ទាន់ហេតុការណ៍
ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​! - ឯកឧត្តម ង៉ូវ បូរី​ណា ដាំ​កូន​ឈើ​ចម្រុះ ២,៥០០​ដើម ក្នុង​បរិវេណ​វត្ត​អង្គ​ក្រឡាញ់ ខេត្ត​កំពង់ស្ពឺ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​
0

ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ

ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ទន្សា​ស្វិត ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ដែល​កំពុង​ដំណើរការ​នៅក្នុង​មូលដ្ឋាន បន្ទាប់ពី​មាន​ការ​ត្អូញត្អែរ​អំពី​ក្លិនស្អុយ​ដែល​សាយភាយ​ចេញពី​រោងចក្រ បង្ក​ការរំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា រាល់​ពេល​រោងចក្រ​ទាំងនោះ​ដំណើរការ​ផលិត​ជី​ម្ដងៗ តែង​មាន​ក្លិនស្អុយ​សាយភាយ​យ៉ាងខ្លាំង ទៅ​ដល់​ភូមិ​ជាច្រើន​នៅ​ជុំវិញ​តំបន់​នោះ​។

​ក្លិនស្អុយ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អ្នក​រស់នៅ​ក្បែរ​ទីតាំង​រោងចក្រ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​បង្ក​ការរំខាន​ដល់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ដែល​ឆ្លងកាត់​មុខ​រោងចក្រ​ផងដែរ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ឱ្យដឹងថា ក្លិនស្អុយ​ពី​ការផលិត​ជី​អាច​សាយភាយ​ទៅ​ដល់​ចម្ងាយ​គ្របដណ្តប់​ភូមិ​ចំនួន ៣ ទៅ ៤ ភូមិ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​មាន​ការព្រួយបារម្ភ និង​រង​ផលប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ ជាពិសេស​នៅពេល​មាន​ខ្យល់​បក់​ខ្លាំង​។​

​ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​បរិស្ថាន មេត្តា​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ផលប៉ះពាល់​ជាក់ស្តែង​ពី​សកម្មភាព​របស់​រោង​ចក្រ​ផលិត​ជី​ទាំង​ពីរ​កន្លែង​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប និង​ធានា​ថា​មិន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​តទៅទៀត​។​

​ប្រជាពលរដ្ឋ​ក៏​សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​ឱ្យបាន​ទាន់​ពេលវេលា ដើម្បី​ធានាបាន​នូវ​បរិស្ថាន​ល្អ និង​គុណភាព​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល