថ្នាក់ដឹកនាំ​ខេត្ត និង​ស្រុក បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា រាល់​ការ​ធ្វើ​អាជីវកម្ម ឬ​សិប្បកម្ម​ទាំងអស់​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ក៏​ដូចជា​ស្រុក​គងពិសី ត្រូវតែ​គោរព​តាមច្បាប់ និង​បទដ្ឋាន​បច្ចេកទេស​ការ​ពារ​បរិស្ថាន​ឱ្យ​បាន​ដាច់ខាត ជាពិសេស​មិន​ត្រូវ​ឱ្យមាន​ផលប៉ះពាល់ ឬ​បង្កើត​ការរំខាន​ដល់​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​ចំពោះ​សិប្បកម្ម «​កោះ​ប៉ែន​» នេះ ត្រូវបាន​ផ្អាក និង​បិទ​ជា​បណ្តោះអាសន្ន​ភ្លាមៗ ដើម្បី​បង្គាប់​ឱ្យ​ម្ចាស់​សិប្បកម្ម​ធ្វើការ​កែសម្រួល​ប្រព័ន្ធ​បច្ចេកទេស និង​ដោះស្រាយ​បញ្ហា​ក្លិន​ឱ្យ​បាន​ដាច់​ស្រឡាញ់​ជាមុនសិន​។​

​ចំណាត់ការ​ដ៏​ទាន់ពេលវេលា និង​ម៉ឺងម៉ាត់​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ និង​អាជ្ញាធរ​ស្រុក​គងពិសី​នាពេលនេះ ទទួលបាន​ការគាំទ្រ និង​សាទរ​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ទួល​ពង្រ ក៏ដូចជា​ទូទាំង​ឃុំ​ព្រៃ​វិហារ ដែល​បង្ហាញ​ពី​ការគិតគូរ និង​តម្កល់​ផលប្រយោជន៍ និង​សុខភាព​សាធារណៈ​ជា​ចម្បង​របស់​អាជ្ញាធរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល