ទាន់ហេតុការណ៍
ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​! - ឯកឧត្តម ង៉ូវ បូរី​ណា ដាំ​កូន​ឈើ​ចម្រុះ ២,៥០០​ដើម ក្នុង​បរិវេណ​វត្ត​អង្គ​ក្រឡាញ់ ខេត្ត​កំពង់ស្ពឺ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​
0

លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​

លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​ ៖ ​នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៦ លោក​បណ្ឌិត ហោ គន្ធា ប្រធាន​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បាន​ដឹកនាំ​សហការី​ចូលជួប​សម្តែង​ការគួរសម​ជាមួយ ព្រះអង្គ​ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច ព្រះចៅអធិការ​វត្ត​អង្គ​ក្រឡាញ់ ដែល​ស្ថិតនៅ​ភូមិ​សាលា​គ្រោះ ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​ជំនួប​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ពិភាក្សា និង​ពិគ្រោះ​យោបល់​អំពី​ការរៀបចំ​ប្រារព្ធ យុទ្ធនាការ «​ពន្លក​បៃតង​» ដែល​ផ្តោត​លើ​ការដាំ​កូនឈើ​ចម្រុះ​នៅ​ក្នុង​បរិវេណ​វត្ត​អង្គ​ក្រឡាញ់ ដើម្បី​រួមចំណែក​លើកកម្ពស់​ការ​អភិរក្ស​បរិស្ថាន បង្កើន​គម្រប​ព្រៃ​បៃតង និង​បណ្តុះ​ស្មារតី​ស្រឡាញ់​ធម្មជាតិ​ដល់​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ហោ គន្ធា បាន​លើកឡើង​ថា យុទ្ធនាការ «​ពន្លក​បៃតង​» គឺជា​សកម្មភាព​ដ៏​មាន​សារៈសំខាន់ ដែល​មិន​ត្រឹមតែ​ជួយ​បង្កើន​ភាព​បៃតង និង​កាត់បន្ថយ​ផល​ប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន​អំពី​តួនាទី​របស់​ដើមឈើ​ក្នុង​ការការពារ​បរិស្ថាន និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ផងដែរ​។​

​ជា​ការឆ្លើយតប ព្រះអង្គ​ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច បាន​សម្តែង​នូវ​ការគាំទ្រ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ហើយ​បាន​បញ្ជាក់ថា វត្ត​អង្គ​ក្រឡាញ់​នឹង​សហការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ឱ្យ​ការរៀបចំ​យុទ្ធនាការ​នេះ​ទទួលបាន​ជោគជ័យ និង​ក្លាយជា​គំរូ​ល្អ​ក្នុងការ​ថែរក្សា​បរិស្ថាន និង​ពង្រីក​ទីធ្លា​បៃតង​ក្នុង​សហគមន៍​។​

​ជំនួប​ពិភាក្សា​នេះ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្និទ្ធស្នាល ប្រកបដោយ​ការយោគយល់ និង​ការប្តេជ្ញា​ចិត្ត​រួមគ្នា​ក្នុង​ការជំរុញ​សកម្មភាព​ការពារ​បរិស្ថាន និង​បង្កើត​បរិយាកាស​បៃតង​សម្រាប់​សង្គម​កម្ពុជា​ប្រកបដោយ​ចីរភាព ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល